កាសែតចក្រភពអង់គ្លេសវាយតម្លៃខ្ពស់ចំពោះគំរូតបង្ការប្រឆាំងជំងឺ Covid - 19 ម្លៃថោកនៅក្នុងវៀតណាម

17:21 2020/03/25

យុគសម័យ - កាសែត Financial Times (FT) ទើបតែបានចុះផ្សាយអត្ថបទវិភាគអំពីទិដ្ឋភាពវិជ្ជមានមួយចំនួនក្នុងការបង្ការការពារការរីករាលដាលនៃជំងឺ Covid - 19 របស់វៀតណាមជាពិសេសផ្តោតលើការដាក់ឲ្យនៅដាច់ពីគេនិងពិនិត្យមើលអ្នកមានទាក់ទងនឹងអ្នកឆ្លង។

កាសែតចក្រភពអង់គ្លេសវាយតម្លៃខ្ពស់ចំពោះគំរូតបង្ការប្រឆាំងជំងឺ Covid - 19 ម្លៃថោកនៅក្នុងវៀតណាម
កាសែតចក្រភពអង់គ្លេសវាយតម្លៃខ្ពស់ចំពោះគំរូតបង្ការប្រឆាំងជំងឺ Covid - 19 ម្លៃថោកនៅក្នុងវៀតណាម។

យោងតាមការកត់សំគាល់របស់អ្នកយកព័ត៌មានរបស់កាសែត Financial Times នៅទីក្រុងហាណូយថា “ នៅពេលដែលប្រជាជនវៀតណាមភាគច្រើននៅតែឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានវត្តមាននៅឯកិច្ចប្រជុំរដ្ឋាភិបាលអំពី មេរោគកូរ៉ូណា” ។ នោះគឺនៅពេលដែលជំងឺកំពុងតែរីករាលដាលនៅតាមព្រំដែនជាមួយប្រទេសចិន ហើយលោកនាយករដ្ឋមន្រ្តីបានព្រមានថាជំងឺនេះនឹងរីករាលដាលដល់ប្រទេសវៀតណាមឆាប់ៗនេះ។ ចាប់ពីដើមខែមករានាយករដ្ឋមន្រ្តីវៀតណាមបាននិយាយថា “ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតគឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ។

ចាប់តាំងពីពេលនោះ ប្រទេសវៀតណាមជាប្រទេសមួយដែលមានធនធានមានកំណត់ប៉ុន្តែមានការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់បានបង្ហាញនូវគំរូនៃការបង្ការការពារជំងឺប្រកបដោយប្រសិទ្ធភាព។

ប្រទេសវៀតណាមបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើការដាក់អ្នកឆ្លងជំងឺឲ្យនៅដាច់ពីគេនិងស្វែងរកអ្នកដែលបានទាក់ទងជាមួយអ្នកជំងឺ។

នៅចុងសប្តាហ៍នេះទីក្រុងហាណូយបានដាក់ឲ្យនៅដាច់ពីគេក្នុងរយៈពេល ១៤ ថ្ងៃសម្រាប់ជនបរទេសទាំងអស់ដែលចូលនិងលុបចោលជើងហោះហើរអន្តរជាតិទាំងអស់។

ប្រទេសវៀតណាមបានបញ្ឈប់រាល់ជើងហោះហើរពីរផ្លូវជាមួយចិនកាលពីថ្ងៃទី ១ ខែកុម្ភៈ។ សាលារៀននៅទីក្រុងធំ ៗ ពីររបស់ប្រទេសគឺហាណូយនិងហូជីមិញនិងខេត្តនិងទីក្រុងជាច្រើនទៀតត្រូវបានបិទទ្វារ។

នៅថ្ងៃទី ១៣ ខែកុម្ភៈ វៀតណាមបានក្លាយជាប្រទេសទី ២ បន្ទាប់ពីប្រទេសចិនបានរារាំងតំបន់លំនៅដ្ឋានដ៏ធំមួយ។ អាជ្ញាធរបាន បង្ខំឲ្យ មានការដាក់ឲ្យដាច់ពីគេក្នុងរយៈពេល ២១ ថ្ងៃសម្រាប់ផ្នែកមួយនៃខេត្ត Vinh Phuc ដែលមានប្រជាជនជាង ១ ម៉ឺននាក់រស់នៅបន្ទាប់ពីមានករណីឆ្លងជាច្រើនដែលជាកម្មករវិលត្រឡប់មកពីទីក្រុង Wuhan ។

លោក Kidong Park តំណាងនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅទីក្រុងហាណូយបានកោតសរសើរប្រទេសវៀតណាមចំពោះភាពសកម្មមុននិងភាពមិនផ្លាស់ប្តូរពេញមួយដំណើរការបង្ការប្រឆាំងនឹងជំងឺរាតត្បាត។

ប្រទេសវៀតណាមកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid -19 ដោយប្រសិទ្ធភាពដោយសារការកៀងគរ វេជ្ជសាស្រ្ត យោធា និងបណ្តាញព័ត៌មានចូលរួមក្នុងកិច្ចការបង្ការប្រឆាំងជំងឺរាតត្បាត។ ប្រព័ន្ធផ្សព្វផ្សាយកំពុងរាយការណ៍អំពីជំងឺរាតត្បាតជានិច្ចកាល រដ្ឋាភិបាលមានតម្លាភាពអំពីការផ្ទុះឡើងនៃជំងឺរាតត្បាត។

ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមក៏បានផ្ញើសារទូរស័ព្ទជាប្រចាំដល់ប្រជាជនអំពីព័ត៌មាននិងការប្រឹក្សាអំពីការបង្ការការពារប្រឆាំងនឹងជំងឺ Covid - 19៕

(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll