គណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋនៃប្រទេសវៀតណាម អញ្ជើញមកគោរពវិញ្ញាណក្ខន្ធសពលោកអតីតនាយករដ្ឋមន្ត្រីឡាវ Sisavat Keobounphanh

16:35 2020/05/14

យុគសម័យ - ដោយទទួលបានដំណឹងថា លោកនាយឧត្តមសេនីយ៍ Sisavath Keobounphanh អតីតនាយករដ្ឋមន្រ្តី អតីតប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សកសាងជាតិឡាវ បានទទួលមរណភាព នាថ្ងៃទី១២ ខែឧសភា។ នៅរសៀលថ្ងៃទី ១៣ ខែឧសភា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិលោកអតីតនាយករដ្ឋមន្ត្រីឡាវ Sisavat Keobounphanh។

គណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋនៃប្រទេសវៀតណាម អញ្ជើញមកគោរពវិញ្ញាណក្ខន្ធសពលោកអតីតនាយករដ្ឋមន្ត្រីឡាវ Sisavat Keobounphanh

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  បាន សម្តែងនូវការសោកស្តាយ អាឡោះអាល័យ និងចែករំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះ បក្ស រដ្ឋ ប្រជាជនឡាវ និងក្រុម​គ្រួសារសពលោក​​​អតីតនាយករដ្ឋមន្ត្រីឡាវ  Sisavat Keobounphanh

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចារលើសៀវភៅ ក្រាំងមាសថា៖  “សូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យ ចំពោះសមមិត្ត​ Sisavat Keobounphanh … ជា​ថ្នាក់​ដឹកនាំដ៏ឆ្នើមមួយ​រូប​​​របស់​ប្រជាជនឡាវ ជាយុទ្ធជន​បដិ​វត្ត​ដ៏អ​ង់អាច​ក្លាហានមួយ​រូប​  បានលះបង់គ្រប់បែបយ៉ាង តស៊ូ ដើ​ម្បី​ឯក​រាជ្យ​ជាតិ​  សុភមង្គល​របស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើននៃប្រទេសឡាវ និង ជាមិត្តដ៏ល្អ​របស់​ប្រជាជ​នវៀត​ណាម។ មរណភាពរបស់​លោក Sisavat Keobounpphanh គឺជាការបាត់បង់ដ៏ធំធេង ចំពោះបក្ស រដ្ឋ ប្រជាជនឡាវ និង​ក្រុម​គ្រួសារសព។ បក្ស រដ្ឋ និង​ប្រជាជន​វៀត​ណាម​បាន​បាត់បង់មិត្តដ៏ល្អមួយរូប​ សមមិត្តដ៏ស្មោះត្រង់មួយ​រូប។

 

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម អញ្ជើញ​ចូលរួមក្នុងពិធីបុណ្យសព​ថ្នាក់ជាតិ​​​លោក​​​អតីតនាយករដ្ឋមន្ត្រីឡាវ Sisavat Keobounphanh ។ (រូបថត vnanet.vn)

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបជាមួយ លោកអគ្គលេខាបក្ស ​ប្រធានរដ្ឋ​ឡាវ  Buonnhang Vorachith និងលោកនាយករដ្ឋមន្រ្តីឡាវ  Thoongloun Sisulith ។

នៅក្នុងជំនួបជាមួយលោកអគ្គលេខាបក្ស ប្រធានារដ្ឋឡាវ Buonnhang Vorachith ភាគីទាំងពីរបានឯកភាពគ្នា​ថា ​ក្នុងបរិបទ​ដែល​ស្ថានភាព​ពិភពលោក និងតំបន់​មានកា​រប្រែប្រួ​លប្រែប្រួលដែ​លមិ​នអាច​ប៉ាន់ស្មាន​បានដូច​បច្ចុប្បន្ន ​វៀតណាមនិងឡាវតែងតែ​ប្រកៀកស្មារ​នឹងគ្នា ​ និង​ជួយគាំទ្រ​​គ្នា​អស់ពីសមត្ថភាព​ ដោយឈរលើមូលដ្ឋាននៃចំណង​មិត្តភាពដ៏ធំមហិមា និងសមគ្គីភាពជា​ពិសេស​រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ។

នៅក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thoongloun Sisulith  នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការ​ក្នុងការ​​ពន្លឿន​ការអនុ​វត្ត ប្រកបដោយប្រសិទ្ធភាពនៃលទ្ធផល​នូវ​សម័យប្រជុំលើកទី ៤២ របស់​គណៈកម្មាធិការអន្តររដ្ឋាភិបាល​នៃប្រទេសទាំងពីរ។ លោកនាយក​រដ្ឋ​មន្រ្តីឡាវ​បាន​អះអាងថា ​នឹង​បន្ត​គាំទ្រ​ដល់​ប្រទេស​វៀត​ណាម ​ដើម្បី​សម្រេច​បាន​ជោគជ័យនូ​វ​តួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិន​អចិន្រ្តៃយ៍នៃក្រុមប្រឹ​ក្សាសន្តិ​សុខអង្គ​ការ​សហប្រ​ជាជាតិ អាណ​ត្តិ ២០២០-២០២១ ហើយទន្ទឹមនឹងនេះ​ក៏សម្របសម្រួល​យ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម ដើម្បីដោះស្រាយបណ្តាបញ្ហា​ក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្ត​ទុក​ដាក់​ដូច​គ្នា./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll