សមាគមមិត្តភាពវៀតណាម - កម្ពុជាផ្តោតការយកចិត្តទុកដាក់ដល់និស្សិតអន្តរជាតិព្រមទាំងគាំទ្រសហគ្រាសជំនះលំបាកដោយហសារវិបត្តិន៍ជំងឺកូវីដ១៩

21:17 2020/10/13

យុគសម័យ - នាពេលថ្មីៗនេះ នៅទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម - កម្ពុជាមជ្ឈិមបានធ្វើឡើងសន្និសិទរបាយការណ៍ស្តីពីសកម្មភាពរបស់គណៈកម្មការអចិន្ត្រៃយ៍នៃសមាគមភាគខាងត្បូងវៀតណាម និងកិច្ចប្រជុំអាជីវកម្មជាមួយសមាជិកក្លឹបធុរកិច្ចវៀតណាម - កម្ពុជា។

សមាគមមិត្តភាពវៀតណាម - កម្ពុជាផ្តោតការយកចិត្តទុកដាក់ដល់និស្សិតអន្តរជាតិព្រមទាំងគាំទ្រសហគ្រាសជំនះលំបាកដោយហសារវិបត្តិន៍ជំងឺកូវីដ១៩
ទិដ្ឋភាពនៃសន្និសីទនេះ

ចូលរួមសន្និសីទមានៈវត្តមានលោក Le Hong Liem - អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាមជ្ឈិម និងជាប្រធានក្លឹបធុរកិច្ចវៀតណាម-កម្ពុជា។ ភាគីកម្ពុជាមានវត្តមានរបស់លោក សុខដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងអង្គភាពអាជីវកម្មកម្ពុជារួមទាំងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញផងដែរ។

នៅក្នុងពិធីនេះ សហគមន៍ធុរជនក្នុងក្លឹបមានឱកាសជួបជុំគ្នានិងផ្លាស់ប្តូរការលំបាកព្រមទាំងស្វែងរកដំណោះស្រាយដើម្បីគាំទ្រសមាជិករួមគ្នាផងដែរត។ ជាពិសេសការផ្លាស់ប្តូរនេះក៏ជាឱកាសមួយសម្រាប់អាជីវកម្មដើម្បីណែនាំផលិតផលនិងផ្សព្វផ្សាយតួនាទីស្នូលរបស់សហគ្រិននិងពាណិជ្ជកររបស់ខ្លួនចំពោះបុព្វហេតុអភិវឌ្ឍន៍និងសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាផងដែរ។ ក្រៅពីនេះ សកម្មភាពនេះក៏ជួយឱ្យអង្គភាពអាជីវកម្មក្លាយទៅជាអ្នកនាំសារនៅលើខឿនសេដ្ឋកិច្ចខាងកិច្ចការបរទេសក្នុងគោលបំណងចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រជាជនវៀតណាមនិងកម្ពុជាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll