ជនរួមជាតិជាជនជាតិខ្មែរនៅខេត្ត Soc Trang ទទួលអំណរបុណ្យសែនដូនតា

22:59 2018/10/10

ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែតុលា ជនរួមជាតិខ្មែរប្រមាណជាង ៤សែននាក់នៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម បានទទួលអំណរ បុណ្យសែនដូនតាប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ។

ជនរួមជាតិជាជនជាតិខ្មែរនៅខេត្ត Soc Trang ទទួលអំណរបុណ្យសែនដូនតា
ជនរួមជាតិខ្មែរសម្តែងសិល្បៈក្នុងពិធីបុណ្យសែនដូនតា (រូបថតៈ TTXVN)

នេះជាពិធីបុណ្យ ប្រពៃណីរបស់ជនជាតិខ្មែរភាគខាងត្បូងប្រទេសវៀតណាម ដោយបង្ហាញនូវ ការគោរពរាប់អាននិងការដឹងគុណរបស់កូនចៅចំពោះជីដូនជីតា។

នាថ្ងៃទី៩ ខែតុលា ខេត្ត Soc Trang បានរៀបចំពិធីទទួលអំណរបុណ្យសែន ដូនតាឆ្នាំ២០១៨ ក្រោមប្រធានបទ “ផឹកទឹកនឹកដល់ប្រភពដើម-ឆ្ពោះទៅរកអនាគត” ដោយមានកម្មវិធីវប្បធម៌សិល្បៈដ៏វិសេសវិសាលជាច្រើនដែលគួបផ្សំជាមួយការឃោសនាអប់រំគោលនយោបាយនិងច្បាប់របស់បក្សនិងរដ្ឋចំពោះជនរួមជាតិទាំងមូល។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃខេត្ត Soc Trang បានជូន អំណោយជាច្រើនដល់វត្ត សម្រុង និងជនចាស់ជរាខ្មែរជាគំរូប្រមាណ២០នាក់ ព្រមទាំងជូនទឹកប្រាក់ឧបត្ថម្ភដើម្បីកសាងផ្ទះមេត្តាធម៌ចំនួន១០ខ្នងចំពោះគ្រួសារជនជាតិខ្មែរក្រីក្រ និងជូនអំណោយចំពោះគ្រួសារជនជាតិខ្មែរគំរូនៅទីក្រុង Soc Trang ផងដែរ៕

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll