ខេត្ត Gia Lai បានរុករក និងប្រមូលអដ្ឋិធាតុចំនួន ៤៦១ អដ្ឋិធាតុ

10:39 2021/02/23

នៅបញ្ជាការដ្ឋានយោធាខេត្ត Gia Lai នៃប្រទេសវៀតណាម គណៈកម្មការដឹកនាំលេខ ៥១៥ នៃគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានបើកកិច្ចប្រជុំសន្និដ្ឋានភូមិសាស្ត្រ បង្កើតផែនទីស្វែងរកប្រមូលអធ្ឋិធាតុយុទ្ធជនពលី ថ្នាក់ខេត្ត។

ខេត្ត Gia Lai បានរុករក និងប្រមូលអដ្ឋិធាតុចំនួន ៤៦១ អដ្ឋិធាតុ

រូប​ថតឧទាហរណ៍

យោងតាមឯកសារបញ្ជីឈ្មោះអដ្ឋិធាតុដែលបានពលីជីវិតនៅតាមមូលដ្ឋាន និងបញ្ជីឈ្មោះអធ្ឋិធាតុដែលមានកន្លែងបញ្ចុះសពដំបូង ដែលផ្តល់ដោយអង្គភាព និងអាជ្ញាធរមូលដ្ឋាន គណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត Gia Lai បានបញ្ជាឲ្យបញ្ជាការដ្ឋានយោធាខេត្តឲ្យសហការយ៉ាងជិតស្និទ្ធជាមួយសមាគមអតីតយុទ្ធជន អង្គការ និង​បុគ្គលនានាដើម្បីស៊ើបអង្កេត ផ្ទៀងផ្ទាត់ទៅនឹងស្ថានភាព​ជាក់ស្តែង ទីតាំងយុទ្ធជនដែលពលីជីវិត និងទីកន្លែងបញ្ចុះសពដំបូង ដើម្បី​​កំណត់ និង​សន្និដ្ឋានថាភូមិសាស្រ្តនោះត្រូវបានស្វែងរក មិនត្រូវបានស្វែងរក ឬស្វែងរកហើយប៉ុន្តែមិនមានលទ្ធផលនោះទេ។ រហូតមកដល់ពេលនេះ ១០០% នៃមូលដ្ឋានបានរៀបចំកិច្ចប្រជុំសន្និដ្ឋានភូមិសាស្ត្រ។ ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ តាមរយៈការទទួលព័ត៌មាន ការពិនិត្យភូមិសាស្រ្ត និងបញ្ជីឈ្មោះយុទ្ធជនពលី ក្រុម K ៥៥ នៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៦១ អដ្ឋិធាតុ ក្នុងនោះចំនួន ៣១៨ អដ្ឋិធាតុ ដែលរកឃើញ នៅតាមភូមិសាស្រ្តនានាក្នុងប្រទេស និង​ ១៤៣ អដ្ឋិធាតុ​ត្រូវ​បាន​រកឃើញ​នៅតាមខេត្តចំនួន ៣ នៃប្រទេសកម្ពុជា./.

(ប្រភពព័ត៌មាន: kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll