វៀតណាមបានប្រគល់វត្ថុវេជ្ជសាស្រ្តដែលមានតម្លៃចំនួន ៤២ ម៉ឺនដុល្លារដើម្បីជួយគាំទ្រដល់ប្រទេសចំនួន ៨ ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

14:44 2020/05/19

យុគសម័យ - មុខទំនិញជំនួយនេះរួមមាន ម៉ាសក្រណាត់ប្រឆាំងនឹងមេរោកគ ម៉ាសវេជ្ជសាស្រ្ត សម្លៀកបំពាក់ការពារនិងឧបករណ៍ធ្វើតេស្តវីរុស SARS-CoV-2 ផលិតដោយវៀតណាម ដែលមានតម្លៃសរុបចំនួន ៤២ ម៉ឺនដុល្លារ។

វៀតណាមបានប្រគល់វត្ថុវេជ្ជសាស្រ្តដែលមានតម្លៃចំនួន ៤២ ម៉ឺនដុល្លារដើម្បីជួយគាំទ្រដល់ប្រទេសចំនួន ៨ ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

យោងតាមព័ត៌មានពីក្រសួងការបរទេស ដែលត្រូវបានអនុញ្ញាតដោយនាយករដ្ឋមន្រ្តីវៀតណាម នារសៀលថ្ងៃទី ១៨ ខែឧសភា នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung បានក្នុងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាមប្រគល់វត្ថុវេជ្ជសាស្រ្តដើម្បីជួយគាំទ្រក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ដល់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសចំនួន ៨ ដែលជាដៃគូយុទ្ធសាស្ត្រនិងដៃគូគ្រប់ជ្រុងជ្រោយនៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងប៉ាស៊ីហ្វិកខាងត្បូង រួមមាន អូស្រ្តាលី ព្រុយណេ ដារូសាឡឹម ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី និងថៃ។

មុខទំនិញជំនួយនេះរួមមាន ម៉ាសក្រណាត់ប្រឆាំងនឹងមេរោកគ ម៉ាសវេជ្ជសាស្រ្ត សម្លៀកបំពាក់ការពារនិងឧបករណ៍ធ្វើតេស្តវីរុស SARS-CoV-2 ផលិតដោយវៀតណាម ដែលមានតម្លៃសរុបចំនួន ៤២ ម៉ឺនដុល្លារ។

 

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung និងឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតនៃប្រទេសជាដៃគូយុទ្ធសាស្ត្រចំនួន ៨។ (រូប៖ ក្រសួងការបរទេស)

ថ្លែងមតិនៅក្នុងពិធីនេះ ដោយមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតនៃប្រទេសចំនួន ៨ និងតំណាងការិយាល័យរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងក្រសួងដឹកជញ្ជូន អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានចែករំលែកនូវការលំបាកនិងបញ្ហាប្រឈមនានា ដែលពិភពលោកនិងតំបន់កំពុងប្រឈមមុខ ដោយសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 នៅតែបន្តមានភាពស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន គ្មានប្រទេសណាមួយអាចឈ្នះជំងឺនេះតែម្នាក់ឯងបានទេ ប្រទេសទាំងអស់ត្រូវបង្រួបបង្រួមនិងបង្កើនកិច្ចសហប្រតិបត្តិការ ជួយគាំទ្រគ្នាដើម្បីជំនះវិបត្ដិនេះ។

ដោយស្មារតីនេះ វៀតណាមមានបំណងចង់ចែករំលែកចំណែកមួយនៃធនធានរបស់ខ្លួន រួមចំណែកដល់ប្រជាជននិងកម្លាំងជួរមុខរបស់ប្រទេសនានាដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលនេះ។

អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានបង្ហាញជំនឿជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងការអមធ្វើដំណើររបស់ប្រជាជននិងបណ្ដាប្រទេសនឹងជំនះយ៉ាងលឿននូវពេលវេលាដ៏លំបាកនេះ។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្រ្តីក៏បានសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសនានានឹងបន្តសម្របសម្រួល ជាពិសេសតាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការវិលត្រឡប់មកកាន់ប្រទេសវិញសម្រាប់ពលរដ្ឋនៃប្រទេសជាមួយគ្នា ព្រមជាមួយគ្នានេះ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនដែលស្នាក់នៅ ជាពិសេសនិស្សិតបរទេស ដើម្បីធ្វើឱ្យជីវិតមានស្ថេរភាព និងទទួលបានសេវាកម្មចាំបាច់ បន្តមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើការនិងសិក្សានៅប្រទេសសាមី។

នៅក្នុងសុន្ទរកថារបស់ខ្លួន ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតនៃប្រទេសទាំងអស់បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដោយសង្កត់ធ្ងន់ថា វត្ថុវេជ្ជសាស្រ្តទាំងនេះមិនត្រឹមតែជាការឧបត្ថម្ភសម្ភារៈដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពដ៏រស់រវើកមួយនៃទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូដែលអាចទុកចិត្តបានរវាងវៀតណាមនិងប្រទេសដទៃទៀតផង។

ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបជំងឺរាតត្បាតនាពេលកន្លងមក ដោយនិយាយថា វៀតណាមជាគំរូមួយក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ដោយអះអាងថា ខ្លួននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច-សង្គមរបស់ COVID-19 ក៏ដូចជាដើម្បីជាសះស្បើយក្រោយពីជំងឺរាតត្បាតសកលនេះ៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll