វៀតណាមនិងកម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងស្ថិរភាព

10:57 2018/05/17

យុគសម័យ - ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ កិច្ចប្រុំលើកទី១៦ គណៈកម្មការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរៀបចំឡើងនៅទីក្រុងហាណូយ (វៀតណាម)។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានអញ្ជើញជាអធិបតីកិច្ចប្រជុំនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Op Sophy)

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង សំដៅវាយតម្លៃនូវស្ថានភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គិតតាំងពីកិច្ចប្រជុំលើកទី១៥មកដល់បច្ចុប្បន្ន រួមទាំងផ្លាស់ប្តូរនូវទិសដៅនិងវិធានការជាក់ស្តែង ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងស្ថិរភាពរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ វៀតណាម-កម្ពុជា កំពុងមានការអភិវឌ្ឍដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ យន្តការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ត្រូវបានអនុវត្តន៍ជាប្រចាំ ក្នុងនោះមានទាំងការជួបប្រាស្រ័យទ្វេភាគីជាន់ខ្ពស់នៅខាងក្រៅវេទិកាអន្តរជាតិនិងតំបន់ច្រើនទៀតផង។ យន្តការសហប្រតិបត្តិការទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននានា ការជួបប្រាស្រ័យប្រ ជាជន រវាងប្រទេសទាំងពីរនៅតែបានរក្សានិងពង្រីកប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ សុទ្ធតែទទួលបានលទ្ធផលវិជ្ជមាន។​ ភាគីទាំងពីរសហការល្អក្នុងកិច្ចការគ្រប់គ្រងព្រំដែននិងជម្រុញការជួបប្រាស្រ័យប្រជាជនតាមតំបន់ជាប់ព្រំដែន។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរមានការវិវឌ្ឍយ៉ាងល្អ។ ពោលគឺ ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជគម្មទ្វេភាគីទទួលបាន ៣,៨ពាន់លានដុល្លារអាមេរិក កើន២៧%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦។ វៀតណាមកំពុងមានគម្រោងការចំនួន២០៣ ដែលកំពុងវិនិយោគនៅកម្ពុជា ដោយទុនចុះបញ្ជីចំនួន ៣,០២ ពាន់លានដុល្លារអាមេរិក។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ដែលមានការវិនិយោគជួរមុខនៅកម្ពុជា ៕

(ដោយ ស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll