ក្រសួងសុខាភិបាលកម្ពុជាទទួលស្គាល់បរិញ្ញាបត្រពីប្រទេសវៀតណាម

08:40 2018/05/10

យុគ្គសម័យ - រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោកម៉មប៊ុនហេងបានចេញសេចក្តីប្រកាសទទួលសញ្ញាប័ត្រពីប្រទេសវៀតណាម។ នេះបើយោងតាមការប្រកាសរបស់ក្រសួង នារសៀលថ្ងៃទី៥ខែឧសភា។

“បន្ទាប់ពីបានពិនិត្យនិងធ្វើវិសោធនកម្ម ដោយទទួលបានការអនុញ្ញត្តិពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាលបានសម្រេចចិត្តទទួលស្គាល់សញ្ញាប័ត្របណ្ឌិតដែលបានអង្គការយុត្តិធម៌លើវិស័យសុខាភិបាលច្បាប់ពីវៀតណាមធ្វើការបញ្ជាក់” រដ្ឋមន្ត្រី សរសេរនៅក្នុងសេចក្តីជូនដំណឹងដែលត្រូវបាន freshnewsasia.com ដកស្រង់។

រូបថត៖

វេជ្ជបណ្ឌិតមួយរួបដែលទើបនឹងបានបញ្ចប់ការសិក្សានៅវៀតណាម ដោយមានគណន័យ Facebook ដោយឈ្មោះថា CH Vandara បានសំណូមពរនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែនជួយដោះស្រាយបញ្ហាដែលសញ្ញាប័ត្ររបស់លោកដោយ វៀតណាមផ្តល់នោះគឺមិនបានក្រសួងទទួលស្គាល់នៅឡើយ

សម្តេចនាយករដ្ឋមន្ត្រីឆ្លើយតបទៅនឹងគណនីពោលខាងលើថា “ខ្ញូំបានប្រាប់ទៅលោកម៉មប៊ុនហេងឲ្យរៀបចំកិច្ចប្រជុំមួយសម្រាប់ដោះស្រាយបញ្ហា”។ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យនិស្សិតដែលបញ្ចប់ការសិក្សាមក ត្រូវយកចំណេះវិជ្ជារបស់ខ្លួនបម្រើប្រជាជននិងប្រទេសជាតិ។ លោកបានរំលឹកឡើងវិញថា គណនី Facebook ដែលលោកបង្កើតឡើងគឺសំដៅដោះស្រាយបញ្ហានិងផ្ទៀងស្តាប់នូវសំណូមពររបស់មនុស្សគ្រប់ដូចករណីពោលខាងលើ។  

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ឆ្នាំ២០១៦ ចំនួនភ្ញៀវអន្តរជាតិមកទស្សនានៅទីក្រុងហូជីមិញទទួលបានជាង២,៨លាននាក់។ ឆ្នាំ២០១៧ ចំនួនភ្ញៀវអន្តរជាតិឡើងដល់៤,២លាននាក់ដោយទទួលបានប្រាក់ចំណូលចំនួន៥៣,៦១៧ពាន់លានដុង។ រួមជាមួយចំនួនភ្ញៀវទេសចរដែលកើនឡើងជាលំដាប់នោះ មន្ទីទេស ចរណ៍ក៏បានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីជាច្រើនសម្រាប់បម្រើភ្ញៀវ ក្នុងនោះ សក្កានុភាពគឺទេសចរណ៍សុខាភិបាល។

នៅទីក្រុងហូជីមិញ ជារៀងរាល់ឆ្នាំមានភ្ញៀវចំនួនពី៣០%ដល់៤០%ទាំងក្រៅទីក្រុងនិងពីបរទេសមកពិនិត្យព្យាបាលជំងឺ ប៉ុន្តែភាគច្រើនគឺជនជាតិខ្មែរនិងជនជាតិឡាវ។ នាពេលថ្មីៗនេះ មានបន្ថែមអណិកជននិងភ្ញៀវមកពីអូស្ត្រាលី កាណាដា ជប៉ុននិងប្រទេសដទៃច្រើនទៀតបានមកសួរសុខទុក្ខសាច់ញ្ញាត្តិគូបផ្សំជាមួយការទេសចរ ណ៍និងពនិត្យព្យាបាលជំងឺ។ ក្នុងមន្ទីពេទ្យបារាំង-វៀតណាមបាននាំមុខគេដោយមាន ចំនួនអ្នកមកពិនិត្យព្យាបាលឡើងដល់២០ម៉ឺននាក់ មន្ទីរពេទ្យសាកលវិទ្យាល័យឱសថទទួលបានភ្ញៀវចំនួន១៨ម៉ឺនាក់ និងមន្ទីពេទ្យ Cho Ray គឺ១ពាន់ពីររយនាក់ជាដើម។

ដើម្បីបម្រើភ្ញៀវ មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានរួមសហការជាមួយមន្ទីរទេសចរណ៍វិនិយោគអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល សំដៅកាត់បន្ថយចំណាយ លើកកម្ពស់សមត្ថភាពប្រភពធនធានមនុស្សនិងជំនាញវិជ្ជាជីវៈ។ ទិសដៅនាពេលខាងមុខ គឺមន្ទីរទាំងពីរនឹងបង្កើតការតភ្ជាប់ក្នុងការកសាងនិងបង្កើត ទួរទេសចរណ៍ពិនិត្យព្យាបាលជំងឺ នាំចេញលក្ខណៈវិនិច្ឆ័យវាយតម្លៃនិងជ្រើសរើសមន្ទីរពេទ្យ គ្លីនិកចូលរួមក្នុងប្រព័ន្ធទេសចរណ៍សុខាភិបាល។ រួមជាមួយគ្នានោះ ប្រមូលផ្តុំអភិវឌ្ឍន៍ប្រភេទទេសចរណ៍សុខាភិបាលជាប្រៀបខ្លាំងដូចជា ពេទ្យធ្មេញ គ្លីនិកកែសម្ផស្ស ឱសថបុរាណ ពិនិត្យទូទៅ និងព្យាបាលជំងឺមួយចំនួនទៀត៕

(ស្រី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll