ប្រជាជនខ្មែរនៅទីក្រុង Can Tho ទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធម

13:09 2019/04/12

យុគសម័យ - សម្ព័ន្ធបណ្តាអង្គមិត្តភាពនៅទីក្រុង Can Tho បានសហការរៀបចំកម្មចវិធីជាច្រើន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិជាជនជាតិខ្មែរ។

ប្រជាជនខ្មែរនៅទីក្រុង Can Tho ទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធម

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ  សម្ព័ន្ធបណ្តាអង្គមិត្តភាពនៅទីក្រុង Can Tho បានសហការរៀបចំកម្មវិធីជាច្រើន​​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីរបស់ជនរួមជាតិខ្មែរ​និងនិសិ្សតកម្ពុជា ។

ព្រះតេជគុណ Ly Hung បានប្រគល់ជូនអំណោយចំនួន១៥ ចំណែកដល់និសិ្សតកម្ពុជា 

សម្ព័ន្ធបណ្តាអង្គមិត្តភាពនៅទីក្រុង Can Tho សហការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុង Can Tho បានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនចំពោះជូនរួមជាតិខ្មែរ និងនិសិ្សតកម្ពុជា​ដែលកំពុងរស់នៅនិងសិក្សានៅទីក្រុង។

នៅក្នុងជំនួប សមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុង Can Tho បានបំផុសចលនាថ្នាល់បណ្តុះពន្លកមិត្តភាព ដើម្បីជួយឧបត្ថម្ភសិស្ស និងនិសិ្សតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម។

នេះគឺជាចលនាមួយដែលត្រូវបានបង្កើតឡើងដោយសមាគមមិត្តភាពកម្ពុជា - វៀតណាមកាលពីឆ្នាំ ២០១២ ដែលរួមចំណែកលើកកម្ពស់សាមគ្គីភាពនិងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ ព្រះតេជគុណ Ly Hung បានប្រគល់ជូនអំណោយចំនួន១៥ កញ្ចប់ដល់និសិ្សតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុង Can Tho ផងដែរ៕

(បកប្រែដោយ សំណាង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll