សមាគមមិត្តភាពវៀតណាម - អាមេរិក ជួយទីក្រុង Da Nang ទាក់ទាញគម្រោងវិនិយោគមានតម្លៃរាប់រយលានដូល្លារអាមេរិក

09:27 2019/08/05

យុគសម័យ - ដោយមានសកម្មភាពវិជ្ជមានក្នុងរយៈពេល ៥ ឆ្នាំកន្លងមក សមាគមមិត្តភាពវៀតណាម - អាមេរិកទីក្រុង Da Nang បានជួយដល់តំបន់មូលដ្ឋានក្នុងការទាក់ទាញគម្រោងវិនិយោគជាច្រើនដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក។

សមាគមមិត្តភាពវៀតណាម - អាមេរិក ជួយទីក្រុង Da Nang ទាក់ទាញគម្រោងវិនិយោគមានតម្លៃរាប់រយលានដូល្លារអាមេរិក
គណៈប្រតិភូជំនួយការសមាជិកសភាអាមេរិកធ្វើទស្សនកិច្ចនៅតំបន់កំពុងដោះស្រាយការបំពុលដោយ Dioxin នៅអាកាសយានដ្ឋាន Da Nang នាខែមេសាឆ្នាំ ២០១៩

យោងតាមព័ត៌មានដែលបានបង្ហាញនៅមហាសន្និបាតលើកទី ៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែសីហាថា  ក្នុងដំណាក់កាល២០១៤-២០១៩ សមាគមមិត្តភាពវៀតណាម - អាមេរិកទីក្រុង Da Nang បានអនុវត្តសកម្មភាពជាក់ស្តែងនិងសម្បូរបែបលើវិស័យជាច្រើន រួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងវៀតណាមជាទូទៅនិងទីក្រុង Da Nang ជាពិសេសជាមួយប្រជាជនអាមេរិក។

ការចូលរួមយ៉ាងសកម្មរបស់សមាគមបានរួមចំណែកក្នុងការទាក់ទាញវិនិយោគិនអាមេរិកមកទីក្រុង Da Nang។ គិតត្រឹមដំណាច់ខែមីនាឆ្នាំ ២០១៩ ចំនួនគម្រោងពីអាមេរិកនៅទីក្រុង Da Nang មានចំនួន ៥៦ ដែលមានដើមទុនសរុប ៥៨៩ លានដុល្លារ។

គម្រោងផ្តោតលើវិស័យដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃទីក្រុងដូចជាការអប់រំនិងបណ្តុះបណ្តាល សុខភាព បរិស្ថាន ជៀសផុតពីផលវិបាកនៃសង្គ្រាម។ ជាពិសេសគម្រោងសហប្រតិបត្តិការ វៀតណាម - អាមេរិក ក្នុងការលាងឌីអុកស៊ីតនៅអាកាសយានដ្ឋានទីក្រុង Da Nang ដោយចំណាយថវិកា ៤១ លានដុល្លារ។

ឥឡូវនេះទីក្រុង Da Nang បានចុះអនុស្សារណៈស្តីពីចំណងមិត្តភាពទ្វេភាគីនិងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងជាច្រើនរបស់អាមេរិកដូចជាទីក្រុង Oakland ទីក្រុង Pittsburg ដោយបានចុះហត្ថលេខាលិខិតចេតនាជាមួយទីក្រុង Houston។

អង្គការ "East Meets West" ការពិនិត្យធ្មេញសម្រាប់កុមារនៅទីក្រុង Da Nang

ទន្ទឹមនឹងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានអង្គការក្រៅរដ្ឋាភិបាលជាង ៥០ របស់អាមេរិក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកនូវជីវភាពប្រសើរជាងសម្រាប់ជនពិការ កុមារកំព្រា ជនរងគ្រោះជាភ្នាក់ងារពណ៌ទឹកក្រូច។ល។ ក្រៅពីការអនុវត្ត សកម្មភាពគាំទ្រដោយផ្ទាល់អង្គការទាំងនេះក៏ចូលរួមចែករំលែកបទពិសោធន៍និងជំនាញដល់អង្គការនិងបុគ្គលក្នុងតំបន់មូលដ្ឋានជាច្រើនផងដែរ។

ផ្អែកលើលទ្ធផលនោះ នៅក្នុងអាណត្តិ ២០១៩-២០២៤ សមាគមមិត្តភាពវៀតណាម - អាមេរិកទីក្រុង Da Nang នឹងបន្តផ្តោតលើការដាំដុះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពនិងការយោគយល់គ្នារវាងភាគីទាំងពីរ លើកកម្ពស់សកម្មភាពការទូតរបស់ប្រជាជន ចូលរួមជំរុញការវិនិយោគក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុង Da Nang និងអាជីវកម្មរបស់ប្រទេសអាមេរិក៕

(យោងតាម thoidai.com.v ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll