ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី ម៉ែនសំអន ចង់អោយប្រជាជនកម្ពុជាមកពិនិត្យជំងឺនៅប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត

18:35 2019/10/19

យុគសម័យ - អញ្ជើញមកទស្សនាមន្ទីរពេទ្យជីយ៉ាអាន ១១៥ (ទីក្រុងហូជីមិញ) លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា លោកស្រីនិងថ្នាក់ដឹកនាំកម្ពុជាមកពិនិត្យជំងឺនៅទីក្រុងហូជីមិញជារឿយៗផងដែរ។ នៅពេលត្រឡប់មកដល់មាតុភូមិវិញ លោកស្រីនឹងអំពាវនាវឱ្យប្រជាជនមកប្រទេសវៀតណាមដើម្បីពិនិត្យសុខភាពឲ្យបានច្រើនថែមទៀត។

ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី ម៉ែនសំអន ចង់អោយប្រជាជនកម្ពុជាមកពិនិត្យជំងឺនៅប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត

 

លោកបណ្ឌិត វេជ្ជបណ្ឌិត  Truong Vinh Long នាយកមន្ទីរពេទ្យយ៉ាអាន ១១៥  អញ្ជើញជូនផ្កាដល់ ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី ម៉ែនសំអន (រូបថត៖ tuoitre.vn)

នៅក្នុងជំនួបការងារជាមួយលោកស្រី ម៉ែនសំអន លោកបណ្ឌិត វេជ្ជបណ្ឌិត  Truong Vinh Long នាយកមន្ទីរពេទ្យយ៉ាអាន ១១៥ បានមានប្រសាសន៍ថា អ្នកជំងឺកម្ពុជាមកវៀតណាមពិនិត្យជំងឺ កាន់តែច្រើនឡើងៗ។ ទោះបីជាមន្ទីរពេទ្យជីយ៉ាអានទើបតែត្រូវបានបង្កើតឡើងក៏ដោយ ក៏វាបានទទួលអ្នកជំងឺកម្ពុជាមកព្យាបាលជំងឺផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា ម៉ែនសំអន ទៅទស្សនាផ្នែកនិងបន្ទប់ព្យាបាលជំនាញមួយចំនួននៅមន្ទីរពេទ្យនេះ (រូបថត៖ tuoitre.vn)

រីឯខ្លួនវិញ លោកស្រីម៉ែនសំអនក៏បានឲ្យដឹថា លោកស្រីតែងតែមកពិនិត្យខុសភាពជារឿយៗនៅទីក្រុងហូជីមិញផងដែរ ហើយលោកស្រីបានវាយតម្លៃថាមន្ទីរពេទ្យយ៉ាអាន ១១៥ គឺជាមន្ទីរពេទ្យទំនើបតាមស្តង់ដារអន្តរជាតិ។ នៅពេលនាងវិលត្រឡប់ទៅប្រទេសវិញ លោកស្រីនឹងណែនាំឱ្យថ្នាក់ដឹកនាំនិងប្រជាជនទៅពិនិត្យជំងឺនៅប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត ជំនួសឲ្យការទៅប្រទេសថៃឬសិង្ហបុរីដើម្បីព្យាបាលវិញ។

លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា ម៉ែនសំអន អញ្ជើញកត់ទុក្នុងសៀវភៅអនុស្សាវរីយ៍របស់មន្ទីរពេទ្យ យ៉ាអាន ១១៥ (រូបថត៖ tuoitre.vn)
ថ្នាក់ដឹកនាំមន្ទីរពេទ្យបាននាំលោកឧបនាយករដ្ឋមន្រ្តីកម្ពុជា ម៉ែនសំអន ទៅទស្សនាផ្នែកនិងបន្ទប់ព្យាបាលជំនាញមួយចំនួននៅមន្ទីរពេទ្យនេះ ក្នុងនោះមានបន្ទប់ VIP របស់មន្ទីរពេទ្យផងដែរ។  យោងតាមស្ថិតិបានបង្ហាញថា ជារៀងរាល់ថ្ងៃប្រជាជនកម្ពុជាជាមធ្យម ២៥០ នាក់មកវៀតណាម ដើម្បីព្យាបាលជំងឺ។ ក្នុងរយៈពេល ៣ ឆ្នាំនាពេលថ្មីនេះមានតែចំនួនអ្នកជំងឺកម្ពុជាដែលមកមន្ទីរពេទ្យជោរៃបានកើនឡើងដល់ ៩០% ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tuoitre.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll