សហគ្រាសវៀតណាមនៅកម្ពុជាអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធដារចំពោះសហគ្រាសដែលវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា

13:18 2020/10/17

នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធដារចំពោះសហគ្រាសដែលវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាក្នុងគោលបំណងផ្សព្វផ្សាយ បច្ចុប្បន្នភាពគោលនយោបាយពន្ធដារនានារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តលើបណ្តាសហគ្រាសដែលកំពុងវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម។

សហគ្រាសវៀតណាមនៅកម្ពុជាអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធដារចំពោះសហគ្រាសដែលវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា

អញ្ជើញមកចូលរួមពិធីនេះមានវត្តមាន ឯកឧត្តម បណ្ឌិត អេង រតនា ប្រធាននាយកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញញវត្ថុកម្ពុជា ឧកញ៉ា ឡេង ឬទ្ធី ប្រធានការិយាល័យតំណាងសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំនៅកម្ពុជា (VRG) លោក ង្វៀន ថាញយុង ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) ព្រមទាំងតំណាងរបស់បណ្តាក្រុមហ៊ុនវៀតណាមផ្សេងទៀតដែលកំពុងប្រតិបត្តិនៅកម្ពុជា។

ប៉ុន្មានឆ្នាំកន្លងមកនេះ ការវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនៅកម្ពុជាតែងតែទទួលបានការវាយតំលៃខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាដោយសារពួកគេមិនគ្រាន់តែមានការរួមចំណែកយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ចតែប៉ុណ្ណោះ ក៏ប៉ុន្តែថែមទាំងក្នុងវិស័យសុខុមាលភាពសង្គមព្រះរាជាណាចក្រកម្ពុជាទៀតផង៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll