ប្រទេសកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាមដែលបានផ្តល់អំណោយជាសម្ភារៈបរិក្ខាពេទ្យប្រឆាំងនឹងជំងឺកូវីដ១៩

18:16 2020/05/20

យុគសម័យ - នាព្រឹកថ្ងៃទី ២០ ឧសភា តំណាងស្ថាប័ននិតិបញ្ញត្តិ កម្ពុជាបានរៀបចំពិធីទទួល អំណោយជាម៉ាស់ការពារប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ចំនួន ៣០.០០០ ម៉ាស់ពីរដ្ឋសភា វៀតណាមជូនរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា។

ប្រទេសកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាមដែលបានផ្តល់អំណោយជាសម្ភារៈបរិក្ខាពេទ្យប្រឆាំងនឹងជំងឺកូវីដ១៩

លោកឯកអគ្គរដ្ឋទូត Vu Quang Minh អញ្ជើញជំនួសមុខប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានប្រគល់អំណោយដូចពោលខាងលើនេះជូនដល់តំណាង រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា

ពិធីទទួលនិងប្រគល់ម៉ាសដែលជាជំនួយរបស់រដ្ឋសភាវៀតណាមនេះបានប្រារព្ធធ្វើនៅព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីលោក ឡេង ប៉េង​ឡុ​ង អគ្គ​លេខាធិការរដ្ឋសភាលោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា និងលោក ​Vu Qua​n​g ​Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជា​ណាចក្រ​កម្ពុជា។ ពិធីនេះ មានការចូលរួមជាសាក្សីពី គណ:កម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនី​តិ​សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ:  និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ លោកស្រី  ឡោក  ខេង  ប្រធានគណៈកម្មការផងដែរ។ លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលផ្តល់អំណោយម៉ាសនាពេលនេះ​ដល់សភា​កម្ពុជា​។ 

 

លោកឯកអគ្គរដ្ឋទូត Vu Quang Minh អញ្ជើញជំនួសមុខប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានប្រគល់អំណោយដូចពោលខាងលើនេះជូនដល់តំណាង រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា

អំណោយនេះពិតជាបាន​ជួយបំពេញនូវតម្រូវការខាងមធ្យោបាយ​ប្រយុទ្ធទល់នឹង​ការរីករាល​ដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា អំណោយនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែ​វា​តំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។ អំណោយនេះគឺជាសក្ខីភាពថ្មីមួយ ទៀតក្នុងចំណោមកាយវិការដ៏ច្រើនក្នុងរយៈពេលកន្លងមក ដែល​ប្រជាជាតិទំាងពីរបាន បណ្តុះបណ្តាលកសាង និង ពង្រឹងឥតឈប់ឈរ នូវទំនាក់​ទំនង​មិត្ត​ភាព​សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើង ហើយ ដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យ ការរស់នៅជាអ្នកជិតខាងល្អប្រកបដោយសុខសន្តិភាព​នឹងការរីក​ចម្រើននៃប្រទេសទំាងពីរ។

 

លោក ​Vu Qua​n​g ​Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជា​ណាចក្រ​កម្ពុជា

លោកឯកអគ្គរដ្ឋទូត Vu Quang Minh អញ្ជើញជំនួសមុខប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានប្រគល់អំណោយដូចពោលខាងលើនេះជូនដល់តំណាង រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនៅក្នុងវេទិកាតំបន់និងអន្តរជាតិដូចជា IPU, APPF, AIPA ជាដើម បានចូលរួមចំណែក យ៉ាងធំធេងក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់ប្រជាជន នៃប្រទេសនានាក្នុងតំបន់និងជុំវិញពិភពលោក។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានបន្ថែមទៀតថាអំណោយដ៏រាបទាបនេះតំណាងឱ្យដួងចិត្តដ៏ស្មោះត្រង់របស់រដ្ឋសភានិងប្រជាជន វៀតណាមដើម្បីចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជាក្នុងការប្ការនិងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមដ៏ធំធេងដែលបង្កឡើងដោយជំងឺកូវីឌ១៩នេះផងដែរ។

 

ទិដ្ឋភាពនៃពិធីនេះ 

គួរជម្រាបថាក្នុងបរិបទដែលការរីករាលដាលនៃជំងឺកូវីឌ១៩បន្តជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍន៍និងបង្កឱ្យមានការបាត់ បង់អាយុជីវិតមនុស្សនៅទូទាំងពិភពលោកច្រើនជាងពេលណាៗទាំងអស់ប្រទេសទាំងអស់ត្រូវរួបរួមគ្នានិងសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះតែម្តង៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll