អបអរសាទរខួបលើកទី ២០ នៃប្រទេសកម្ពុជាចូលរួមជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០មេសា២០១៩)៖ កម្ពុជា - អាស៊ាន: រយៈពេល ២០ឆ្នាំនៃការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍

08:19 2019/04/23

យុគសម័យ - ពិធីបញ្ចូលកម្ពុជា ចូលរួមជាសមាជិកអាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនាថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៩៩ នៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម។ រហូតមកដល់ពេលនេះ បន្ទាប់ពីរយៈពេល ២០ ឆ្នាំ ធ្វើ សមាហរណកម្មជាមួយអាស៊ានមក ប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងគ្រប់វិស័យទាំងអស់ ពោលគឺតួនាទីនិងឋានៈក្នុងអាស៊ានរបស់កម្ពុជាកាន់តែបានលើកកម្ពស់ដោយឥតឈប់ឈរ។

អបអរសាទរខួបលើកទី ២០ នៃប្រទេសកម្ពុជាចូលរួមជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០មេសា២០១៩)៖ កម្ពុជា - អាស៊ាន: រយៈពេល ២០ឆ្នាំនៃការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍
ទង់ជាតិរបស់សមាជិកអាស៊ានទាំង ១០ នៅទីក្រុង Jakarta 

ជាការពិតថា មុនដំណាក់កាល ១៩៩៨-១៩៩៩ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពខ្ពស់បំផុត សម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងការចូលរួមជាសមាជិកអាស៊ាន។ សម្រាប់តែអត្ថប្រយោជន៍សេដ្ឋកិច្ច ពោលគឺ អាស៊ានដែលមានចំនួនប្រជាជនជាង ៦០០ លាននាក់នោះ គឺជាទីផ្សារគួរឲ្យទាក់ទាញពិសេសសម្រាប់ប្រទេសកម្ពុជា ហើយបាននិងកំពុងជាទីផ្សារនាំចេញដ៏សំខាន់មួយរបស់កម្ពុជាផងដែរ។

ថ្វីត្បិតដូច្នេះក៏ដោយ លោក Vu Khoan អតីតឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបរទេសបានឲ្យដឹងថា “នាគ្រានោះ (គឺឆ្នាំ ១៩៩៨) ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៦ លោក Sau Khai (ឈ្មោះរបស់អតីតនាយករដ្ឋមន្ត្រី Phan Van Khai) បានលើកឡើងនូវបញ្ហា ដោយបញ្ចូលប្រទេសកម្ពុជាទៅជាសមាជិកអាស៊ាន ហើយកាលនោះ ប្រទេសជាសមាជិកអាស៊ានខ្លះមិនយល់ស្របភ្លាមៗនោះទេ។ ហេតុផលចំបងគឺកាលនោះ កម្ពុជានៅមានបញ្ហាផ្ទៃក្នុងនិងផលវិបាកពីវិបត្តិនយោបាយក្នុងឆ្នាំ ១៩៩៧ ជាដើម។ កិច្ចប្រជុំនាថ្ងៃនោះ បានអូសបន្លាយរហូតដល់ម៉ោង ១ យប់ ហើយក៏មិនបានឈានដល់ការស្រុះចិត្តគំនិតនៅឡើយ។ ចុងបញ្ចប់ ដើម្បីសម្រេចបាននូវលទ្ធផលដែលមានអត្ថប្រយោជន៍បំផុតសម្រាប់ការចូលរួមជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជានោះ វៀតណាមបានដាក់ចេញនូវសំណើនិងត្រូវបានបណ្តាប្រទេសអាស៊ានយល

 ប្រាសាទបុរាណអង្គវត្ត  ជានិច្ចកាលជាជម្រើស ដើមដំបូង សម្រាប់ភ្ញៀវ​ទេសចរណ៏  ពេលមកដល់កម្ពុជា ម្ដងៗ។

ស្រប​អំពីការបញ្ចូលកម្ពុជាជាសមាជិកអាស៊ាន ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់ទេ។ យ៉ាងណាមិញ នេះគឺជាលទ្ធផលដែលមានអត្ថប្រយោជន៍ណាស់ នៅពេលដែលប្រទេសកម្ពុជាក្លាយទៅជាសមាជិកទី ១០ របស់អាស៊ាននោះ ហើយគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ។ នៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៩៩ បន្ទាប់ពីរាល់ការខិតខំប្រឹងប្រែងជាច្រើនរបស់ប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ានមក ពិធីបញ្ចូលកម្ពុជាជាសមាជិកអាស៊ានត្រូវបានប្រារព្ធឡើងយ៉ាងមហាឡារិកនៅទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ហេតុដូច្នេះ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ៦ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយមក សហគមន៍អាស៊ាននៅពេលដែលមានសមាជិកកម្ពុជា ពោលគឺបានសម្រេចក្តីសុបិន ដែលមានប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ រួមចំណែកបង្កើនតួនាទីនៃសមាគមអាស៊ានមួយសាមគ្គីភាពនិងបន្តធ្វើសមាហរណកម្មនិងអភិវឌ្ឍ។

ប្រទេសកម្ពុជា បន្ទាប់ពីរយៈពេល២០ឆ្នាំចូលជាសមាជិករបស់អាស៊ានមក

យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចដែលមានស្ថេរភាពនៅក្នុងតំបន់ ដោយមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពគឺ  ៧% នាប៉ុន្មានឆ្នាំថ្មីៗនេះ និងត្រូវបានព្យាករណ៍ថា នៅតែរក្សាបានកំណើននេះក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗទទួលបានពី ១.០៤២ ដុល្លារក្នុងឆ្នាំ ២០១៣ និងកើនឡើងដល់ ១.៥៦៣ ដុល្លារក្នុងឆ្នាំ ២០១៨ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង ពី ៥៣,៥% ក្នុងឆ្នាំ ២០០៤ ចុះត្រឹម១៣% នៅក្នុងឆ្នាំ ២០១៦ និងបន្តមានការធ្លាក់ចុះផងដែរ។ ហេតុដូច្នេះ ប្រទេសកម្ពុជាបានឈានដល់ចំណុចសំខាន់មួយ ពោលគឺពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមទាបហើយកំពុងបន្តឈានដល់ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមខ្ពស់រហូតដល់ឆ្នាំ ២០៣០ ជាមិនខាន។

ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានកើនឡើងខ្ពស់

ដោយសារប្រភពទុនវិនិយោគពីបរទេសបន្តមានការកើនឡើង ទុនបម្រុងទុករូបិយប័ណ្ណបរទេសរបស់កម្ពុជាបានកើនឡើងពី ៣,៦៤ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៣ ឡើងរហូតដល់ជាង ៩ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៧។ ការនាំចេញក៏ទទួលបានកំណើនគួរឲ្យកត់សម្គាល់ ជាមួយនឹងតម្លៃនាំចេញសរុប សម្រាប់

ឆ្នាំ២០១៨គឺ សម្រេចបាន ១១,២ ពាន់លានដុល្លារអាមេរិក កើនឡើង ៤% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ ការនាំចេញរបស់កម្ពុជា ស្រូបយក ៦០% នៃផលិតផលក្នុងស្រុកសរុប ហើយពឹងផ្អែកភាគច្រើនទៅលើទំនិញដូចជាសំលៀកបំពាក់ កសិកម្មនិងឧស្សាហកម្មជាដើម។

ក្រសួងហិរញ្ញវត្ថុកម្ពុជាព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួននឹងបន្តរីកចម្រើនជាមួយនឹងកំណើនប្រហែល ៧%។ យោងតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០១៩ រួមចំណែកនាំ GDP របស់ប្រទេសខ្លួនឡើងដល់ ២៧,២ ពាន់លានដុល្លារអាមេរិក។ ផលិតផលក្នុងស្រុកសរុបរបស់មនុស្សម្នាក់ៗរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងសម្រេចបានចំនួន ១.៧០៦ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៩ និងកើនឡើង ៩.១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាភាគច្រើនផ្អែកលើការនាំចេញសំលៀកបំពាក់ សំណង់និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម។ វិស័យកាត់ដេរសំលៀកបំពាក់និងសំណង់របស់កម្ពុជា ត្រូវបានគេរំពឹងថានឹងកើនឡើង ១០% ក្នុងឆ្នាំ ២០១៩ ខណៈដែល វិស័យសេវាកម្ម ដែលក្នុងនោះមានទេសចរណ៍ ដឹកជញ្ជូន ទូរគមនាគមន៍ ពាណិជ្ជកម្មនិងអចលនទ្រព្យត្រូវបានរំពឹងទុកថា ទទួលបានកំណើន ៧% ហើយកសិកម្មត្រូវបានគេរំពឹងថានឹងទទួលបានកំណើន ១,៨% ។

អញ្ជើញអះអាងពីអត្ថន័យនៃការចូលរួមជាសមាជិកអាស៊ានរបស់កម្ពុជា លោក Op Sophy ទីប្រឹក្សា នៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា ក្រោយរយៈពេល២០ឆ្នាំដែលចូលរួមជាសមាជិករបស់អាស៊ាន និងសហគមន៍សេដ្ឋកិច្ចអាស៊ានមក  សេដ្ឋកិច្ចរបស់កម្ពុជា មានការបោះជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ប្រជាជនមានជីវភាពរស់នៅទាំងខាងសំភារៈនិងខាងស្មារតីកាន់តែប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនកម្ពុជាមានឱកាសជាច្រើនសម្រាប់ធ្វើអាជីវកម្មដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងដំណើរការនោះប្រទេសកម្ពុជានិងវៀតណាមតែងតែជាមិត្តជិតស្និទ្ធនិងតែងតែគាំទ្រគ្នាទៅវិញទៅមក រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងទំនាក់ទំនងអ្នកជិតខាងមិត្តភាព សាមគ្គីគ្នាដើម្បីការអភិវឌ្ឍ៕

(អត្ថបទនិងបកប្រែដោយ Ha Ngoc)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll