ទីក្រុង Can Tho ពូនជ្រំទំនាក់ទំនងសាមគ្គីភាពវៀតណាម - កម្ពុជា

15:18 2020/06/25

ថ្ងៃទី ២៣ មិថុនា សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho បានអញ្ជើញទៅទស្សនកិច្ច និងជួបធ្វើការជាមួយលោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឪកាសខួបលើកទី ៥៣ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

ទីក្រុង Can Tho ពូនជ្រំទំនាក់ទំនងសាមគ្គីភាពវៀតណាម - កម្ពុជា

សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងសមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho អញ្ជើញទៅទស្សនកិច្ច  និងធ្វើការនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ។ 

ថ្លែងនៅក្នុងជំនួបនេះ លោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho  មានប្រសាសន៍ថា សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho គឺជាសមាគមមួយក្នុងចំណោមសមាគមទាំង ២១ ដែលមានសកម្មភាពប្រកបដោយប្រសិទ្ធភាព។ នាពេលកន្លងមក សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho បានរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន ជាពិសេសការផ្លាស់ប្តូរវប្បធម៌ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសពីរទាំងពីរ

 

លោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho  ជូន​វត្ថុអនុស្សាវរីយ៍ដល់លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឪកាសខួបលើកទី ៥៣ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។ 

លោកស្រី Le Thi Thanh Giang សង្ឃឹមថា ស្ថានអគ្គកុងស៊ុលកម្ពុជានឹងក្លាយជា “ស្ពានតភ្ជាប់” ដោយ​ណែនាំ​ឲ្យ​អង្គភាពអាជីវកម្ម និងប្រជាជនកម្ពុជាឱ្យមានការយល់ដឹងថែមទៀតអំពីប្រទេសវៀតណាមនិយាយរួម និងទីក្រុង Can Tho និយាយដោយឡែកដើម្បីទាក់ទាញអង្គភាពអាជីវកម្មកម្ពុជាចូលមកវិនិយោគនៅប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត។ លោកស្រី Le Thi Thanh Giang មានប្រសាសន៍ថា “យើងជាអ្នកបណ្ដុះចំណងមិត្តភាព”  ដូច្នេះខ្ញុំសង្ឃឹមថា នាពេលខាងមុខនេះ ទីក្រុង Can Tho និងប្រទេសកម្ពុជានឹងបន្ត​សម្របសម្រួលរៀបចំសកម្មភាព និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ឱ្យបានល្អ ដើម្បីជួយឲ្យ​ប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងគ្នាថែមទៀត រួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវាកម្មរវាងប្រទេសទាំងពីរ៕

(បកប្រែដោយ Duy Hoan)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll