វៀតណាមផ្តល់ម៉ាស៊ីនផ្សាយទូរទស្សន៍៣គ្រឿងទៀត ដល់ក្រសួងព័ត៌មានកម្ពុជា

09:50 2018/06/06

យុគសម័យ - តបតាមសំណើរបស់ក្រសួងព័ត៌មានកម្ពុជា រដ្ឋាភិបាលវៀតណាមបានផ្តល់ម៉ាស៊ីនផ្សាយទូរទស្សន៍ ៣គ្រឿងបន្ថែមទៀតដល់ក្រសួងព័ត៌មានកម្ពុជា ហើយបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៨នេះ។

វៀតណាមផ្តល់ម៉ាស៊ីនផ្សាយទូរទស្សន៍៣គ្រឿងទៀត ដល់ក្រសួងព័ត៌មានកម្ពុជា
ទិដ្ឋភាពនៃពិធីប្រគល់ (រូបថតៈfreshnewsasia.com)

ពិធីប្រគល់និងទទួលម៉ាស៊ីនផ្សាយទូរទស្សន៍ថ្មីទាំង៣គ្រឿងនេះ ធ្វើឡើងក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រ សួងព័ត៌មានកម្ពុជា។

ចំពោះម៉ាស៊ីនផ្សាយថ្មីទាំង៣គ្រឿងថ្មីនេះនឹងត្រូវយកទៅដំឡើងរៀបចំការផ្សាយនៅខេត្តចំនួន៣គឺ ខេត្តបាត់ដំបង បន្ទាយមានជ័យនិងខេត្តព្រះស៊ីហនុ នាពេលខាងមុខ ដោយក្រុមបច្ចេក ទេសវៀតណាម។ ម៉ាស៊ីនផ្សាយទូរទស្សន៍ថ្មីទាំង ៥គ្រឿងជាអំណោយរបស់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម VOV ផ្តល់ដល់ក្រសួងព័ត៌មាននោះគឺក្នុងម៉ាស៊ីនផ្សាយ១គ្រឿងមានកម្លាំងផ្សាយ៥គីឡូវ៉ាត់។

ក្រៅពីផ្តល់ជាម៉ាស៊ីនផ្សាយទូរទស្សន៍នេះ វិទ្យុសំឡេងវៀតណាម VOV ក៏បានផ្តល់ជាកាមេរ៉ាវីដេអូថ្មីចំនួន ១៥គ្រឿងបន្ថែមទៀតដោយបែងចែកដល់មន្ទីរព័ត៌មានទាំង៥ដែលមានទូរទស្សន៍ក្នុង១មន្ទីរ ទទួលបាន៣គ្រឿងដើម្បីទុកថតនិងយក ព័ត៌មាន។

រូបថតៈ freshnewsasia.com

ក្នុងឱកាសទទួលម៉ាស៊ីនផ្សាយទូរទស្សន៍នាមន្ទីរព័ត៌មានខេត្តស្វាយរៀង លោករដ្ឋមន្រ្តី ខៀវ កាញា រីទ្ធ បានអរគុណរដ្ឋាភិបាលវៀតណាម ក៏ដូចជាវិទ្យុសំឡេងវៀតណាម VOV ដែលបានគាំទ្រជួយឧបត្ថម្ភជាសម្ភារៈច្ចេកទេស ម៉ាស៊ីនផ្សាយវិទ្យុនិងទូរទស្សន៍ជាច្រើនគ្រឿង ដល់ក្រសួងព័ត៌មាន ដើម្បីយកទៅបំពាក់នៅតាមបណ្តាខេត្តនានាទូទាំប្រទេស។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា អំណោយជាសម្ភារៈនិងម៉ាស៊ីនផ្សាយវិទ្យុនិងទូរទស្សន៍របស់វៀតណាមផ្តល់មកជាបន្តបន្ទាប់មកនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់ប្រពន្ធ័ផ្សព្វ ផ្សាយនៅកម្ពុជាហើយក៏ជាការស្របទៅនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានក្នុងការពង្រឹងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់ជាតិឲ្យកាន់តែទូលំទូលាយ ថែមទៀត៕

(យោងតាមកាសែត freshnewsasia.com)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll