បង្រៀនភាសាវៀតណាមនៅតៃវ៉ាន់ (ចិន)៖ ដើម្បីឱ្យមិត្តភក្តិមានការយល់ដឹងបន្ថែមទៀតអំពីប្រជាជនវៀតណាម

16:00 2020/10/13

យុគសម័យ - នាពេលកន្លងមកថ្នាក់រៀនភាសាវៀតណាមជាច្រើនត្រូវបានបង្កើតឡើងនៅតៃវ៉ាន់ (ចិន) ដោយសារគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលតៃវ៉ាន់សម្រាប់ជនអន្តោប្រវេសន៍ថ្មីរួមទាំងក្រសួងអប់រំផងដែរ។ បច្ចុប្បន្ននេះតៃវ៉ាន់មានសាកលវិទ្យាល័យប្រហែល ២០ ដែលមានមុខវិជ្ជាភាសាវៀតណាម។ វិទ្យាល័យមួយចំនួននៅតៃវ៉ាន់បានកំណត់ភាសាវៀតណាមជាភាសាបរទេសទី ២ ។

បង្រៀនភាសាវៀតណាមនៅតៃវ៉ាន់ (ចិន)៖ ដើម្បីឱ្យមិត្តភក្តិមានការយល់ដឹងបន្ថែមទៀតអំពីប្រជាជនវៀតណាម

សូម្បីតែនៅពេលជំងឺរាតត្បាត​ COVID-១៩ បានផ្ទុះ​ឡើ​ងក៏ដោយក៏ថ្នាក់​រៀ​​ន​ភា​​​សា​វៀ​ត​ណា​ម​នៅតែ​ត្រូ​វ​ដំណើរ​ការ​​តាមរយៈការសិក្យា​អន​ឡាញ​។

 

ភាពសប្បាយរីករាយនៅក្នុងថ្នាក់ភាសាវៀតណាមដែលបង្រៀនដោយអ្នកគ្រូ Pham Thi Linh (រូបថត៖ VOV)

បងស្រី Pham Thi Linh ជាគ្រូបង្រៀនជនជាតិវៀតណាមនៅតៃវ៉ាន់ (ចិន) បានឲ្យដឹងថាសូម្បីតែនៅពេល​ជំងឺរាតត្បាត ​COVID-១៩ ចាប់​ផ្តើម​ផ្ទុះ​ឡើង​​​ក៏​ដោយ​ក៏បងស្រីនៅ​​តែ​រៀបចំ​មេរៀនដែរ ​ព្រោះសិ​ស្ស​នៅ​​​តែ​​​​ចូលរួមការសិក្សាតាមប្រព័ន្ធអនឡាញ។

ចែករំលែកអំពីការងាររបស់ខ្លួន បងស្រី Linh បានឲ្យដឹងថា“ ខ្ញុំ​ឃើញ​ថា​ការ​ប​ង្រៀ​ន​ភាសា​វៀ​ត​ណាម​គួរឱ្យចា​ប់អារម្មណ៍ណាស់។ ក្រៅពីការដែល​ខ្លួន​អា​ចផ្តល់​​ព័ត៌មាន បង្រៀន​ភាសានិងផ្សព្វផ្សាយ​ពី​វប្បធ​ម៌រ​ប​ស់វៀត​ណាម​​នោះ ការបង្រៀនភាសារវៀតណាម​​​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​យល់​ដឹ​ងកា​ន់​តែ​ច្បា​ស់ថែ​ម​​​ទៀ​ត​អំពីជនជាតិវៀតណាមយើងដែរ” ។ អ្នកគ្រូ Pham Thi Linh ក៏បានបង្ហាញក្តីសង្ឃឹមថា“នាង​​​ព្យាយាម​ធ្វើអ្វី​មួ​យដើ​ម្បី​ផ្លា​ស់ប្តូរគំនិត​របស់​​ប្រជាជនតៃវ៉ាន់ចំពោះ​កូនក្រមុំមក​ពី​​វៀតណាមឬកូ​នក្រ​មុំ​​ម​ក​​​​​ប្រទេស​ផ្សេង​ទៀត​”

គ្រួសាររបស់នាងមិនមានការគាំទ្រខ្លាំងចំពោះការបង្រៀនភាសាវៀតណាម​រប​ស់នាងនោះទេព្រោះគេឃើញ​ថាការងារ​មិន​មាន​ប្រា​ក់​ចំ​ណូល​ច្រើនទេ​ ​ថែម​ទៀត​វា​ត្រូ​វចំណាយ​​ពេលវេលានិងកម្លាំង​​ជាច្រើនទៀត​នោះ។ ​អ្នក​ស្រី Linh ​បាននិយាយថាក្នុង​រ​យៈពេ​ល​ប៉ុ​ន្មាន​ឆ្នាំ​ក​ន្លង​មកនេះអ្វីល្អៗដែល​នា​ង​ទទួល​បាន​នោះ​វា​មិន​ត្រឹ​មតែ​ជា​កា​រយ​ល់​ដឹ​ងរ​បស់សិស្ស​តៃវ៉ាន់​អំពី​ភា​សា​និ​ង​​វ​ប្ប​ធម៌​វៀ​ត​ណា​មប៉ុ​ណ្ណោះ​ទេថែមទាំងគ្រួសារប្តីនិ​ងកូន​របស់​នាង​​​ការ​​បា​នចែ​ក​រំលែ​ក​ក្តី​ស្រឡា​ញ់​ភាសាវៀតណាម​រ​​បស់​​​ពួ​​ក​​គេ​ចំ​​ពោះ​​នាងផ​ងដែរ។ ។

 

ថ្នាក់ភាសាវៀតណាមតាមប្រព័ន្ធអនឡាញរបស់អ្នកគ្រូ Pham Thi Linh ដំណើ​រការជាធម្មតា ទោះជា​ Covid - ១៩ បានចាប់ផ្តើមផ្ទុះឡើងក៏ដោយ។ (រូបថត៖ VOV)

មានមនុស្សម្នាក់ដែលបានចូលរួមចំណែកបំផុសគំនិតដល់អ្នក​គ្រូផាម​ធីលីញឲ្យ​ចូលរួម​វ​គ្គប​ណ្តុះ​ប​ណ្តា​ល​គ្រូ​បង្រៀនភាសា​វៀត​ណាមគឺ អ្នក​គ្រូ Nguyen Thi Huong Lien ជា​សាស្ត្រា​ចា​រ្យ​នៃសាក​ល​វិ​ទ្យា​ល័យមួយនៅ​​តៃ​វ៉ា​ន់​។ ក្រៅពីការងារជាសាស្ត្រាចារ្យផ្នែកភាសានិងវប្បធម៌នៃសាកលវិទ្យាល័យតៃវ៉ាន់នោះ ហឿង​ក៏បា​ន​ណែនាំ​អំពី​វប្ប​ធម៌​អា​ស៊ីអា​គ្នេ​យ៍​ដ​ល់និស្សិតនិ​ងគ្រូ​បង្រៀ​ង​​នៃ​​សាលាបឋមសិក្សានិងអនុវិទ្យាល័យនៅតៃវ៉ាន់ផងដែរ។

លោកស្រី Nguyen Thi Huong Lien ​បាន​ចូ​ល​រួ​ម​ក្នុង​កា​រ​ចងក្រងនិង​កែ​ស​ម្រួ​លសៀ​​​វ​ភៅ​សិ​ក្សា​​ភា​សា​វៀ​តណាមនិ​ង​សៀវ​ភៅ​​​វ​ប្ប​ធ​ម៌វៀ​ត​ណាម​​ ប្រ​ហែ​ល​​១​៥ ក្បាល។ លើសពីនេះអ្នក​​ស្រីក៏​បា​ន​បក​ប្រែ​រឿ​ងនិ​ទា​ន​វៀ​ត​ណា​ម​ទៅជា​ភា​សា​ចិ​ន ​ហើយ​ជាសមាជិក​​​គណៈមេប្រយោគនៃ​ការ​ប្រ​កួ​តនា​នា​ដែ​ល​​​ទា​ក់ទ​ង​នឹ​ងភាសារ​វៀតណាម និង​ចូ​លរួ​ម​កម្មវិធីវិទ្យុនិ​ងទូ​រ​ទស្សន៍ដែល​ទាក់​​​ទ​​ងនឹងការបង្រៀនភាសាវៀតណាមព្រមទាំងអ្នកស្រី​ក៏​​​ទទួ​ល​បន្ទុ​ក​​​គ្រប់​គ្រង​ផ្នែកសុភាសិត​នៃកាសែតជាភាសាវៀតណាមនៅតៃវ៉ាន់ផ​ងដែ​រ។

 

អ្នកស្រីង្វៀន Nguyen Lien Huong នៅ​វគ្គ​ប​ណ្តុះប​ណ្តា​ល​ស្តី​ពីកា​រ​ប​ង្រៀ​នភា​សា​វៀ​ត​ណាម​ដ​ល់គ្រូបង្រៀន​។ (រូបថត៖ VOV)

ចែករំលែកអំពីការងាររបស់ខ្លួន អ្នក​ស្រីហឿង បាននិយាយថានាងច​​ង់ផ្ត​ល់​​ឱ្យជ​ន​ជាតិ​តៃវ៉ាន់ក៏ដូចជាជនជាតិវៀតណាមជំនាន់ទី ២ និងទី ៣ នៅ​ទី​នេះនូវ​ឱ​កាស​​​​​ស្វែង​យល់​​អំ​ពី​វប្បធម៌​វៀត​ណា​មតា​មរ​យៈ​ការរៀន​ភា​សា​វៀត​ណា​ម​./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll