ស្ថានទូតវៀតណាមប្រចាំនៅបារាំងប្រគល់ម៉ាសដល់ប្រជាជនបារាំង

10:49 2020/05/08

យុគសម័យ - នារសៀលថ្ងៃទី ៧ ខែឧសភា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅបារាំង លោកឯកអគ្គរដ្ឋទូត Nguyen Thiep បានប្រគល់ម៉ាសដល់សមាគមវៀតណាមមួយចំនួននិងអង្គការមិត្តភាពបារាំង - វៀតណាម។

ស្ថានទូតវៀតណាមប្រចាំនៅបារាំងប្រគល់ម៉ាសដល់ប្រជាជនបារាំង

លោកឯកអគ្គរដ្ឋទូត Nguyen Thiep ប្រគល់ម៉ាសនៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅបារាំង។

នេះជាអំណោយពីគណៈកម្មាធិការប្រជាជនហាណូយ, គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស (ក្រសួងការបរទេស), ក្រុមហ៊ុន An Phu, អគ្គក្រុមហ៊ុនវាយនភ័ណ្ឌ Vinatex, អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) និងក្រុមហ៊ុន Vina Mask ដែលបានបរិច្ចាគដល់ប្រជាជនបារាំង។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង បានប្រគល់អំណោយដល់ក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាបារាំង, ការិយាល័យគណបក្សកុម្មុយនីស្តបារាំង (PCF), តំបន់ Ile de France, សាលាក្រុង Paris, Choisy le Roi, Montreuil, លេខាធិការដ្ឋាន, UNESCO, សមាគមមិត្តភាពបារាំង - វៀតណាម, សមាគមវៀតណាមនៅប្រទេសបារាំង (UGVF)។

ថ្លែងមតិនៅក្នុងពិធីប្រគល់នេះ លោកឯកអគ្គរដ្ឋទូត Nguyen Thiep បានឱ្យដឹងថា ទោះបីអំណោយនេះគឺតូច បរិមាណមិនច្រើនទេ តម្លៃក៏មិនអស្ចារ្យដែរ តែវាជាអំណោយដែលមានអត្ថន័យ ពីព្រោះវាតំណាងឱ្យស្មារតីមិត្តភាពវៀតណាម - បារាំងនៅក្នុងស្ថានភាពលំបាកដោយសារជំងឺរាតត្បាត Covid-19 ដែលបង្កឡើងដល់ប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូត Nguyen Thien បានសង្កត់ធ្ងន់ថា “ខ្ញុំសង្ឃឹមថាអំណោយដ៏តូចមួយនេះនឹងចូលរួមជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរដែលកាន់តែរឹងមាំឡើង”។

ក្នុងនាមក្រុមសមាជិកសភាមិត្តភាពក្នុងរដ្ឋសភា សមាជិកសភាលោកស្រី Stéphanie Do បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលបានជួយប្រជាជនបារាំងក្នុងការខិតខំប្រឹងប្រែងដើម្បីច្រានថយទៅវិញ ជំងឺរាតត្បាតសកល Covid-19។ នេះជាថ្មីម្តងទៀតបង្ហាញពីការអភិវឌ្ឍនៃមិត្តភាពនិងសាមគ្គីភាពដ៏មានតម្លៃរវាងប្រទេសទាំងពីរ។

លោកស្រី Stéphanie Do បានវាយតម្លៃវៀតណាមថា ជាគំរូមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នាពេលបច្ចុប្បន្ន៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll