វិទ្យាស្ថានពុទ្ធសាសនាថេរវាទខ្មែរ: បញ្ជាក់ពីសេរីភាពខាងជំនឿនិងសាសនានៅ វៀតណាម

07:48 2019/05/26

យុគសម័យ - បក្សនិងរដ្ឋវៀតណាមជានិច្ចកាល តែងតែគោរពនិងធានាសិទ្ធិ សេរីភាពខាងជំនឿសាសនារបស់ប្រជាជន ដោយធានារាល់សកម្មភាពសាសនា ដែលត្រឹមត្រូវតាមច្បាប់។

វិទ្យាស្ថានពុទ្ធសាសនាថេរវាទខ្មែរ: បញ្ជាក់ពីសេរីភាពខាងជំនឿនិងសាសនានៅ វៀតណាម

វិទ្យាស្ថានពុទ្ធសាសនាថេរវាទខ្មែរមានទំហំសាងសង់សរុបជាង ៦,៧ ហិកតាដោយចំណាយអស់ថវិកាប្រមាណ ៤៥១ ពាន់លានដុង ហើយត្រូវបានបែងចែកទៅជាបីដំណាក់កាល។ ក្រោយពី​បញ្ចុះ​បឋម​​សិ​​​លា វិ​ទ្យា​ស្ថានកំ​ពុង​បន្ត​ការក​សាង​សា​លា​ឆាន់​ រោងភត្ត​ និង​ត្រៀម​ក​សាង​ព្រះ​វិ​ហារ​នៅខែ​តុ​លា​ ឆ្នាំ​​២០១៩​ នេះ​។ រហូតមកដល់ពេលនេះ ការកសាងដំណាក់កាលទី ១ ត្រូវបានបញ្ចប់ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សនិស្សិត។

វិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ នៅទីក្រុង Can Tho ត្រូវបានបង្កើតកាលពីឆ្នាំ ២០០៦ ដែលជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំងបួនចំណុះសមាគមព្រះពុទ្ធសាសនាវៀតណាម។  រហូតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលវគ្គសិក្សា ចំនួន ៥ វគ្គដោយមាននិស្សិតជាង ២០០ នាក់ ដែលបានបញ្ចប់ថ្នាក់​ប​រិញ្ញា​ផ្នែក​ពុទ្ធិក​សិក្សា ដោយរួមចំណែកដល់ការលើកកម្ពស់កម្រិតវប្បធម៌របស់ព្រះសង្ឃតាមវត្តខ្មែរនានា នៃភូមិភាគណាមបូរខាងលិច។

នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយវិទ្យាស្ថានពុទ្ធសាសនាថេរវាទខ្មែរ (រូបថតៈ Anh Dung)

នេះជាសា​លាដំ​បូង​បង្អស់ បណ្តុះ​បណ្តាល​ថ្នាក់​ប​រិញ្ញា​ផ្នែក​ពុទ្ធិក​សិក្សានៃពុទ្ធសាសនាថេរវាទខ្មែរ​ ដែលជា​បុព្វ​បទយ៉ាង​សំ​ខាន់​សម្រាប់​ទិស​ដៅ​លើក​កម្ពស់ប្រ​ជា​បញ្ញា បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ បំ​ពាក់​បំ​ប៉ន​បញ្ញ​វន្ត​ រួម​ចំ​​ណែក​បម្រើ​ប្រ​ទេស​ជាតិ​ និងឆ្លើយ​តប​ទៅ​នឹងគោល​បំ​ណង​របស់ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ណាម​បូ​។ ទន្ទឹម​នឹង​នោះ កាន់​តែ​ធ្វើឲ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​​បក្ស រដ្ឋ ចំ​ពោះជន​រួម​ជាតិ​ខ្មែរ និង​ស​មា​គម​ពុទ្ធ​​សាស​នា​វៀត​ណាម​។

ព្រះតេជគុណ Dao Nhu អនុប្រធានក្រុមប្រឹក្សាសង្ឃភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាមនិងជាប្រធានវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ បានឲ្យដឹងថា៖  ក្នុងឆ្នាំ ២០១៧ គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានប្រគល់ដីសម្រាប់កសាងវិទ្យាស្ថាន។  រួមជាមួយការយកចិត្តទុកដាក់ពីរដ្ឋាភិបាល, សមាគមព្រះពុទ្ធសាសនាវៀតណាម, រដ្ឋអំណាចតំបន់ និងសប្បុរសជន វិទ្យាស្ថានបានសាងសង់ឡើង ដោយរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកនិងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលផងដែរ។

ទិដ្ឋភាពនៃពិធីបើកឲ្យដំណើរការដំណាក់កាលទៅ១  នៃវិទ្យាស្ថានពុទ្ធសាសនាថេរវាទខ្មែរ (រូបថតៈ phatgiao.org.vn)

ព្រះតេជគុណ Dao Nhu មានបំណងចង់ឲ្យបក្សនិងរដ្ឋវៀតណាម បន្តបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់ជនរួមជាតិខ្មែរក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ រួមជាមួយគ្នានេះ ជាការជួយឧបត្ថម្ភនិងបង្កើតលក្ខខណ្ឌសម្រាប់វិទ្យាស្ថាន បង្កើនការបណ្តុះបណ្តាលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយជាង។  ជាពិសេស បង្កលក្ខណៈងាយស្រួលដល់ជនរួមជាតិខ្មែរ ដើម្បីបន្តអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ខ្លួន។

ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទ កាលពីខែមេសាឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា: “បក្សនិងរដ្ឋវៀតណាមជានិច្ចកាល តែងតែគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ដោយធានារាល់សកម្មភាពសាសនា បានត្រឹមត្រូវតាមច្បាប់។ ជាពិសេស គឺបង្កលក្ខណៈងាយស្រួល សម្រាប់អ្នកកាន់សាសនា ព្រះសង្ឃ ពុទ្ធបរិស័ទ ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋចំពោះប្រទេសជាតិ”។

លោកនាយករដ្ឋមន្ត្រីបានអញ្ជើញលើកឡើងថា ការដែលរដ្ឋាភិបាល, សមាគមព្រះពុទ្ធសាសនាវៀតណាម និងរដ្ឋអំណាចទីក្រុង​ Can Tho រួមទាំងសប្បុរុសជន បានរួមវិភាគទាន ដើម្បីកសាងវិទ្យាស្ថានឲ្យមានទ្រង់ទ្រាយធំជាង ស្អាតជាងនេះ គឺបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងសង្គមទាំងមូលចំពោះព្រះពុទ្ធសាសនាថេរវាទខ្មែរនិយាយដោយឡែកនិងប្រជជនខ្មែរនិយាយរួមផងដែរ៕

អត្ថបទនិងបកប្រែដោយ Ha Ngoc
;

同类别新闻