ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជា សហការគ្នារៀបចំការហាត់សមជួយសង្គ្រោះគ្រោះថ្នាក់ឆ្នាំ ២០១៩

17:50 2019/12/13

យុគសម័យ - នាព្រឹកថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានបើកកិច្ចប្រជុំមួយដើម្បីផ្តល់ព័ត៌មានដល់សារព័ត៌មានអំពីការហាត់សមសង្គ្រោះគ្រោះថ្នាក់នៅតំបន់ព្រំដែនគោករវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជាឆ្នាំ ២០១៩ ។

ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជា សហការគ្នារៀបចំការហាត់សមជួយសង្គ្រោះគ្រោះថ្នាក់ឆ្នាំ ២០១៩
បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានបើកកិច្ចប្រជុំមួយដើម្បីផ្តល់ព័ត៌មានដល់សារព័ត៌មានអំពីការហាត់សមសង្គ្រោះគ្រោះថ្នាក់នៅតំបន់ព្រំដែនគោករវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជាឆ្នាំ ២០១៩ (រូបថត៖ qdnd.vn)

តាមនោះ ការហាត់សមនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៨ ខែធ្នូនៅស្រុកចន្ទ្រាខេត្តស្វាយរៀងប្រទេសកម្ពុជាដោយមានការចូលរួមពីមនុស្សប្រមាណ ៨០០ នាក់។

គួរបញ្ជាក់ថានេះជាការហាត់សមជួយសង្គ្រោះគ្រោះថ្នាក់ដំបូងបង្អស់ដែលធ្វើឡើងក្រោមពិធីសាររវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជាស្តីពីការបង្ការនិងទប់ទល់គ្រោះធម្មជាតិ សកម្មភាពជួយសង្គ្រោះជាប្រចាំនិងបទបញ្ញត្តិស្តីពីការសម្របសម្រួលគ្នានៅក្នុងតំបន់ព្រំដែនគោកវៀតណាម - កម្ពុជា។ 

ការហាត់សមនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៨ ខែធ្នូនៅស្រុកចន្ទ្រាខេត្តស្វាយរៀងប្រទេសកម្ពុជាដោយមានការចូលរួមពីមនុស្សប្រមាណ ៨០០ នាក់  ( រូបថត៖ Vietnamplus)

តាមរយៈការហាត់សមនេះ ភាគីទាំងពីរនឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងជួយទ្រទ្រង់គ្នាទៅវិញទៅមករវាងកងទ័ពនិងប្រជាជនវៀតណាម - កម្ពុជា ដោយហេតុនេះបានរួមចំណែកក្នុងការថែរក្សាសន្តិសុខនយោបាយ និងកសាងតំបន់ព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ៕

បកប្រែដោយហេង វុធ្ធី

(ប្រភពព័ត៌មាន: qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll