VUFO វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់មិត្តកូរ៉េខាងត្បូង

15:45 2020/07/15

យុគសម័យ - នេះគឺជាការបញ្ជាក់របស់ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga ក្នុងឱកាសឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមលោក Park Noh-wan បានធ្វើទស្សនកិច្ចនិងមកចូលជួបសំដែងការគួរសមនាព្រឹកថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២០។

VUFO វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់មិត្តកូរ៉េខាងត្បូង

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមលោក Park Noh-wan និងប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga 

ថ្លែងនៅឯជំនួបនោះ ឯកអគ្គរដ្ឋទូតលោក Park Noh-wan បានជូនពរចំពោះលទ្ធផលគួរឱ្យចាប់អារម្មណ៍ដែលវៀតណាមទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 នាពេលកន្លងមក។ វៀតណាមបានវិលត្រឡប់មករកជីវិតធម្មតាវិញ ហើយក្នុងរយៈពេលជិត ៣ ខែនេះ មិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ទេ ជាពិសេសគ្មានអ្នកស្លាប់ណាមួយដែរ។ កូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏កំពុងព្យាយាមដើម្បីការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ទទួលបានលទ្ធផលដូចវៀតណាមដែរ។

ក្នុង “ស្ថានភាពថ្មី” ឯកអគ្គរដ្ឋទូតលោក Park Noh-wan បានអះអាងថា៖ កូរ៉េខាងត្បូងបានផ្តោតសំខាន់លើការដោះស្រាយផលវិបាកដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19 ជាពិសេសសម្រាប់សហគ្រាសកូរ៉េខាងត្បូងដែលកំពុងធ្វើការនៅវៀតណាម។ សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាមបានរងផលប៉ះពាល់យ៉ាងខ្លាំងហើយរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗនៅចុងឆ្នាំនេះ។ នាថ្ងៃទី ១១ ខែកក្កដាកន្លងមក ស្ថានទូតកូរ៉េខាងត្បូងបានសហការជាមួយការិយាល័យរដ្ឋាភិបាលដើម្បីធ្វើជាសហប្រធានសន្និសីទដើម្បីដកការលំបាកសម្រាប់សហគ្រាសនិងបង្កើនកិច្ចសហប្រតិបត្តិការសុខភាពក្នុងបរិបទនៃ COVID-19 ។

 

ឯកអគ្គរដ្ឋទូតលោក Park Noh-wan បានធ្វើដំណើរទស្សនកិច្ចនិងចូលជួបសំដែងការគួរសមដល់លោកស្តីប្រធាន Nguyen Phuong Nga

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកស្រីប្រធាន Nguyen Phuong Nga និងសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (សម្ព័ន្ធមិត្តភាព) ដែលបានបង្កើតលក្ខខណ្ឌអំណោយផលដល់ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមនាពេលកន្លងមក ហើយមានបំណងចង់មានឱកាសបន្ថែមទៀតដើម្បីផ្លាស់ប្តូរនិងសហប្រតិបត្តិការជាមួយ VUFO នាពេលអនាគត។

នៅក្នុងជំនួបនេះ លោកស្រីប្រធាន Nguyen Phuong Nga បានជូនពរចំពោះលោក Park Noh-wan ដែលចូលកាន់តំណែងថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនៅវៀតណាម។ លោកស្រីប្រធាន Nguyen Phuong Nga បានជឿជាក់ថា អាណត្តិថ្មីរបស់ឯកអគ្គរដ្ឋទូតនឹងទទួលបានជោគជ័យ ដោយទទួលបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង។

លោកស្រីប្រធានសម្ព័ន្ធមិត្តភាពវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់មិត្តកូរ៉េខាងត្បូង។ លោកស្រីប្រធាន Nguyen Phuong Ngan បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម សមាគមមិត្តភាពកូរ៉េខាងត្បូងនៅវៀតណាម ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាមក៏ដូចជាសមាគមមិត្តភាពវៀតណាម - កូរ៉េខាងត្បូង បានរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរថ្ងៃឈប់សម្រាកដ៏អស្ចារ្យ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនិងសូម្បីតែនៅក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ជាពិសេសភាគីទាំងពីរបានសហការគ្នាដើម្បីរៀបចំសន្និសីទដើម្បីផ្តល់ព័ត៌មានថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរអំពីការអភិវឌ្ឍគ្នាទៅវិញទៅមកនិងបញ្ហាសមុទ្រខាងកើត។

លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងពេលយកចិត្តទុកដាក់ពិសេសក្នុងការការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន ក៏ចាំបាច់ត្រូវយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌសម្រាប់ការងើបសេដ្ឋកិច្ចឡើងវិញ ធានានូវពាណិជ្ជកម្មរវាងបណ្ដាប្រទេស។ ដូច្នេះ VUFO បានគាំទ្រយ៉ាងខ្លាំងចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូតអំពីការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។

 

បណ្ដាប្រតិភូថតរូបអនុស្សាវរីយ៍

វាយតំលៃចំពោះសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល (NGO) របស់កូរ៉េខាងត្បូង ឯកអគ្គរដ្ឋទូតលោក Park Noh-wan បានឱ្យដឹងថា៖ អង្គការក្រៅរដ្ឋាភិបាលកូរ៉េខាងត្បូងបាននិងកំពុងសកម្មភាពយ៉ាងខ្លាំងនៅវៀតណាម។ នៅភាគខាងជើងវៀតណាមមានប្រហែល ៥០ អង្គការ នៅភាគខាងត្បូងវៀតណាមមានប្រហែល ៤០ អង្គការ។ លោកឯកអគ្គរដ្ឋទូតមានបំណងរៀបចំការជំនួបរវាងបណ្ដាអង្គការតំណាងនៃ NGO កូរ៉េខាងត្បូងនិងអង្គការ VUFO ដើម្បីផ្លាស់ប្តូរខ្លឹមសារសហប្រតិបត្តិការនិងមិត្តភាពមួយចំនួន។

លោកស្រី Nguyen Phuong Nga បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតនិងបានទទួលស្គាល់ការរួមចំណែករបស់អង្គការក្រៅរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានជួយវៀតណាមនៅពេលមុនជំងឺរាតត្បាត COVID-19 ដូចជា៖ ការជួសជុលរបួសសង្គ្រាម លុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ ការបណ្តុះបណ្តាលសមត្ថភាព ជាពិសេសផ្នែកសុខភាពជាដើម។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត COVID-19 បណ្ដាអង្គការក្រៅរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានគាំទ្រវៀតណាមយ៉ាងសកម្មផងដែរ។

លោកស្រីប្រធានសម្ព័ន្ធមិត្តភាពបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនៃការជួបគ្នារវាងអង្គការក្រៅរដ្ឋាភិបាលកូរ៉េខាងត្បូងនិង VUFO នាពេលអនាគតដើម្បីជួយគាំទ្រដល់ប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ លោកស្រីបានអះអាងថា “នៅពេលអនាគត យើងនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាង VUFO ជាមួយស្ថានទូតកូរ៉េខាងត្បូង ក៏ដូចជាជាមួយដៃគូប្រជាជនកូរ៉េខាងត្បូង”៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll