វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

18:46 2020/12/22

នាថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម និងលោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំនៅវៀតណាម ក្នុងឱកាសលោកបំពេញបេសកកម្មការទូតនៅវៀតណាម។

វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ដល់លោកឯកអគ្គរដ្ឋទូត ចាយ ណាវុធ

នៅក្នុងជំនួប អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Hoang Xuan Chien បានស្នើថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរគួរតែបន្តការពិគ្រោះយោបល់ ផ្លាស់ប្តូរព័ត៌មាន លើកកម្ពស់ការឃោសនា និងអប់រំដល់កម្មាភិបាល និងយុទ្ធជននៃប្រទេសទាំងពីរស្តីពីទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរឱ្យបានទៀងទាត់។ ភាគីទាំងពីរគប្បីពង្រឹងកិច្ចសហការរវាងកងកម្លាំងការពារ និងគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងរក្សាការយាមល្បាតរួមនៅលើសមុទ្ររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្រ្តី Hoang Xuan Chien ក៏បានស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងការហ្វឹកហ្វឺនកម្មាភិបាលក៏ដូចជាជំរុញការស្វែងរក និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីនៅកម្ពុជា។

លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កត់ធ្ងន់ថា ក្នុងឋានៈថ្មីនេះ លោកនឹងខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងការពារជាតិឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀតដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់ការសម្រេចឱ្យបានគោលដៅរបស់សហគមន៍អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

(យោងតាមកាសែតកងទ័ពប្រជាជន)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll