ក្រុមមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានធ្វើទស្សនៈកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីរឹតចំណងមិត្តភាពលើវិស័យព័ត៌មាន

22:18 2019/11/17

ដើម្បីពង្រីកទំនាក់ទំនងនិងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកអោយកាន់តែល្អប្រសើរ ក្នុង អត្ថន័យជំរុញការពូនជ្រុំទំនាក់ទំនាក់ជាមិត្តភាពប្រពៃណីរវាងកម្ពុជានិងវៀតណាមឲ្យកាន់តែ ស្អិតរល្មួត។

ក្រុមមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានធ្វើទស្សនៈកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីរឹតចំណងមិត្តភាពលើវិស័យព័ត៌មាន

ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា បានដឹកនាំប្រតិភូមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានចំនួន៩រូប មកពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងអគ្គនាយកដ្ឋានរដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍ផ្នែកព័ត៌មាន និងកិច្ចប្រជុំនានា មួយចំនួនទៀត រវាងអ្នកសារព័ត៌មានកម្ពុជា និងវៀតណាម ដើម្បីពង្រីកចំណងមិត្តភាពបង្កើន ការផ្លាស់ព័ត៌មានគ្នាទៅវិញទៅមកដែលបំរើផលប្រយោជន៍នៃប្រជាជាតិទំាងសងខាង។

ក្រុមមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានបានធ្វើទស្សនៈកិច្ចទៅកាន់ប្រទេសវៀតណាម (information.gov.kh)

ឯកឧត្តមបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនេះមានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៤ខែវិច្ឆិកា ដោយក្រុមគណៈប្រតិភូនឹងអញ្ចើញទៅកាន់ទីក្រុងធំៗ ចំនួន២របស់ប្រទេសវៀតណាម ដូចជាទីក្រុងហូជីមិញ និងទីក្រុងហាណូយ ដោយជួបពិភាក្សា ផ្ទាល់ជាមួយក្រុមអ្នកសារព័ត៌មានវៀតណាមជាច្រើនរូបផងដែរ។ បន្ថែមក្រុមគណៈប្រតិភូ ក៏អញ្ជើញទៅទស្សនាស្វែងយល់ពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងអេកូទេសចរណ៍សំខាន់ៗជាច្រើនទៀត ដើម្បីផលិតជាព័ត៌មានសម្រាប់យកមកផ្សព្វផ្សាយបន្តនៅកម្ពុជា។

 

ក្រុមមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានបានធ្វើទស្សនៈកិច្ចទៅកាន់ប្រទេសវៀតណាម (information.gov.kh)

ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននៃក្រសួងព័ត៌មាននៅកាន់ប្រទេសវៀតណាមនេះ បានធ្វើឡើងស្របពេលដែលប្រទេសទាំងពីរកម្ពុជា-វៀតណាមកំពុងអបអរសាទរខួបលើកទី ៥២ ឆ្នាំនៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា- វៀតណាម។

បន្ថែមពីនេះទៀតដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យវប្បធម៌ សិល្បៈ អប់រំ ព័ត៌មាន និងផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ដែលជាប្រយោជន៍ក្នុងនាមប្រទេសជិតខាង ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាមមានប្រពៃណីវប្បធម៌ដោយឡែកៗ និងពិសេសរៀងៗខ្លួន ដូច្នេះការស្វែងយល់និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនេះពិតជាធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរបានស្វែងយល់គ្នាកាន់តែស៊ីជម្រៅ ខណៈជាប្រទេសរស់នៅភូមិផងរបងជាមួយគ្នាប្រកបដោយសុខដមរមនា៕

 

(ប្រភព៖ information.gov.kh - សរុបដោយ ហេងវុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll