ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Viet Nam Airlines) មានបំណងចង់បើកការហោះហើររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាវិញ

11:02 2020/05/07

យុគសម័យ - យោងតាមលោក Tran Minh Hoan នាយកសាខាក្រុមហ៊ុនអាកាសចរណ៍វៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថាជើងហោះហើររវាងវៀតណាមនិងកម្ពុជានឹងត្រូវបើកដំណើរការឡើងវិញនៅដើមខែកក្កដាឆ្នាំ ២០២០

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Viet Nam Airlines) មានបំណងចង់បើកការហោះហើររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាវិញ

ជើងហោះហើររវាងវៀតណាមនិងកម្ពុជានឹងត្រូវបើកដំណើរការឡើងវិញនៅដើមខែកក្កដាឆ្នាំ ២០២០ 

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់កំពុងត្រៀមរៀបចំការហោះហើរទៅប្រទេសកម្ពុជាឡើងវិញប្រសិនបើពួកគេត្រូវតែអនុវត្តតាមគោលការណ៍ការបង្ការជំងឺរាតត្បាតកូវីដ ១៩ យ៉ាងម៉ឹងម៉ាត់ ។

យោងតាមលោក  Tran Minh Hoan នាយកសាខាក្រុមហ៊ុនអាកាសចរណ៍វៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថាជើងហោះហើររវាងវៀតណាមនិងកម្ពុជានឹងត្រូវបើកដំណើរការឡើងវិញនៅដើមខែកក្កដាឆ្នាំ ២០២០ ប្រសិនបើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងបានល្អហើយត្រូវបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាមនិងកម្ពុជា។

ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀតដូចជា Qatar Airways  Cathay Pacific, Thai Airways និង Emirates ជាដើម ក៏គ្រោងនឹងរៀបចផែនការសម្រាប់ជើងហោះហើរទៅកាន់ប្រទេសកម្ពុជានៅខែមិថុនានិងខែកក្កដាឆ្នាំនេះ។ នាបច្ចុប្បន្នកម្ពុជានៅតែរក្សាជើងហោះហើរទៅកាន់ប្រទេសចិនដដែល៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll