ថ្នាក់ដឹកនាំនៃទីក្រុង Leipzig អាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហគ្រាសវៀតណាមក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹង COVID-19

09:46 2020/06/01

យូគសម័យ - នាពេលថ្មីៗនេះ អភិបាលខណ្ឌភាគខាងជើងនៃរដ្ឋ Sachsen លោក Kai Emmanuel បានថ្លែងអំណរគុណចំពោះការរួមចំណែកនិងជំនួយដ៏ថ្លៃថ្នូរពីរដ្ឋាភិបាល អង្គការនិងសហគ្រាសវៀតណាមសម្រាប់ប្រជាជនទីក្រុង Leipzig អាឡឺម៉ង់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

ថ្នាក់ដឹកនាំនៃទីក្រុង Leipzig អាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហគ្រាសវៀតណាមក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹង COVID-19

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោក Nguyen Minh Vu និងអភិបាលខណ្ឌភាគខាងជើងនៃរដ្ឋ Sachsen លោក Kai Emmanuel ក្នុងពិធីប្រគល់ឧបករណ៍វេជ្ជសាស្ត្រ។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា នៅអាកាសយានដ្ឋានទីក្រុង Leipzig នៃរដ្ឋ Sachsen សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្ព័ន្ធក្រុមហ៊ុន Hoa Lam និងក្រុមហ៊ុន GEDU International បានប្រគល់ដល់មជ្ឈមណ្ឌលជំរុញការវិនិយោគនៃទីក្រុង Leipzig នូវឧបករណ៍វេជ្ជសាស្ត្រ រួមមាន៖  ម៉ាសវេជ្ជសាស្រ្ត ស្រោមដៃនិងឧបករណ៍ធ្វើតេស្តវីរុស SARS-CoV-2។

ថ្លែងមតិនៅក្នុងពិធីប្រគល់នេះ ក្នុងនាមរដ្ឋបាលទីក្រុង Leipzig អភិបាលខណ្ឌភាគខាងជើង លោក Kai Emmanuel បានបង្ហាញការកោតសរសើរចំពោះការរួមចំណែកនិងជំនួយដ៏ថ្លៃថ្នូរពីរដ្ឋាភិបាល អង្គការនិងសហគ្រាសវៀតណាម ក៏ដូចជាសហគមន៍ប្រជាជនវៀតណាមនៅ Leipzig សម្រាប់រដ្ឋបាលនិងប្រជាជន Leipzig និយាយដោយឡែក និងរដ្ឋ Sachsen និយាយរួមក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹង COVID-19។

លោកក៏បានឱ្យដឹងថា មូលដ្ឋានបានចង់បន្តកសាងភាពជាដៃគូយូរអង្វែងជាមួយសហគ្រាសនិងមូលដ្ឋានវៀតណាមផងដែរ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll