ផ្តល់ឧបករណ៍វេជ្ជសាស្ត្រដល់កងកម្លាំងប្រដាប់អាវុធកម្ពុជាដើម្បីបង្ការនិងទប់ស្កាត់នឹង COVID-19

13:58 2020/05/07

យុគសម័យ - ដើម្បីជួយដល់កងកម្លាំងប្រដាប់អាវុធតាមព្រំដែនកម្ពុជាបង្ការនិងទប់ស្កាត់នឹង COVID-19 ខេត្ត Kien Giang បានផ្តល់អំណោយជាសំភារៈវេជ្ជសាស្ត្រ រួមមានម់ាសវេជ្ជសាស្ត្រ សម្លៀកបំពាក់ការពារ ថ្នាំបាញ់សម្លាប់មេរោគ ស្រោមដៃ ទឹកអំបិល សូលុយស្យុងសំលាប់មេរោគ ដែលមានតំលៃសរុបជិត ៤១២ លានដុងជូនដល់កងកំលាំងប្រដាប់អាវុធកម្ពុជានិងអនុតំបន់យោធានៃខេត្តចំនួន ៤ របស់កម្ពុជារួមមាន៖ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ផ្តល់ឧបករណ៍វេជ្ជសាស្ត្រដល់កងកម្លាំងប្រដាប់អាវុធកម្ពុជាដើម្បីបង្ការនិងទប់ស្កាត់នឹង COVID-19

នាថ្ងៃទី ៦ ខែឧសភា នៅតំបន់បង្គោលខ័ណ្ឌសីមាលេខ ៣១៣ សង្កាត់ My Duc ទីក្រុង Ha Tien (ខេត្ត Kien Giang) បញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត ប៉ូលីសខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត មន្ទីរកិច្ចការបរទេស និងមន្ទីរសុខាភិបាលដើម្បីរៀបចំប្រគល់អំណោយសំភារៈវេជ្ជសាស្រ្តសំរាប់កងកំលាំងប្រដាប់អាវុធកម្ពុជានិងអនុតំបន់យោធានៃខេត្តចំនួន ៤ គឺ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

 

វរសេនីយ៍ឯក Dam Kien Thuc (ទីបីពីខាងស្តាំ) - មេបញ្ជាការបញ្ជាការដ្ឋានកយោធាខេត្តនិងលោ Ngo Phuong Vu (ទីពីរពីខាងស្តាំ) អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Kien Giang។ ប្រគល់អំណោយដល់កងកម្លាំងប្រដាប់អាវុធនៅតាមខេត្តជាប់ព្រំដែននៃកម្ពុជា។

យោងតាមនោះ លោកវរសេនីយ៍ឯក Dam Kien Thuc - មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Kien Giang - បានប្រគល់អំណោយដល់នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច តំណាងកងពលតូចលេខ ៧០ មេបញ្ជាការកងទ័ពជើងគោក តំណាងកងពលតូចលោក ៣១ តំណាងយោធភូមិ ៣ តំណាងកងវរសេនាតូចលេខ ៦០២ ឆ្មាំឆ្នេរសមុទ្រ (កងយោធពលខេមរភូមិន្ទកម្ពុជា) និងតំណាងអនុតំបន់យោធានៃខេត្តចំនួន ៤ គឺ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង (កម្ពុជា) ។ អំណោយរួមមានម៉ាសវេជ្ជសាស្រ្ត សម្លៀកបំពាក់ការពារ ថ្នាំបាញ់សម្លាប់មេរោគ ស្រោមដៃ ទឹកអំបិល សូលុយស្យុងសំលាប់មេរោគ ដែលមានតំលៃសរុបជិត ៤១២ លានដុង សំដៅបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។

 

វរសេនីយ៍ឯក Dam Kien Thuc - មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្តបានប្រគល់អំណោយដល់កងកម្លាំងប្រដាប់អាវុធខេត្តតាមព្រំប្រទល់នៃកម្ពុជា។

ក្នុងឱកាសនេះ លោក Ngo Phuong Vu អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តក៏បានប្រគល់តារាងនិមិត្តរូបប្រាក់ចំនួន ៨០០០ ដុល្លារនិងអាងទឹកលាងដៃចំនួន ៨ សម្រាប់ខេត្តចំនួន ៤ គឺ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះជាប្រភពថវិកាដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាខេត្តបានចលនាថវិកាពីសប្បុរសធម៌។

ការប្រគល់ឧបករណ៍វេជ្ជសាស្ត្រដល់ខេត្តជាប់ព្រំដែននៃកម្ពុជាមានអត្ថន័យច្រើន  ដែលក៏បានពង្រឹងទំនាក់ទំនងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងខេត្ត Kien Giang និងរដ្ឋអំណាចមូលដ្ឋានដែលនៅជាប់ព្រំដែននិយាយរួម និងកងកំលាំងប្រដាប់អាវុធទាំងសងខាងនៃព្រំដែននិយាយដោយឡែកក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតនៅតាមព្រំដែន៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll