ជ័យជំនះ ថ្ងៃទី ៧ មករាគឺជាជ័យជំនះនៃសេចស្នេហាជាតិនិងមេត្រីភាពដ៏ស្មោះត្រង់

18:49 2021/01/04

យុគសម័យ - ថ្ងៃទី ៧ ខែមករាឆ្នាំ ២០២១ គឺជាថ្ងៃខួបលើកទី ៤២ ឆ្នាំនៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាបានទទួលមកវិញនូវសិទ្ធរស់រានមានជីវិត និងធ្វើឲ្យប្រទេសកម្ពុជាប្រកបដោយសន្តិភាព ស្រស់បំព្រង។

ជ័យជំនះ ថ្ងៃទី ៧ មករាគឺជាជ័យជំនះនៃសេចស្នេហាជាតិនិងមេត្រីភាពដ៏ស្មោះត្រង់
លោកប្រធាន Ton Duc Thang, លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា Truong Chinh, លោកនាយករដ្ឋមន្រ្តី Pham Van Dong, លោកឧបនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ Vo Nguyen Giap, ឧបនាយករដ្ឋមន្ត្រី លោក Nguyen Duy Trinh អញ្ជើញស្វាគមន៍សម្តេច ព្រះនរោត្តមសីហនុ អញ្ជើញយាងមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម (រូបថត៖ TTXVN)

នេះគឺជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា គឺជាឱកាសមួយដើម្បីបញ្ជាក់ពីតួនាទីនិងភាពជាអ្នកដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចំពោះបុព្វហេតុរំដោះប្រទេសជាតិ ហើយក៏ជាឱកាសដើម្បីរំលឹកដល់ការលះបង់ និងពលីកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូប្រយុទ្ធជាមួយរបបប្រល័យពូជសាសន៍ ដើម្បីដណ្តើមសិទ្ធិរស់រានមានជីវិតសម្រាប់ប្រជាជនកម្ពុជា។ នៅឆ្នាំ ២០២០ នេះ ដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ហេតុដូច្នេះ ពិធីរំលឹកខួបលើកទី ៤២ ឆ្នាំ នៃទិវារំដោះកម្ពុជា ទំនងជាមិនអាចធ្វើឡើងយ៉ាងឧឡារិកដូចធម្មតាទេ។ ថ្វីដូច្នេះក៏ដោយ អត្ថន័យនៃទិវា ៧ មករានៅតែស្ថិតជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជានិងប្រជាជនវៀតណាមក៏ដូចជាប្រជាជនដែលស្រឡាញ់សន្តិភាពនៅទូទាំងពិភពលោកផងដែរ។

ត្រលប់មកប្រវត្តិសាស្ត្រវិញ នៃបណ្តាឆ្នាំ ៧០ នៃសតវត្សទី ២០ បន្ទាប់ពីឡើងកាន់អំណាចពីថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ របបខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុលពតបានអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ចំពោះប្រជាជនកម្ពុជា និងបំផ្លាញគ្រឹះស្ថានសេដ្ឋកិច្ច វប្បធម៌និងសង្គម។ ផលវិបាកគឺ ប្រជាជនស្លូតត្រង់ជាង ២ លាននាក់ត្រូវការសម្លាប់រង្គាល ហើយប្រទេសកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ រាជធានីភ្នំពេញដ៏ស្អាតអស្ចារ្យក្លាយទៅជាទីក្រុងខ្មោច។ បើនិយាយពីកិច្ចការការបរទេសវិញ ប៉ុលពត បានអនុវត្តគោលនយោបាយអរិភាពចំពោះវៀតណាម ហើយពួកគេតែងតែអនុវត្តន៍ការវាយប្រហារប្រដាប់អាវុធដើម្បីលុកលុយទឹកដី សម្លាប់ជនស៊ីវិល និងបំផ្លាញភូមិស្រុកវៀតណាមនៅតាមតំបន់ព្រំដែន។ ពោលគឺ ក្នុងអំឡុងពេលពីខែឧសភា ឆ្នាំ ១៩៧៥ ដល់ខែធ្នូ ឆ្នាំ ១៩៧៨  ប៉ុលពត បានសម្លាប់ជនស៊ីវិលស្លូតត្រង់វៀតណាមជាង ៥.២៣០ នាក់ ចាប់ឃុំឃាំងបាននិងសម្លាប់មនុស្សជាង ២ ម៉ឺននាក់។ សកម្មភាពអមនុស្សធម៌របស់របបខ្មែរក្រហម បានសាបព្រោះការឈឺចាប់និងខឹងសម្បារ មិនត្រឹមតែចំពោះប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជនវៀតណាមទៀតផង។ ចំពោះមុខអំពើឃោរឃៅរបស់ខ្មែរក្រហមទៅលើប្រជាជនកម្ពុជានិងវៀតណាមនោះ កងទ័ពស្ម័គ្រចិត្តវៀតណាម -“កងទ័ពព្រះពុទ្ធ” បានមកជួយសង្គ្រោះជាបន្ទាន់ដោយបានចូលរួមសហការជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (ត្រូវបានបង្កើតឡើងនៅខែធ្នូឆ្នាំ ១៩៧៨) ដើម្បីប្រឆាំងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម រំដោះទីក្រុងភ្នំពេញ នៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ បង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់ការបំផ្លាញសំណល់សេសសល់របស់ខ្មែរក្រហម។

បន្ទាប់ពីត្រូវបានរំដោះមក ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានប្រគៀកស្មារជាមួយអ្នករស់រានពីរបបប្រល័យពូជសាសន៍ ដើម្បីចូលរួមក្នុងការស្ថាបនាប្រទេសជាតិឡើងវិញ។ ប្រជាជាតិទាំងពីរវៀតណាម - កម្ពុជា បន្តរួមគ្នាកសាងភាពជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ រួមគ្នាចូលរួមសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងអន្តរជាតិ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន វិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ ដែលបានក្លាយជាខឿនសេដ្ឋកិច្ចប្រកបដោយថាមពលនៅក្នុងតំបន់ មានសន្ទុះកំណើនខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនមានការកែលំអរដោយឥតឈប់ឈរ។ ទន្ទឹមជាមួយគ្នានោះ ប្រព័ន្ធអប់រំ សុខាភិបាលនិងសន្តិសុខសង្គមត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងកំពុងមានការរីកចម្រើនឥតឈប់ឈរ ហើយកិត្យានុភាពនិងតួនាទីរបស់ប្រទេសកម្ពុជាត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។

 

ប្រជាជននៅរាជធានីភ្នំពេញបានជូនដំណើរកម្មាភិបាល និងយុទ្ធជននៃអង្គភាពទី ៤ - កងទ័ពស្ម័គ្រចិត្តវៀតណាមវិលត្រឡប់មកកាន់ប្រទេសវិញ នៅព្រឹកថ្ងៃទី ២ ខែឧសភាឆ្នាំ ១៩៨៣ បន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន (រូបថត៖ TTXVN)

រហូតមកដល់បច្ចុប្បន្ននេះ ទោះបីជារបបប៉ុលពតត្រូវបានបំផ្លាញក៏ដោយ ក៏មុខសញ្ញាប្រឆាំងក្នុងស្រុក  ពួកក្បត់ជាតិនិងអរិភាពតែងតែស្វែងរកមធ្យោបាយ ដើម្បីបំផ្លាញសមិទ្ធិផលអភិវឌ្ឍន៍របស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេច ហ៊ុនសែនជាប្រមុខ ហើយជាងនេះទៅទៀត ប្រឆាំងនឹងទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាមនិងកម្ពុជា។ ពួកគេបានបង្កាច់បង្ខូចថា កងទ័ពស្ម័គ្រចិត្តវៀតណាមចូលលុកលុយទឹកដីកម្ពុជា ហើយបានមូលបង្កាច់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជារដ្ឋាភិបាលអាយ៉ង។ ទាំងអស់នោះ គឺជាការចោទប្រកាន់ដោយមិនសមហេតុផល ជាការមូលបង្កាច់ទាំងងងើលរបស់អ្នកដែលដឹងតែផលប្រយោជន៍ផ្ទាល់ខ្លួន គ្រាន់លក់មនសិការរបស់ខ្លួនថោកបំផុត និងជាន់ឈ្លីផលប្រយោជន៍របស់ប្រជាជននិងប្រទេសជាតិប៉ុណ្ណោះ។ ពួកគេមិនដឹងថា ប្រជាជនកម្ពុជាទាំងមូល បានយល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃថ្ងៃជ័យជម្នះថ្ងៃទី ៧ មករា ព្រមទាំងមើលឃើញយ៉ាងច្បាស់ពីតួនាទីដ៏ឧត្តុងឧត្តមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែននិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងបុព្វហេតុរំដោះជាតិនិងកសាងប្រទេសជាតិ។ នោះហើយជាមូលហេតុដែលប្រជាជនកម្ពុជាតែងតែបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ហើយនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វិមានកងទ័ពស្ម័គ្រចិត្តវៀតណាមជាច្រើនត្រូវបានសាងសង់និងត្រូវបានប្រជាជនកម្ពុជាគោរពជានិច្ច។

អត្ថន័យនៃជ័យជម្នះ ថ្ងៃទី ៧ មករា នឹងនៅតែស្ថិតក្នុងដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា - វៀតណាមជារៀងរហូត ដែលជាជ័យជំនះនៃសេចក្តីស្នេហាជាតិនិងចំណងមេត្រីមិត្តសុទ្ធសាធរវាងវៀតណាមនិងកម្ពុជា។ ដោយលើកកម្ពស់ស្មារតីស្នេហារជាតិនៃថ្ងៃ ៧ មករា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជាដោយនាយករដ្ឋមន្ត្រី សម្តេច ហ៊ុនសែនជាប្រមុខនោះ នាពេលខាងមុខនេះ ប្រជាជនកម្ពុជាប្រាកដជាទទួលបានលទ្ធផលដ៏មហិមារកាន់តែច្រើនក្នុងបុព្វហេតុនៃការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ រួមជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាម បន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ដើម្បីប្រកៀកស្មារជាមួយគ្នា ក្នុងដំណើរការសមាហរណកម្មជាមួយតំបន់និងពិភពលោក៕

(ដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll