Trending now

គណៈកម្មាធិការកិច្ចការបរទេសទីក្រុង Saint Petersburg (រុស្ស៊ី) ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ VUFO

10:57 | 07/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ៦ ខែឧសភា ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានជួបប្រជុំតាមអនឡាញជាមួយលោក Vyacheslav Gennadevitch Kalganov តំណាងគណៈកម្មាធិការកិច្ចការបរទេសទីក្រុង Saint Petersburg។ ក្នុងឱកាសខួបលើកទី ១០០ ឆ្នាំនៃទិវាបង្កើតបក្សកុម្មុយនិស្តបារាំង។ ទីក្រុង Saint Petersburg បានរំពឹងថា នឹងរៀបចំសកម្មភាពរំលឹកទាក់ទងនឹងប្រធានបទអំពីលោកប្រធានហូជីមិញ ហើយមានបំណងចង់សហការជាមួយ VUFO ។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានផ្លាស់ប្តូរតាមអនឡាញជាមួយលោក Vyacheslav Gennadevitch Kalganov ។

នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសួរសុខទុក្ខអំពីស្ថានភាពរួមនៃរុស្ស៊ី ជាពិសេសការវិវត្តនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត (COVID-19) នៅរុស្ស៊ីនិងទីក្រុង Saint Petersburg។

លោក Vyacheslav Gennadevitch Kalganov បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍កិច្ចសហប្រតិបត្តិការជាច្រើនរវាងទីក្រុង Saint Petersburg និងវៀតណាមក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ លោកបានលើកឡើងពីដំណើរទស្សនកិច្ចជាច្រើនរបស់មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; កម្មវិធីនិងព្រឹត្តិការណ៍លេចធ្លោដូចជា៖ វេទិកាយុវជនវៀតណាម - រុស្ស៊ី សិក្ខាសាលា “បេតិកភណ្ឌខាងស្មារតីរបស់លោកប្រធានហូជីមិញ៖ ៥០ ឆ្នាំក្រោយ”

គណៈកម្មាធិការកិច្ចការបរទេសទីក្រុង Saint Petersburg បានស្នើថា៖ ក្នុងឱកាសខួបលើកទី ១០០ ឆ្នាំនៃទិវាបង្កើតបក្សកុម្មុយនិស្តបារាំង ទីក្រុង Saint Petersburg បានរំពឹងថា នឹងរៀបចំសកម្មភាពរំលឹកទាក់ទងនឹងប្រធានបទ “លោកហូជីមិញ ជាតិនិយមនិងអន្តរជាតិនិយម - ១០០ ឆ្នាំជាមួយគ្នា” នៅខែធ្នូឆ្នាំ ២០២០នេះ។ គម្រោងនេះផ្តល់កិត្តិយសដល់លោកប្រធានហូជីមិញ ដែលជាសមាជិកស្ថាបនិកម្នាក់នៃគណបក្សកុម្មុយនិស្តបារាំង។ រដ្ឋាអំណាចទីក្រុងមានបំណងចង់សហការជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាមក្នុងសកម្មភាពនេះ។

Saint Petersburg បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអំពីបេតិកភណ្ឌខាងស្មារតីរបស់លោកប្រធានហូជីមិញ - ៥០ ឆ្នាំក្រោយដើម្បីពិភាក្សាអំពីបេតិកភ័ណ្ឌដ៏មានតម្លៃដែលលោកប្រធានហូជីមិញបានទុកសម្រាប់មនុស្សជាតិ។

ជាការឆ្លើយតប ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានថ្លែងអំណរគុណចំពោះមិត្តសូវៀតដែលបានគាំទ្រនិងជួយវៀតណាមក្នុងឆ្នាំសង្គ្រាមក៏ដូចជាក្នុងការកសាងនិងការពារប្រទេស។ លោកឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ភាគីអ្នកក្នុងការបង្កើនមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ បង្កើនការយោគយល់គ្នាទៅវិញទៅមក។

លោកឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក៏បានឱ្យដឹងថា៖ VUFO ត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយទីក្រុង Saint Pertersburg ដើម្បីរៀបចំសកម្មភាពនានាដោយមានគោលបំណងបង្កើនសន្តិភាពនិងសាមគ្គីភាព។ VUFO នឹងពិចារណាធ្វើការរួមគ្នាដើម្បីរៀបចំខួបដ៏សំខាន់នេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

២០​ ឆ្នាំនៃការបណ្តុះបណ្ដាលភាសាវៀតណានៅតៃវ៉ាន់
បញ្ជាក់​ពី​ម៉ាក​ផលិតផល​កសិកម្ម​ស្អាត​ពី​ផលិតផល OCOP
អភិរក្ស​ភាសា​វៀតណាម​តាមរយៈ​ឧបករណ៍​ភ្លេង និង​ម្ហូបអាហារ
បច្ចេកវិទ្យាឌីជីថលក្នុងការត្រួតពិនិត្យនាវានេសាទ៖ គន្លឹះក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
eCDT - ដំណោះស្រាយចំពោះបញ្ហា "កាតលឿង" IUU