ខេត្ត Dak Nong ពង្រឹងកិច្ចសហប្រតិបត្តិការតាមតំបន់ព្រំដែនជាមួយខេត្តមណ្ឌលគីរីនៃប្រទេសកម្ពុជា

13:18 2020/07/24

យុគសម័យ - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែកក្កដា គណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនខេត្ត Dak Nong រៀបចំសន្និបាតលើកទី ៤ អាណត្តិ ២០២០ - ២០២៥ ។

ខេត្ត Dak Nong ពង្រឹងកិច្ចសហប្រតិបត្តិការតាមតំបន់ព្រំដែនជាមួយខេត្តមណ្ឌលគីរីនៃប្រទេសកម្ពុជា

សន្និបាតបានជ្រើសរើសមន្ត្រីចំនួន ១៦ រូប​ដែលជាសមាជិក​ក្រុមប្រឹក្សាប្រតិបត្តិ​ ក្នុងអាណត្តិថ្មី។ លោកវរសេនីយ៍ឯក Pham Manh Tien​ ប្រធាននយោបាយកងទ័ពការពារព្រំដែន​ខេត្ត​ Dak Nong​ បានបន្តបោះឆ្នោតនិងជ្រើសរើសជាលេខាគណៈកម្មាធិការបក្សដោយ​ភាពជឿជាក់។

 

ក្រុមប្រឹក្សាប្រតិបត្តិ អាណត្តិ ២០២០-២០២៥ និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងមហាសន្និបាតថ្នាក់ខ្ពស់។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាពេលខាងមុខ គណៈកម្មាធិការបក្ស​និង​បញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែនខេត្ត Dak Nong បន្តដឹកនាំ​អង្គការ ​ស្ថាប័ននានា​រក្សានិងអនុវត្តបានល្អនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព​ជាមួយ​កងកំលាំង​ការពារព្រំដែន​ខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រ​កម្ពុជា ពង្រឹងកិច្ចការបរទេស កិច្ចសហប្រតិបត្តិការ​ក្នុងការគ្រប់គ្រង​និងការពារព្រំដែន បង្គោលព្រំដែន ប្រយុទ្ធប្រឆាំង​និងទប់ស្កាត់​សកម្មភាពឆ្លងដែនដោយខុសច្បាប់ ការរត់ពន្ធ ​ការក្លែង​បន្លំ​ពាណិជ្ជកម្ម ការជួញដូរគ្រឿងញៀន ស្ត្រី​និងកុមារ​និងប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងៗនៅតាមតំបន់ព្រំដែន។

កងទ័ពការពារព្រំដែនខេត្ត Dak Nong នឹងបង្កើន​កិច្ចសហប្រតិបត្តិការ ​ពង្រីកនិងអភិវឌ្ឍទម្រង់នៃការផ្លាស់ប្តូរ  ល្បាតរួមគ្នា រៀបចំសមយុទ្ធរួមគ្នា​ ដើម្បីដោះស្រាយ​ស្ថានការណ៍​សម្របសម្រួលបន្ទប់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; ការបង្ការនិងទប់ស្តាត់នឹងជំងឺរាតត្បាត ស្វែងរកនិងជួយសង្គ្រោះ​ជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនៅតាមតំបន់ព្រំដែនដើម្បីកសាងសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍនៅប្រទេសនិមួយៗ។

បក្សលំដាប់ថ្នាក់នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong នឹងដឹកនាំនិងអនុវត្ត​សកម្មភាពការពារព្រំដែន​យ៉ាង​ពេញលេញនិងហ្មត់ចត់ គ្រប់គ្រងនិងការពារយ៉ាងខ្ជាប់​នូវអធិបតេយ្យភាពដែនដី សន្តិសុខ តាមព្រំដែន​និងប្រព័ន្ធបង្គោល​ព្រំដែនជាតិ។ អនុវត្តយ៉ាងល្អនូវសន្ធិសញ្ញា​បំពេញបន្ថែម​និងពិធីសារ​​បោះបង្គោលនិងខណ្ឌសីមា​ព្រំដែនរវាងវៀតណាម​និងកម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត Dak Nong  អនុវត្តវិធីការ​ទប់ទល់និង​ទប់ស្កាត់​សកម្មភាព​ដែលប៉ះពាល់​ដល់​ស្ថានភាព​ស្ថិតស្ថេរ​នៅតាមព្រំដែនវៀតណាម - កម្ពុជា ដែល​បណ្តាល​ដោយ​ពួក​ប្រតិកិរិយានិងសត្រូវ។ កសាងផែនការការពារការពារនិងទប់ស្កាត់​សកម្មភាពនានាដែលរំលោភបំពានលើអធិបតេយ្យភាពព្រំដែននិងផែនការទទួលយកជនភៀសខ្លួន និងអនុវត្តគោលការណ៍ណែនាំ​និងគោលនយោបាយប្រកបដោយមានភាពបត់បែន ដើម្បី​ដោះស្រាយ​បានល្អបញ្ហា​ដែលកើតឡើង​នៅតាមព្រំដែន មិន​បង្កើត​ចំណុចក្តៅ។ ការពារអធិបតេយ្យភាព​ទឹកដី​ធនធានធម្មជាតិ បរិស្ថាននិងផលប្រយោជន៍ជាតិក្នុងគ្រប់កាលៈទេសៈ

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong នឹង​ផ្តល់យោបល់ដល់គណៈកម្មាធិការប្រជាជនខេត្ត និង​ស្នើរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែន DaK Puer (ស្រុក Dak Mil) ក្លាយទៅជាច្រកទ្វារអន្តរជាតិ ធ្វើឱ្យប្រសើរឡើងនូវគុណភាព​និងប្រសិទ្ធភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ​ ត្រួតពិនិត្យការ​ឆ្លងដែនចេញនិងចូល ការនាំចេញនិងនាំចេញ​តាមបណ្តាច្រកព្រំដែន​ក្នុងភូមិសាស្ត្រខេត្ត ។

នាពេលថ្មីៗនេះកងទ័ពការពារព្រំដែនខេត្ត Dak Nong បានធានា​នូវសុវត្ថិភាពខ្សែព្រំដែន មិន​មានស្ថានភាពនៃការឆ្លងកាត់ព្រំដែន​និងការលុកលុយដោយគោលបំណងនយោបាយឡើយ។ កងទ័ពការពារព្រំដែនខេត្ត Dak Nong និង​កងកម្លាំងការពារ​ព្រំដែនខេត្តមណ្ឌលគីរីបានរៀបចំកិច្ចសន្ទនាទ្វេភាគីជាទៀងទាត់និងល្បាតជាប្រចាំ ដូច្នេះការពារ​ខ្សែព្រំដែននិងបង្គោលព្រំដែន​ដោយសុវត្ថិភាព មិនកើតឡើងជម្លោះ រឹបយក​ព្រំដែន​និងបង្គោលព្រំដែន។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ​កងទ័ព​ការពារព្រំដែន​ខេត្ត Dak Nong និង កងកម្លាំងការពារព្រំដែនខេត្ត​មណ្ឌលគីរី បានសម្របសម្រួលយ៉ាងជិតស្និទ្ធ ៖​ មានគណៈប្រតិភូ​គប់ជាន់ថ្នាក់មកពីខេត្តទាំងពីរចំនួន ៤២ និង​គណៈប្រតិភូមក​ពី​ប៉ុស្តិ៍រវាង​កងកម្លាំងការពារព្រំដែន​ចំនួន ៤០៨។ លើសពីនេះ ខេត្តទាំងពីរ​បានល្បាតរួមគ្នា​ជាទៀងទាត់​ក្នុងរយៈពេលតែមួយ​នៅតាមបណ្តោយខ្សែព្រំដែន./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll