ការវ៉ឹកវ៉ឺនក្នុងការប្រើប្រាស់ផែនទីភូមិសាស្ត្រនៃព្រំដែនវៀតណាម - កម្ពុជា

19:42 2021/01/12

នៅថ្ងៃទី១១ ខែមករា នៅគណៈកម្មាធិការប្រជាជនស្រុក Ben Cau ខេត្ត Tay Ninh ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំការបោះបង្គោលព្រំដែននៃក្រសួងធនធាននិងបរិស្ថាននិងគណៈកម្មាធិការដឹកនាំការបោះបង្គោលព្រំដែនខេត្ត Tay Ninh ដើម្បីធ្វើពិធីប្រគល់និងវ៉ឹកវ៉ឺនក្នុងការប្រើប្រាស់ផែនទីភូមិសាស្ត្រព្រំដែនវៀតណាម - កម្ពុជាតាមខ្នាត ១ / ២៥,០០០។

ការវ៉ឹកវ៉ឺនក្នុងការប្រើប្រាស់ផែនទីភូមិសាស្ត្រនៃព្រំដែនវៀតណាម - កម្ពុជា

តំណាងក្រសួងការបរទេសវៀតណាម (ខាងឆ្វេង) បានប្រគល់ផែនទីព្រំដែនភូមិសាស្ត្រដល់គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh

នៅក្នុងពិធីនោះ តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់ជូនថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh នូវផែនទីភូមិសាស្ត្រព្រំដែនរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជាក្នុងខ្នាត ១ / ២៥,០០០ គឺជាឯកសារបច្ចេកទេស - ច្បាប់ដែលបង្ហាញពីលទ្ធផលពេញលេញនៃការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានសម្រេចរហូតមកដល់ពេលនេះ ហើយជាផ្នែកសំខាន់នៃពិធីសារស្តីពីការបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាដែលបានចុះហេត្ថលេខាកាលពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០៩៩ ហើយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០។

ផែនទីភូមិសាស្ត្រព្រំដែននេះ ត្រូវបានសាងសង់បោះពុម្ពនិងចងភ្ជាប់ដោយយោងតាមលក្ខណៈបច្ចេកទេសខ្ពស់បំផុតចំពោះផែនទីនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលធានានូវភាពត្រឹមត្រូវវត្ថុបំណងបង្រួបបង្រួមដោយប្រទេសទាំងពីរវៀតណាមនិងកម្ពុជាដើម្បីអញ្ជើញអ្នកម៉ៅការអន្តរជាតិនិងបានចុះហេត្ថលេខានូវកិច្ចសន្យាជាមួយក្រុមហ៊ុន NTRAS Mapping A / S របស់ប្រទេសដាណឺម៉ាក ដើម្បីផលិតកម្ម។

ផែនទីភូមិសាស្ត្ររួមជាមួយឯកសារគតិយុត្តចំនួនពីរដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៩ និងប្រព័ន្ធសម្គាល់ទីតាំងធំទូលាយនិងទំនើបនៅលើមូលដ្ឋាបជាក់ស្ដែង គឺជាសមិទ្ធិផលដ៏អស្ចារ្យដែលរដ្ឋនិងរាជនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាសម្រេចបានបន្ទាប់ពីការចរចាជាង ៣៦ ឆ្នាំ ដោយមានដំណើរការសហប្រតិបត្តិការក្នុងស្មារតីសុឆន្ទៈនិងប្រកបដោយការស្ថាបនា ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអ្នកជំនាញព្រំដែននៃប្រទេសទាំងពីរនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់បុគ្គលិកផ្នែកច្បាប់និងបច្ចេកទេសនៃក្រសួងស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធ។

ភ្លាមៗបន្ទាប់ពីប្រគល់ផែនទីភូមិសាស្ត្រ អ្នកជំនាញបច្ចេកទេសនៃគណៈកម្មាធិការដឹកនាំការបោះបង្គោលព្រំដែននៃក្រសួងធនធាននិងបរិស្ថានបានតំឡើងណែនាំការប្រើប្រាស់ផែនទីឌីជីថលនិងវ៉ឹកវ៉ឺនក្នុងមូលដ្ឋានជាក់ស្តែងសម្រាប់បុគ្គលិកដែលប្រើប្រាស់ដោយផ្ទាល់ដើម្បីបំរើរកិច្ចការគ្រប់គ្រងនិងការពារព្រំដែននៃប្រទេសទាំងពីរ៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: sggp.org.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll