គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី អ្នកភូមិផងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា

11:58 2020/07/07

គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះគណៈកម្មាធិការមជ្ឈឹមនៃគណបក្សកុម្មុនីស្តវៀតណាមដែលបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី អ្នកភូមិផងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា

ក្នុងលិខិតនេះ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាសមិទ្ធផលទាំងឡាយដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមកនេះមិនអាចកាត់ផ្តាច់ បានពីការជួយឧបត្ថមគាំទ្ររបស់គណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមបានឡើយ។

គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី អ្នកភូមិផងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង រឹងមាំរវាងគណបក្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសយើងទាំងពីរ។

នៅចុងបញ្ចប់នៃលិខិត គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាសង្ឃឹមថា ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី អ្នកភូមិផងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ ស្ថិរភាពយូរអង្វែង រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរឹងមាំជាលំដាប់ថែមទៀត៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll