ការប្រកួតបាល់ទាត់មិត្តភាពវៀតណាម - កម្ពុជា

13:16 2019/08/12

យុគសម័យ - ឆ្ពោះទៅរំលឹកខួបលើកទី ៧៤ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ របស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា) នាថ្ងៃទី១០ ខែសីហា នៅរាជធានីភ្នំពេញបានប្រព្រឹត្តទៅការប្រកួតបាល់ទាត់មិត្តភាពរវាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសមាគមអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅវៀតណាម។

ការប្រកួតបាល់ទាត់មិត្តភាពវៀតណាម - កម្ពុជា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ថតរូបទុកអនុស្សាវរីយ៍ជាមួយកីឡាករនៃក្រុមទាំងពិរ (រូបថត៖nhandan.com.vn)

ថ្លែងក្នុងពិធីបើកការប្រកួតនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីដ៏ស្វាហាប់របស់កីឡារករបាល់ទាត់នៃ ក្រុមទាំងពីរ ព្រមទាំងជូនពរកីឡាករទាំងអស់លេងឱ្យអស់ពីសមត្ថភាពនិងបង្ហាញពីចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជាផងដែរ។ ក្នុងឱកាសនេះ លោក Vu Quang Minh ក៏បានសម្តែងនូវគោលបំណងថា សមាគមអតីតនិស្សិតកម្ពុជានៅវៀតណាមនឹងកាន់តែខ្លាំងក្លានិងក្លាយជាស្ពានតភ្ជាប់មួយដើម្បីលើកជម្រុញចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល លោក Vu Quang Minh បានបញ្ជាក់ថា វៀតណាមមានបំណងចង់ទទួលនិស្សិតកម្ពុជាឱ្យទៅសិក្សានៅវៀតណាម ក៏ដូចជាបញ្ជូននិស្សិតវៀតណាមឱ្យមកសិក្សានៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏សង្ឃឹមថានឹងបង្កើតសមាគមអតីតនិស្សិតវៀតណាមដែលធ្លាប់បានសិក្សានៅសាកលវិទ្យាល័យកម្ពុជាផងដែរ។

 

ទិដ្ឋភាពនៃការប្រកួតបាល់ទាត់មិត្តភាព (រូបថត៖ nhandan.com.vn)

រីឯតំណងសមាគមអតីតនិស្សិតកម្ពុជាធ្លាប់បានសិក្សានៅវៀតណាមក៏បានសម្តែងនូវសេចក្តីរីករាយ ដែលបានចូលរួមការប្រកួតបាល់ទាត់មិត្តភាពជាមួយបណ្តាស្ថានប័នវៀតណាម ព្រមទាំងមានបំណងសហការជាមួយភាគីវៀតណាមដើម្បីរៀបចំសកម្មភាពជាច្រើនទៀតនាពេលអនាគតផងដែរ៕

(យោងតាម nhandan.com.vn ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll