សហគ្រាសអាមេរិកឈានមុខគេមានវត្តមាននៅក្នុងវៀតណាម

14:07 2020/07/04

យុគសម័យ - បន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការប្រក្រតីភាពទំនាក់ទំនង តម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីបានកើនឡើងជិត ១២០ ដង ពី ៤៥០ លានដុល្លារក្នុងឆ្នាំ ១៩៩៥ ដល់ជាង ៦០ ពាន់លានដុល្លារ។ រហូតមកដល់ពេលនេះ សហគ្រាសអាមេរិកឈានមុខគេជាច្រើនបានមានវត្តមាននៅក្នុងវៀតណាម។

សហគ្រាសអាមេរិកឈានមុខគេមានវត្តមាននៅក្នុងវៀតណាម

នារសៀលថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានទទួលជួបជាមួយក្រុមអ្នកវិនិយោគិននៃក្រុមហ៊ុន Energy Capital Vietnam Company (ECV) ដឹកនាំដោយលោក David Lewis ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិក្រុមហ៊ុន ECV (សហរដ្ឋអាមេរិក)។


នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៩ នៅវិមានប្រធាន អគ្គលេខាធិការ ប្រធានរដ្ឋលោក Nguyen Phu Trong និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donal Trump បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការផ្តល់បច្ចេកវិទ្យានិងសេវាកម្មនៃកម្មវិធីគ្រប់គ្រងអាកាសចរណ៍រវាងសាជីវកម្មអាកាសចរណ៍វៀតណាមនិងក្រុមហ៊ុន Sabre (សហរដ្ឋអាមេរិក)។


ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានទទួលជួបពិភាក្សាការងារជាមួយលោក Chris Helzer អនុប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មនិងទំនាក់ទំនងរដ្ឋាភិបាលនៃក្រុមហ៊ុន Nike Group (សហរដ្ឋអាមេរិក) នាថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។


នារសៀលថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Timothy Geithner ប្រធានមូលនិធិវិនិយោគ Global Warburg Pincus របស់សហរដ្ឋអាមេរិក។


នារសៀលថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបលោក Al Kelly នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Visa របស់សហរដ្ឋអាមេរិក។


នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៩ នៅវិមានប្រធាន អគ្គលេខាធិការ ប្រធានរដ្ឋលោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាលក់យន្តហោះប៊ូអ៊ីង៧៨៧-៩ Dreamliner ចំនួន ១០ គ្រឿងរវាងក្រុមហ៊ុនអាកាសចរណ៍Bamboo Airways និង Boeing ដែលមានតម្លៃចំនួនជិត ៣ ពាន់លានដុល្លារ។


ក្នុងកម្មវិធីចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០១៩ នារសៀលថ្ងៃទី ២៣ ខែមករាឆ្នាំ ២០១៩ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Magesvanran Suranjan ប្រធានសម្ព័ន្ធក្រុមហ៊ុន Procter & Gamble (សហរដ្ឋអាមេរិក) ។


នារសៀលថ្ងៃទី ២៧ ខែកុម្ភះឆ្នាំ ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបលោក Kevin McAllister អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Boeing ប្រធាននិងជាអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលប៊ូអ៊ីង (សហរដ្ឋអាមេរិក) ។


ក្នុងកម្មវិធីចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០១៩ នៅទីក្រុងដាវ៉ូស (ស្វីស) នាព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០១៩ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm របស់សហរដ្ឋអាមេរិកលោក Cristiano Amon។


ក្នុងកម្មវិធីចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០១៩ នារសៀលថ្ងៃទី ២៣ ខែមករាឆ្នាំ ២០១៩ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយនាយកគ្រប់គ្រងសាជីវកម្ម Apple របស់សហរដ្ឋអាមេរិកលោក Tim Cook។


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទៅទស្សនាកន្លែងបង្ហាញប្រព័ន្ធស៊ើបការណ៍សិប្បនិម្មិត IBM Watson for Oncology (សហរដ្ឋអាមេរិក) នៅឯវេទិកាជាតិស្តីពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាវៀតណាមកាលពីថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០១៩ ។


នៅថ្ងៃទី ៨ ខែមេសាឆ្នាំ ២០១៧ ក្រុមហ៊ុនធានារ៉ាប់រង AIG វៀតណាម (នៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIG នៃសហរដ្ឋអាមេរិក) ត្រូវបានផ្តល់កិត្តិយសទទួលរង្វាន់នាគមាសដែលរៀបចំឡើងដោយកាសែតសេដ្ឋកិច្ចវៀតណាមសហការជាមួយនាយកដ្ឋានវិនិយោគបរទេស ក្រសួងវិទ្យាសាស្ត្រនិងវិនិយោគ។


នារសៀលថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Karim Temsamani ប្រធានប្រតិបត្តិប្រចាំតំបន់អាស៊ី - ប៉ាស៊ីហ្វិកនៃសម្ព័ន្ធក្រុមហ៊ុន Google (សហរដ្ឋអាមេរិក) ។


នារសៀលថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបលោក Mike Spanos នាយកប្រតិបត្តិក្រុមហ៊ុន PepsiCo (សហរដ្ឋអាមេរិក) នៅតំបន់អាស៊ី មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង។


នារសៀលថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Jamie Dimon ប្រធានសម្ព័ន្ធក្រុមហ៊ុន JP Morgan (សហរដ្ឋអាមេរិក) ។


នារសៀលថ្ងៃទី ១៨ ខែមករាឆ្នាំ ២០១៧ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Microsoft នៃសហរដ្ឋអាមេរិកលោក Bradford Smith ។


នារសៀលថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០១៧ នៅទីក្រុងដាណាំង នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Liam Mallon ប្រធានក្រុមហ៊ុន ExxonMobil Development (សហរដ្ឋអាមេរិក) ។


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air (វៀតណាម) និងក្រុមហ៊ុនប៊ូអ៊ីង (សហរដ្ឋអាមេរិក) នៅថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៥ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិករបស់អគ្គលេខាធិការលោក Nguyen Phu Trong។


ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនថាមពលអគ្គិសនីវៀតណាមនិងក្រុមហ៊ុនថាមពលអគ្គីសនី General Electric (GE) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងសហគ្រាស ប្រតិបត្តិការរោងចក្រនិងបង្កើនប្រសិទ្ធភាពសេវាកម្ម កែលំអស្ថេរភាពនៃបណ្តាញវិនិយោគនិងអភិវឌ្ឍន៍ថាមពលខ្យល់នៅវៀតណាម នារសៀលថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៥ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិករបស់អគ្គលេខាធិការលោក Nguyen Phu Trong។


អគ្គលេខាធិការលោក Nguyen Phu Trong បានធ្វើជាសាក្សីក្នុងពិធីប្រគល់កូនសោរដើម្បីប្រគល់យន្តហោះប៊ូអ៊ីញ ៧៨៧-៩ Dreamliner ជំនាន់ថ្មីរវាងតំណាងក្រុមហ៊ុនប៊ូអ៊ីង (សហរដ្ឋអាមេរិក) និងតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាមនារសៀលថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០១៥ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក។


ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air (វៀតណាម) និងក្រុមហ៊ុន JP Morgan ស្តីពីការផ្តល់ហិរញ្ញប្បទានឥណទាននាំចេញសម្រាប់ការទិញយន្តហោះថ្មីរបស់ក្រុមហ៊ុន VietjetAir នាថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៥ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិករបស់អគ្គលេខាធិការលោក Nguyen Phu Trong។


លោកប្រធានរដ្ឋ Tran Dai Quang និងប្រធានាធិបតីអាមេរិកលោក Barack Obama បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបទបញ្ជាបញ្ជាឱ្យបញ្ជាទិញយន្តហោះប៊ូអ៊ីងចំនួន ១០០ គ្រឿងរវាងក្រុមហ៊ុនអាកាសចរណ៍ Vietjet (វៀតណាម) និងក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងរបស់សហរដ្ឋអាមេរិក។


នាថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០១៤ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅនូវពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធក្រុមហ៊ុន Microsoft (សហរដ្ឋអាមេរិក) និងសមាគមសន្តិសុខព័ត៌មានវៀតណាម (VNISA) ដើម្បីលើកកម្ពស់ការងារសន្តិសុខនិងសុវត្ថិភាពព័ត៌មានវៀតណាម។


នាថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០១៤ នៅវិមានប្រធាន ប្រធានរដ្ឋលោក Truong Tan Sang បានទទួលជួបជាមួយតំណាងពីក្រុមហ៊ុន Exxonmobil Petroleum (សហរដ្ឋអាមេរិក) ដឹកនាំដោយលោក Peter P. Clark និងលោក Raymond E. Jones អនុប្រធានក្រុម។


នារសៀលថ្ងៃទី ១៤ ខែមករាឆ្នាំ ២០០៩ ក្រុមហ៊ុន IBM វៀតណាម (នៃសម្ព័ន្ធក្រុមហ៊ុន IBM របស់សហរដ្ឋអាមេរិក) បានបើកការិយាល័យនៅទីក្រុងហូជីមិញ។

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll