ប្រគល់ថវិកាជំនួយពីរដ្ឋាភិបាលវៀតណាមជូនប្រទេសកម្ពុជា

10:15 2020/09/27

នៅថ្ងៃទី ២៥ ខែកញ្ញា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh បញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីប្រគល់ថវិកាជំនួយឆ្នាំ ២០២០ របស់រដ្ឋាភិបាលវៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅប្រទេសកម្ពុជាក្នុងសម័យសង្រ្គាម ជូនយោធភូមិភាគទី២, ទី៤, ទី៥ និងខេត្ត ក្រុងចំនួន​១១ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រគល់ថវិកាជំនួយពីរដ្ឋាភិបាលវៀតណាមជូនប្រទេសកម្ពុជា
តំណាងថ្នាក់ដឹកនាំយោធភូមិភាគទី ៧ ប្រគល់ប្រាក់ជំនួយ​ជានិមិត្តរូបជូន​អង្គភាពកម្ពុជា

ក្រោយរយៈពេល ១៩ ឆ្នាំ ក្រុមជំនាញស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមបានស្វែងរក ជីកគាស់  ប្រមូល និងធ្វើមាតិភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនចំនួន ៩,៩៤២ អដ្ឋិធាតុ។ ថ្នាក់ដឹកនាំនៃយោធភូមិភាគទី ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបណ្ដាយោធភូមិភាគ នៃកងយោធពលខេមរភូមិន្ទដែលបានបង្កលក្ខណៈងាយស្រួលចំពោះក្រុមជំនាញនៃយោធភូមិភាគ ៧ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តាមការគ្រោង ក្រោយការរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង ហើយបានការអនុញ្ញាតពីគណៈកម្មការជំនាញនៃរដ្ឋាភិបាលទាំង ២ នោះ យោធភូមិភាគទី ៧ នឹងបន្តបញ្ជូនក្រុមស្វែងរកនិងប្រមូលអធ្ឋិធាតុយុទ្ធជនពលីវៀតណាមទៅកម្ពុជាដើម្បីបន្តអនុវត្តបេសកកម្មរបស់ខ្លួន៕

(ប្រភពព័ត៌មាន: kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll