ឆែកបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍អណិកជនវៀតណាមនៅឆែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩របស់ប្រទេសមិត្ត

11:21 2020/07/16

យុគសម័យ - យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប្រាកបានឱ្យដឹងថា មុនពេលបញ្ចប់អាណត្តិបេសកកម្ម កាលពីខែមិថុនាឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកលោក Ho Minh Tuan បានធ្វើពិធីសារការទូតជាមួយការលាគ្នាទៅកាន់មេដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋឆែកនិងគណៈប្រតិភូការទូត។

ឆែកបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍អណិកជនវៀតណាមនៅឆែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩របស់ប្រទេសមិត្ត

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកលោក Ho Minh Tuan (ឆ្វេង) ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ៧៤ ឆ្នាំនៃទិវាបុណ្យជាតិវៀតណាមនៅសាធារណរដ្ឋឆែក

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Ho Minh Tuan បានសង្កត់ធ្ងន់ថា វៀតណាមតែងតែគោរពនិងមានបំណងចង់បង្កើនការអភិវឌ្ឍន៍មិត្តភាពជាប្រពៃណីរវាងជនជាតិទាំងពីរវៀតណាម - ឆែក ដែលធ្លាប់មានភាពល្អក្នុងរយៈពេល ៧០ ឆ្នាំ (ខែកុម្ភៈឆ្នាំ ១៩៥០ - ខែកុម្ភៈឆ្នាំ ២០២០)  ដោយមានជំនួយយ៉ាងស្មោះត្រង់និងមានតម្លៃរបស់ឆែកដល់ប្រជាជនវៀតណាមក្នុងបុព្វហេតុការពារនិងសំណង់ជាតិ។

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់ប្រទេសឆែកដែលបានគាំទ្រយ៉ាងសកម្មចំពោះវៀតណាមក្នុងអំឡុងពេលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋសភាឆែកគឺជាស្ថាប័ននីតិប្បញ្ញត្តិដំបូងមួយនៅអឺរ៉ុបដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ក៏ដូចជាសាធារណរដ្ឋឆែកបានគាំទ្រដល់វៀតណាមឱ្យឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវេទិកាអន្តរជាតិ។

ថ្នាក់ដឹកនាំឆែកបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ឯកអគ្គរដ្ឋទូតលោក Ho Minh Tuan ក្នុងអាណត្តិបេសកកម្មនៅសាធារណរដ្ឋឆែក និងបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។

ថ្នាក់ដឹកនាំឆែកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានជួយផ្តល់ម៉ាស់និងឧបករណ៍វេជ្ជសាស្រ្តដល់ប្រជាជនឆែក។ ភាគីឆេកបានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងថានះរបស់សហគមន៍អណិកជនវៀតណាមក្នុងសង្គមនៅសាធារណរដ្ឋឆែក ដោយកត់សម្គាល់ថា នេះជាសហគមន៍ដែលមានការខិតខំប្រឹងប្រែង ដែលបានចូលរួមវិភាគទានយ៉ាងច្រើនដល់សង្គមនៅក្នុងប្រទេសសាមី ជាពិសេសក្នុងការប្រគល់ម៉ាស់និងឧបករណ៍វេជ្ជសាស្រ្តនិងការបរិច្ចាគដល់មន្ទីរពេទ្យនិងប្រជាជនឆែកក្នុងរយៈពេលកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩។

ជាមួយនឹងប្រពៃណីដ៏យូរអង្វែងនៃមិត្តភាព ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងត្រូវបានអភិវឌ្ឍន៍ដល់កម្រិតថ្មី ទន្ទឹមនឹងនេះ មានសកម្មភាពប្រកបដោយអត្ថន័យនិងជាក់ស្តែងដើម្បីរៀបចំពិធីខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - ឆែក។ (១៩៥០-២០២០)៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll