គណបក្សប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧នៃទិវាបង្កើត

17:14 2018/07/07

យុគសម័យ - នាថ្ងៃទី៧កក្កដា គណបក្សប្រជាជនកម្ពុជា (CPP) បានប្រារព្ធពិធីរំលឹកខួបលើកទី៦៧នែទិវាបង្កើតនិងចេញដំណើរយុទ្ធនាការឃោសនាបោះឆ្នោតរដ្ឋសភានីតិកាលទី៦។

គណបក្សប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧នៃទិវាបង្កើត
នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន អញ្ជើញថ្លែងមតិក្នងពិធី (រូបថតៈ vov.vn)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាននាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ ប្រធានរដ្ឋសភា សម្តេច ហឹង សំរិន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាច្រើនរូបទៀត។

គណបក្សប្រជាជនកម្ពុជា (CPP) ដែលពីមុនត្រូវបានគេស្គាល់ថាជាគណបក្សបដិវត្តន៍ប្រជាជនខ្មែរ បានបង្កើតនាថ្ងៃទី២៨មិថុនាឆ្នាំ១៩៥១។ ឆ្លងកាត់អស់រយៈពេល៦៧ឆ្នាំកសាងនិងរីកធំធាត់ CPP បានដឹកនាំប្រជាជនកម្ពុជាទទួលបានសមិទ្ធិធំធេងជាច្រើនអំពីសេដ្ឋកិច្ច សង្គម ហើយប្រទេសកម្ពុជាកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

ទិដ្ឋភាពនៃយុទ្ធនាការណ៍ចេញដំណើរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា (រូបថតៈ vov.vn)

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែនបានអះអាងថា៖ “ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម”។

បន្ទាប់ពីបានថ្លែងសន្ទរកថារំលឹកទិវាបង្កើតគណបក្សមក ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានបំផុសយុទ្ធនាការឃោសនាបោះឆ្នោតរដ្ឋសភានីតិកាលទី៦ ដែលអូសបន្លាយក្នុងរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី៧រហូតដល់ថ្ងៃទី២៧កក្កដា។ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានអំពាវនាវឲ្យប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បី CPP បន្តដឹកនំាប្រទេសជាតិសម្រេចប្រកបដោយជោគជ័យទាំងស្រុងរាល់គោលដៅកំណើនដែលបានដាក់ចេញ។

ទិដ្ឋភាពនៃយុទ្ធនាការណ៍ចេញដំណើរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា (រូបថតៈ vov.vn)

ក្នុងបរិយាកាសសប្បាយរីករាយនៃយុទ្ធនាការណ៍ឃោសនាបោះឆ្នោត លោក រូ ធី សមាជិកជើងចាស់របស់ CPP បានសំណេះសំណាលថា “ក្នុងបរិយាកាសនៃការបោះឆ្នោតលើកនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គណបក្សកម្ពុជានឹងដណ្តើមបានជ័យជម្នះ១០០%។ ព្រោះថា គណបក្សប្រជាជនដឹកនាំប្រទេសជាតិល្អណាស់ ហើយប្រទេសជាតិកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”។

រីឯលោកស្រី ស្រៃ ខន ជនម្នាក់នៅរាជធានីភ្នំពេញបានអំពាវនាវ ឲ្យប្រជាជនទាំងអស់ ទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដោយលេខរៀងទី២០។ លោកស្រីក៏ជឿជាក់ថា គណបក្សប្រជាជននឹងទទួលបានជ័យជម្នះ១០០% ដែរ។

លោក​ចិន្តា អាជីវករមួយរូបនៅរាជធានីភ្នំពេញបានឲ្យដឹងថា ៖ ការបោះឆ្នោតគឺយុត្តិធម៌ណាស់ សម្រាប់ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។ លោកក៏ជឿជាក់ថា គណបក្សប្រជាជននឹងទទួលបានជ័យជម្នះទាំង១០០%​ ព្រោះថា គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់បានដឹកនាំប្រទេសជាតិពីបាតដៃទទេរនិងនាំប្រទេសជាតិសុខសាន្តត្រានដូច សព្វថ្ងៃ។

បន្ទាប់ពីពីធីបើកមក ជនជាង៦០ម៉ឺននាក់ បានចេញទៅគ្រប់ទិសទីនៃរាជធានីភ្នំពេញ ដើរក្បួនគាំទ្រគណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យប្រជាជនួទាំងអស់គាំទ្របោះឆ្នោតឲ្យ CPP នៅថ្ងៃបោះឆ្នោតទី២៩កក្កដាខាងមុខ។ ក៏នាព្រឹកថ្ងៃដដែល CPP ក៏បានបំផុសយុទ្ធនាការឃោសនាការបោះឆ្នោតនៅតាមខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា៕

 

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll