និស្សិតកម្ពុជា ៤៩៥ នាក់បញ្ជប់ការចត្តាឡីស័កដោយជោគជ័យ និងបន្តការសិក្សានៅក្នុងវៀតណាម

22:50 2020/07/30

នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ បន្ទប់ពីអនុវត្តការដាក់ឱ្យនៅដាច់ដោយឡែកដោយជោគជ័យនៅមជ្ឈមណ្ឌលចត្តាឡីស័កនៅខេត្ត Tra Vinh ក្នុងរយៈពេល ១៤ ថ្ងៃ និស្សិតកម្ពុជាទាំង ៤៩៦ នាក់នឹងបន្តការសិក្សានៅសាលារៀនរបស់ពួកគេនៅវៀតណាម។

និស្សិតកម្ពុជា ៤៩៥ នាក់បញ្ជប់ការចត្តាឡីស័កដោយជោគជ័យ និងបន្តការសិក្សានៅក្នុងវៀតណាម

និស្សិតកម្ពុជា ៤៩៥ នាក់បញ្ជប់ការចត្តាឡីស័កដោយជោគជ័យ និងបន្តការសិក្សានៅក្នុងវៀតណាម

លោកអគ្គកុងស៊ុលអមដោយមន្ត្រីកុងស៊ុលនៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានចុះទៅមជ្ឈមណ្ឌលចត្តាឡីស័កនៅខេត្ត Tra Vinh ដើម្បីជួយសម្របសម្រួលដំណើររបស់និស្សិតកម្ពុជាទាំង ៤៩៥ នាក់នេះ។

អាជ្ញាធរខេត្ត Tay Ninh បានរៀបចំរថយន្តក្រុងជូននិស្សិតកម្ពុជាទាំង ៤៩៥ នេះធ្វើដំណើរដោយចែកជា ៣ ក្រុម៖ មួយក្រុមធ្វើដំណើរទៅបេនឡានក្រុងនៃទីក្រុងហូជីមិញ ដើម្បីបន្តដំណើរទៅកាន់សាលារៀនរៀងៗខ្លួន; មួយក្រុមទៀតឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដើម្បីបន្តដំណើរទៅទីក្រុងហាណូយ; និង មួយក្រុមទៀតរថយន្តរបស់មហាវិទ្យាល័យ Tra Vinh ខេត្ត Tay Ninh មកទទួល។

 

 

និស្សិតទាំងអស់ពិតមានសេចក្តីរីករាយ ដោយសង្កេតឃើញបងប្អូននិស្សិតមានសុខភាពល្អ ស្មារតីរឹងមាំ មានទឹកមុខស្រស់ថ្លា និង បានសម្តែងនូវការពេញចិត្ត និង ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយឲ្យពួកគាត់បានចូលប្រទេសវៀតណាម ដើម្បីបន្តការសិក្សា ក៏ដូចជាអរគុណអាជ្ញាធរមានសមត្ថកិច្ចខេត្តតៃនិញ មន្ទីរការបរទេស​ អង្គភាពប្រយុទ្ធប្រឆាំងកូវីដ ១៩ ខេត្តតៃនិញ ដែលបានរៀបចំ ថែទាំ ការពារ ផ្គត់ផ្គង់ ក្នុងកំឡុងពេលអនុវត្តវិធានចត្តាឡីស័កនេះ និង បានប្តេជ្ញាចិត្តបន្តអនុវត្តរាល់វិធានការនានាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ពិសេសខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំងក្លាថែមទៀត ៕

 


(សរុបដោយសាមេត)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll