វៀតណាមជូនអំណោយចំពោះរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

18:31 2018/05/25

យុគសម័យ - រដ្ឋាភិបាលវៀតណាមបានប្រគល់ជូនប្រទេសមិត្តកម្ពុជារថយន្ត៣គ្រឿងនិងកុំព្យូទ័រចំនួន៣គ្រឿងក្នុងតម្លៃជាង៣០ម៉ឺនដុល្លាអាមេរិក។

អនុព័ន្ធយោធាវៀតណាម លោក Nguyen Anh Dung អញ្ជើញប្រគល់អំណោយជូនអំណោយចំពោះភាគីកម្ពុជា (រូបថតៈ VOV)

នាព្រឹកថ្ងៃទី២៥ឧសភានៅរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) តំណាងក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់អំណោយរបស់រដ្ឋាភិបាលវៀតណាមជូនចំពោះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានោះ រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តប្រគល់ឲ្យភាគីមិត្តនូវរថយន្ត៣គ្រឿងនិងកុំព្យូទ័រ៣គ្រឿងក្នុងតម្លៃជិត៣០ម៉ឺនដុល្លាអាមេរិក។

អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Anh Dung តាងនាមរដ្ឋាភិបាលអញ្ជើញប្រគល់អំណោយពោលខាងលើជូនចំពោះតំណាងភាគីកម្ពុជា លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ថ្លែងមតិក្នុងពិធី លោក Nguyen Anh Dung វាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជាដែលបានរួមចំណែកសកម្មក្នុងការពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា។ វៀត ណាមសង្ឃឹមថា អំណោយនេះនឹងជួយរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រតិបត្តិនូវសកម្មភាពយ៉ាងសកម្មប្រកប ដោយប្រសិទ្ធភាពថែមទៀតរួមចំណែកបម្រើគោលដៅកសាងព្រះរាជាណាចក្រកម្ពុជាកាន់តែសម្បូររុងរឿងនិងវិបុលភាព។

អនុព័ន្ធយោធានវៀតណាម លោក Nguyen Anh Dung និង អនុប្រធានអចិន្ត្រៃយ៍រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលោក ញ៉ែុម វ៉ាលី នៅក្នុងពិធី (រូបថតៈ /VOV)

អនុប្រធានអចិន្ត្រៃយ៍រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជានិយាយរួមនិងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានិយាយរួម ចំពោះការជួយឧបត្ថម្ភយ៉ាងធំធេងនិងមានតម្លៃរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម។

នាប៉ុន្មានឆ្នាំកន្លងទៅរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានរួមសហការយ៉ាងជិតស្និទ្ធិជាមួយរណសិរ្សមាតុភូមិវៀត ណាមក្រសួងការពារប្រទេសនិងក្រសួងស្ថាប័ននានារបស់វៀតណាម អនុវត្តសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកផ្ទាល់ទៅក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ លើសពីនេះទៅទៀតគឺរួមចំណែកពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនង សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការពិសេសនិងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា៕

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll