គណៈកម្មាធិការព្រំដែន និងគណៈកម្មការជំនាញរដ្ឋសភា ប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម

10:53 2020/10/27

ក្នុងកិច្ចប្រជុំនេះ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ចំណែកខាងរដ្ឋសភាមាន លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ និងតំណាងគណៈកម្មការទី៥ គណៈកម្មការទី៦ នៃរដ្ឋសភា។

គណៈកម្មាធិការព្រំដែន និងគណៈកម្មការជំនាញរដ្ឋសភា ប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំជាមួួយ គណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំសភាពេញអង្គ។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ចំណែកខាងរដ្ឋសភាមាន លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ និងតំណាងគណៈកម្មការទី៥ គណៈកម្មការទី៦ នៃរដ្ឋសភា។

លោកស្រី បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ហើយដែលត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ដើម្បីត្រៀមដាក់បញ្ជូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ៕

(ប្រភពព័ត៌មាន: Freshnews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll