វៀតណាមផ្តល់ជំនួយជាបរិក្ឋាសម្ភារៈពេទ្យសម្រាប់ការពារនិងប្រឆាំងនឹងជំងឺ Covid-19 ដល់កងកំលាំងគ្រប់គ្រងនិងការពារព្រំដែនកម្ពុជា

13:15 2020/05/16

យុគសម័យ - នាថ្ងៃទី ១៥ ខែឧសភា នៅ Tay Ninh (វៀតណាម) លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងកងទ័ពការពារព្រំដែនអញ្ជើញធ្វើអធិបតីក្នុងពិធីផ្តល់ ជំនួយឧបករណ៍និងសម្ភារៈបរិក្ខាពេទ្យបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ដោយ បញ្ជាការដដ្ឋានការពារព្រំដែនវៀតណាមជួយគាំទ្រសម្រាប់កងកម្លាំងគ្រប់គ្រងនិងការពារ ព្រំដែននៅកម្ពុជា។

វៀតណាមផ្តល់ជំនួយជាបរិក្ឋាសម្ភារៈពេទ្យសម្រាប់ការពារនិងប្រឆាំងនឹងជំងឺ Covid-19 ដល់កងកំលាំងគ្រប់គ្រងនិងការពារព្រំដែនកម្ពុជា

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong  ផ្តល់ជំនួយជានិមិត្តរូបនៃសម្ភារៈបរិក្ខាពេទ្យដល់តំណាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា 

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានចែករំលែកថាចាប់តាំង ពីមានការកើតឡើងជំងឺ Covid-19 កងទ័ពការពារព្រំដែនភាគខាងត្បូងវៀតណាមបាន សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងការពារនិងការពារព្រំដែនកម្ពុជាក្នុងការ បង្កើតយន្តការ ផ្លាស់ប្តូរព័ត៌មានស្តីពីការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងមានភាពម្ចាស់ ការក្នុងការ ណែនាំដល់មូលដ្ឋាននិងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយកម្លាំងត្រួតពិនិត្យ នៅច្រកព្រំដែនផងដែរ។

កម្លាំងនៃភាគីទាំងពីរក៏បានសហការគ្នាក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃភាគីទាំងពីរឱ្យចូលមកស្រុកវិញព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់សកម្មភាពចេញចូលខុសច្បាប់ ការរត់ពន្ធឆ្លងដែន និងសកម្មភាពឧក្រិដ្ឋផ្សេងៗទៀតផងដែរ។ 

 

ទិដ្ឋភាពនៃពិធីនេះ

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានសង្កត់ធ្ងន់ ថាជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 មានការ សម្របសម្រួលនិងជំនួយពីកម្លាំងគ្រប់គ្រងនិងការពារព្រំដែនកម្ពុជា។ ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានការពារព្រំដែនវៀតណាមបានប្រគល់ជូនអំណោយដល់កងកំលាំងការពារព្រំដែនកម្ពុជានិងកងកំលាំងការពារព្រំដែននូវម៉ាស់វេជ្ជសាស្ត្រចំនួន ៤០.០០០ ម៉ាស់ និងទឹក លាងដៃកំចាត់មេរោគចំនួន ១.៥០០ ដប សម្លៀកបំពាក់បង្ការជំងឺឆ្លងចំនួន ៣០០០ ឈុត ជាដើម។

តាងនាមកម្លាំងគ្រប់គ្រងនិងការពារព្រំដែនកម្ពុជា លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបញ្ជាការដ្ឋានកងការពារព្រំដែនវៀតណាមដែលបានជួយគាំទ្រឧបករណ៍ និងសម្ភារៈបរិក្ខាពេទ្យសំរាប់កំលាំងមានសមត្ថកិច្ច កម្ពុជាក្នុងការបង្ការនិងទប់ស្កាត់ ជំងឺរាតត្បាត Covid-19 ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baobienphong.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll