កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម - សហរដ្ឋអាមេរិក

15:42 2020/11/26

នៅថ្ងៃទី ២៤ ខែវិច្ឆិកា កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម - សហរដ្ឋអាមេរិកឆ្នាំ ២០២០ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោក David Helvey ជំនួយការរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក បានអញ្ជើញជាសហអធិបតីក្នុងកិច្ចសន្ទានានេះ។

កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម - សហរដ្ឋអាមេរិក

 

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងកិច្ចសន្ទនា

នៅឯកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃកិច្ចសហប្រតិបត្ដិការដែលភាគីទាំងពីរសម្រេចបានក្នុងការជំនះនូវផលវិបាកក្រោយសង្គ្រាម ជាពិសេសការអនុវត្តគម្រោងនៃការកម្ចាត់សារជាតិគីមី Dioxin នៅអាកាសយានដ្ឋាន Bien Hoa វៀតណាម និងគម្រោងជួយគាំទ្រជនរងគ្រោះដែលរងផលប៉ះពាល់ដោយសារជាតិគីមី Dioxin និងជំនះផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីន និងការស្វែងរកអដ្ឋិធាតុយោធិនដែលបាត់ខ្លួនក្រោយសង្គ្រាម។ ភាគីទាំងពីរសហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការជួយវៀតណាមក្នុងដំណើរការបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការ​សហប្រជាជាតិ និងលើកកម្ពស់លទ្ធភាពសម្រាប់កងឆ្មាំសមុទ្រវៀតណាម។

 

គណៈប្រតិភូចូលរួមកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម - សហរដ្ឋអាមេរិក

លោក David Helvey បានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ លោកមានបំណងចង់ឲ្យប្រទេសវៀតណាមកាន់តែខ្លាំងមាំមួន និងដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់។ សហរដ្ឋអាមេរិកប្តេជ្ញាបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការជំរុញទំនាក់ទំនងការពារជាតិទ្វេភាគី ដូចជាសន្តិសុខតាមសមុទ្រ បេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយធម្មជាតិ។  សហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមក្នុងការជំនះនូវផលវិបាកនៃសង្គ្រាមនិងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ ព្រមទាំងលោកសម្តែងការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជួយសហរដ្ឋអាមេរិកក្នុងការស្វែងរកយោធិនដែលបាត់ខ្លួននៅសម័យសង្គ្រាម និងបញ្ជាក់ពីការសន្យាថានឹងជំរុញការអនុវត្ដគម្រោងចសហប្រតិបត្តិការលើវិស័យ​ដែលភាគីទាំងពីរបានឯកភាពគ្នា។

 

ទិដ្ឋភាពនៃកិច្ចសន្ទនា

លោក David Helvey បានអបអរសាទរចំពោះប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទោះបីជួបបញ្ហាប្រឈមជាច្រើនក៏ដោយ./.

 

(ប្រភពព័ត៌មាន: kh.qdnd.vn,)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll