សារទូរលេខអបអរសាទរទិវាគម្រប់ខួបលើកទី ៦៨ នៃ​ថ្ងៃបង្កើត​គណបក្ស​ប្រជាជនកម្ពុជា

16:32 2020/06/29

ក្នុងឱកាសទិវាគម្រប់ខួបលើកទី ៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២០) គណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខ អបអរសាទរជូនចំពោះគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា។

សារទូរលេខអបអរសាទរទិវាគម្រប់ខួបលើកទី ៦៨ នៃ​ថ្ងៃបង្កើត​គណបក្ស​ប្រជាជនកម្ពុជា
អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong និងសម្តេចតេជោ ហុ៊ន សែន។ (ប្រភព៖​ VOV)

ក្នុងសារទូរលេខនេះ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានអបអរសាទរ ហើយវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការសម្របសម្រួលដ៏ប្ដូរផ្ដាច់ ប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ព្រមទាំងធានាការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

បក្ស រដ្ឋ និងប្រជាជនវៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រួមជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីថែរក្សា ក៏ដូចជាពូនជ្រំទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា ៕

(来源: vov)
;

同类别新闻