ផលិតផលវៀតណាមដែលមានគុណភាពខ្ពស់មួយទៀតឈានចូលទីផ្សារកម្ពុជា

12:55 2019/09/08

យុគសម័យ - នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅរាជធានីភ្នំពេញក្រុមហ៊ុន Binh Tien (Biti’s) បានបើកសម្ពោធហាងលល់ផលិតផលស្បែកជើងរបស់ខ្លួនជដំបូងបង្អស់នៅកម្ពុជា។ វត្តមាននៃពាណិជ្ជសញ្ញាស្បែកជើងវៀតណាមដ៏ល្បីល្បាញនៅកម្ពុជាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូប្រទេសមិត្តផងដែរ។

ផលិតផលវៀតណាមដែលមានគុណភាពខ្ពស់មួយទៀតឈានចូលទីផ្សារកម្ពុជា
ពិធីកាត់ខ្សែបូរសម្ពោធហាងលក់ស្បែកជើងវៀតណាម Biti's នៅរាជធានីភ្នំពេញ (រូបថត៖ TTXVN)

អញ្ជើញចូលរូមក្នុងពិធីនេះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរដ្ឋទូតរវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh និងឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម សំ សិរីរតន៍ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ផលិតផលដែលមានគុណភាពខ្ពស់នៅវៀតណាមមកកាន់ទីផ្សារកម្ពុជា។ លោកបានបញ្ជាក់ថាក្រុមហ៊ុន Biti’s ជាក្រុមហ៊ុនធំមួយរបស់វៀតណាមហើយនេះគឺជាឱកាសដ៏ល្អសម្រាប់ផលិតផលស្បែកជើងវៀត ណាមត្រូវបានអតិថិជនកម្ពុជាទទួលស្វាគមន៍និងប្រើប្រាស់ពីពេលនេះតទៅផងដែរ។

ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញថ្លែងក្្នុងពិធី (រូបថត៖ Dangcongsan.vn)

ដោយមានសេដ្ឋកិច្ចដែលមានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ៧% ប្រទេសកម្ពុជាគឺជាប្រទេសកំពុងរីកចម្រើនយ៉ាងខ្លាំង ហេតុដូច្នេះហើយតំរូវការអតិថិជនកាន់តែខ្ពស់ឡើងៗក្នុងការទិញទំនិញគ្រប់ប្រភេទផងដែរ។ ដោយឃើញថាសក្តានុភាពការអភិវឌ្ឍន៍យូរអង្វែង ក្រុមហ៊ុន Binh Tien បានសំរេចចិត្តបើកសាខាក្រុមហ៊ុន Biti’s នៅកម្ពុជានិងបើកសម្ពោធហាងលក់ស្បែកជើងពិតប្រាកដ នៅរាជធានីភ្នំពេញ។

ហាងលក់ស្បែកជើងវៀតណាម Biti's នៅរាជធានីភ្នំពេញ (រូបថត៖ nhandan.com.vn)

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានជឿជាក់ថាក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅប្រទេសវៀតណាម ដោយឈ្នះរង្វាន់ជាពាណិជ្ជសញ្ញាជាតិចំនួន ៦ លើក ហលយវត្តមានរបស់ Biti’s នៅលើទីផ្សារកម្ពុជា នឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាមនិងកម្ពុជា។

គួរបញ្ជាក់ថាក្នុងរយៈពេល ៣៧ ឆ្នាំនៃការបង្កើតនិងការរីកចម្រើន ក្រុមហ៊ុន Biti’s បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារបរទេសជាង ៤០ ហើយក្រុមហ៊ុន Biti’s ក៏ក្លាយទៅជាដៃគូទទួលការបញ្ជាផលិតម៉ាក់យីហោស្បែកជើងកីឡាល្បីៗឈានមុខគេជាច្រើននៅលើពិភពលោកផងដែរ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: nhandan.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll