កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អណិកជននិងប្រជាជនកម្ពុជាក្រីក្រ

16:59 2019/08/12

យុគសម័យ - ក្រុមគ្រូពេទ្យបានចុះទៅសាកសួរសុខទុក្ខ ពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនដើមកំណើតវៀតណាមនិងប្រជាជនខ្មែរចំនួន ៥០០ នាក់ ដែលបានស្ថានភាពលំបាក។

កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អណិកជននិងប្រជាជនកម្ពុជាក្រីក្រ
Ảលោក Le Quang Trung អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

នាថ្ងៃទី ១២ ខែសីហា សមាគមកាកបាទក្រហមខេត្ត Tay Ninh បានរួមសហការជាមួយសមាគមកាកបាទក្រហមខេត្តកំពង់ឆ្នាំង (កម្ពុជា) ដើម្បីរៀបចំកម្មវិធីពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ រួមទាំងជូនអំណោយដល់បងប្អូនចំនួន ៥០០ នាក់ដែលជាអាណិជននិងប្រជាជនកម្ពុជាក្រីក្រ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រជាជននៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចូលរួមក្នុងកម្មវិធី (រូបថតៈ TTXVN)

ក្រៅពីការពិនិត្យជំងឺនិងផ្តល់ឱសថដោយឥតគិតថ្លៃមក ក្រុមការងារក៏បានផ្តល់អំណោយចំនួន ៥០០ ចំណែក  ដល់គ្រួសារវៀតណាមនិងកម្ពុជាក្រីក្រនៅក្នុងស្រុកផងដែរ។ ការពិនិត្យជំងឺនិងផ្តល់ថ្នាំឥតគិតថ្លៃលើកនេះ ចំណាយសរុប ២៤០ លានដុង ដែលជាជំនួយឧបត្ថម្ភរបស់សមាគមកាកបាទក្រហមខេត្ត Tay Ninh និងសមាគមកាកបាទក្រហមខេត្តកំពង់ឆ្នាំង(កម្ពុជា) រួមទាំងសប្បុរសជនទៀតផង។

ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ TTXVN)

លោក Le Quang Trung សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម និងជាប្រធានសមាគមកាកបាទក្រហមខេត្ត Tay Ninh បានចែករំលែកថា នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដើម្បីបង្ហាញនូវការស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមនិយាយរួម និងខេត្ត Tay Ninh និយាយដោយឡែកសម្រាប់អាណិកជន ក៏ដូចជាប្រជាជនកម្ពុជានៅខេត្តកំពង់ឆ្នាំងតែម្តង។ តាមរយៈកម្មវិធីនេះ នឹងបង្កើតការតភ្ជាប់កាន់តែរឹងមាំ រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាជាពុំខាន។

ក្រុមគ្រូពេទ្យកំពុងពិនិត្យសុខភាពជូនប្រជាជន (រូបថតៈ VOV)

ទើបតែចេញពីបន្ទប់ចែកថ្នាំដោយឥតគិតថ្លៃ អ្នកស្រី Nguyen Thi Nga  អាយុ ៥៤ ឆ្នាំដែលរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំរួចហើយ បាននិយាយថា អ្នកស្រីមានអាការៈឈឺខ្នង គេងមិនលក់និងមានសម្ពាធឈាមខ្ពស់ផង។ មកពិនិត្យជំងឺ អ្នកស្រីត្រូវបាន វេជ្ជបណ្ឌិតណែនាំពីវិធីព្យាបាលជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ រួមទាំងទទួលបានអំណោយទៀតផង។ អ្នកស្រីប្រាប់ថា ខ្លួនសប្បាយរីករាយយ៉ាងប្រៃលែង។

ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ TTXVN)

សូមជម្រាបថា នាពេលកន្លងទៅ គ្រួសារកម្ពុជាដើមកំណើតវៀតណាមរាប់ពាន់គ្រួសារដែលរស់នៅក្នុងផ្ទះអណ្តែតទឹកនៅតាមបឹងទន្លេសាប ហើយត្រូវបានផ្លាស់ប្តូរទីលំនៅតាមសេចក្តីសម្រេចរបស់អាជ្ញាធរខេត្ត។ បច្ចុប្បន្ននេះ ក្រុមគ្រួសារទាំងនេះ កំពុងជួបការលំបាកជាច្រើន ក្នុងការស្ថិរភាពជីវភាពរស់នៅប្រចាំថ្ងៃ និងរកកន្លែងស្នាក់នៅយូរអង្វែងនោះ ហើយសកម្មភាពរបស់ក្រុមគូរពេទ្យវៀតណាម គឺមានអត្ថន័យធំធេងណាស់ ដែលបានអាជ្ញាធរនិងប្រជាជនកោតសរសើរយ៉ាងខ្លាំងផងដែរ៕

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll