ស្ថានទូតវៀតណាមប្រចាំកម្ពុជាអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។។(ប្រភព៖ VOV)
ក្នុងឱកាសនេះ គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានអញ្ជើញមកអុជបគោរពវិញ្ញាណក័្ខន្ធវីរជនយុទ្ធជនពលីនៃប្រទេសទាំងពីរកម្ពុជា - វៀតណាម ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសន្តិភាព សេរីភាព និងសុភមង្គលរបស់ប្រជាជនកម្ពុជា។
គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ នៅក្នុងពិធី។
គួរបញ្ជាក់ថា គណៈប្រតិភូនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ក៏បានមកអុជធូបគោរពវិញ្ញាណក័្ខន្ធនៅស្តូបមិត្តភាពវៀតណាម - កម្ពុជា នៅក្នុងតំបន់ផងដែរ។
ក្នុងឱកាសខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែធ្នូ ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាក៏បានរៀបចំសកម្មភាពប្រកួតកីឡាដែលបានទាក់ទាញការចូលរួមពីអង្គភាពជាច្រើនផងដែរ៕
(យោងតាមកាសែតកងទ័ពប្រជាជន)