ខេត្ត Dien Bien៖ ទទួលស្វាគមន៍និស្សិតឡាវចំនួន ៧៥ នាក់មកនិងសិក្សារៀនសូត្រនៅប្រទេសវៀតណាម

09:54 2020/10/12

យុគសម័យ -នារសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិ Tay Trang (ខេត្ត Dien Bien) មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តខេត្ត Dien Bien បានទទួលនិស្សិត នានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចំនួន ៧៥ នាក់ដែលមកនិងសិក្សារៀនសូត្រ នៅប្រទេសវៀតណាម។

ខេត្ត Dien Bien៖ ទទួលស្វាគមន៍និស្សិតឡាវចំនួន ៧៥ នាក់មកនិងសិក្សារៀនសូត្រនៅប្រទេសវៀតណាម

ថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តបានទទួលនិស្សិតឡាវ នៅច្រកទ្វារអន្តរជាតិ Tay Trang

នៅច្រកទ្វារអន្តរជាតិ Tay Trang (Dien Bien) និស្សិតត្រូវបានត្រួតពិនិត្យសុខភាពដោយកងទ័ពការពារព្រំដែនខេត្ត Dien Bien និងបុគ្គលិកនៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត រួមមាន ការវាស់សីតុណ្ហភាពរាងកាយ ការធ្វើចក្តាឡីស័កនិងបំពេញព័ត៌មានអំពីស្ថានភាពនៃសុខាភាព។ និស្សិតទាំងអស់ បន្ទាប់ពីពួកគេចូលប្រទេសវៀណាមដែលនឹងអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកនិងធ្វើតាមបទបញ្ជា ការណែនាំរបស់នាយករដ្ឋមន្រ្តីវៀតណាមស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19។

នៅពេល​ដែលបញ្ចប់នៃរយៈពេលដាច់ឲ្យនៅដាច់ដោយឡែក និស្សិតឡាវ​ត្រូវបានរៀនភាសាវៀតណាម ក្នុងរយៈពេល ១ ឆ្នាំ ។ បន្ទាប់ពីបញ្ចប់ការរៀនភាសាវៀតណាម ពួកគេត្រូវបានបែងចែកជា ២ ក្រុម។ ក្រុមទីមួយរួមមានកម្មាភិបាលដែលនឹងបន្តសិក្សារៀនសូត្រសាលានយោបាយនៃខេត្ត Dien Bien ហើយក្រុមទីពីរគឺជានិស្សិតដែលនឹងជ្រើសរើសនិងទៅសិក្សារៀនសូត្រ នៅអនុមហាវិទ្យល័យនានាក្នុងខេត្ត។ នេះគឺជាកម្មវិធីសហប្រតិបត្តិការខាងបណ្តុះបណ្តាលប្រកបដោយទៀងទាត់របស់ខេត្ត Dien Bien ជាមួយខេត្តភាគខាងជើងនៃប្រទេសឡាវ./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll