វៀតណាមគាំទ្រអង្ករសម្រាប់ប្រជាជនឡាវខាងជើង

16:08 2020/07/10

យុគសម័យ - នាពេលថ្មីៗនេះ គណៈប្រតិភូតំណាងនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang ដែលដឹកនាំដោយអគ្គកុងស៊ុលលោក Nguyen Dang Hung មានដំណើរទស្សនកិច្ចទៅខេត្តចំនួន ៣ នៅឡាវខាងជើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជំរុញការវិនិយោគនិងគាំទ្រប្រជាជនក្រីក្រនៅឡាវខាងជើង។

វៀតណាមគាំទ្រអង្ករសម្រាប់ប្រជាជនឡាវខាងជើង

អគ្គកុងស៊ុលលោក Nguyen Dang Hung ក្នុងពិធីប្រគល់អង្ករដល់ប្រជាជននៅឡាវខាងជើង។

ក្នុងឱកាសនេះ អគ្គកុងស៊ុលលោក Nguyen Dang Hung និងគណៈប្រតិភូក៏បានធ្វើការស៊ើបអង្កេតអំពីស្ថានភាពនៃអាណិកជនវៀតណាមនៅតំបន់កុងស៊ុលដែលអគ្គកុងស៊ុលទទួលបន្ទុកដើម្បីដោះស្រាយការលំបាកនិងបញ្ហានានាដល់អាណិកជនទាន់ពេលវេលា។

នៅក្នុងការការងារជាមួយលេខាធិការ អភិបាលខេត្តនៃខេត្តទាំង ៣ គឺខេត្ត Bokeo, Luang Namtha, និង Oudomxay អគ្គកុងស៊ុលលោក Nguyen Dang Hung បានពិភាក្សាអំពីបញ្ហានានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តវៀតណាមនិងខេត្តឡាវខាងជើងនិយាយរួម និងខេត្តទាំងបីនេះនិយាយដោយឡែក។

ខ្លឹមសារនៃអង្គប្រជុំបានផ្តោតសំខាន់លើការជំរុញនិងលើកទឹកចិត្តដល់សហគ្រាសវៀតណាមឱ្យបន្តការវិនិយោគនៅខេត្ត Bokeo, Luang Namtha និង Oudomxay ។

លោករដ្ឋលេខាធិការ អភិបាលខេត្តនៃខេត្តទាំង ៣ ក៏បានជូនសេចក្តីជូនដំណឹងខ្លីមួយអំពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សក្តានុពលនិងភាពខ្លាំងរបស់ខេត្តនីមួយៗផងដែរ។ ទន្ទឹមនឹងនេះ ពិភាក្សាអំពីស្ថានភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តឡាវខាងជើងនិងវៀតណាមនិយាយរួមនិងជាមួយខេត្តចងមេត្រីមួយចំនួននាពេលកន្លងមក។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្តក៏បានស្នើឱ្យវៀតណាមបន្តជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តនានា និងពិចារណាបង្កើនអាហារូបករណ៍ប្រចាំឆ្នាំសម្រាប់កូនចៅមន្ត្រីនៅឡាវខាងជើងដើម្បីទៅសិក្សានៅវៀតណាមផងដែរ។

អគ្គកុងស៊ុលលោក Nguyen Dang Hung ក៏បានស្នើថា ថ្នាក់ដឹកនាំខេត្តឡាវខាងជើងបន្តយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពវិនិយោគនិងអាជីវកម្មរបស់សហគ្រាសវៀតណាម ក៏ដូចជាសកម្មភាពអាជីវកម្ម ការធ្វើជំនួញនិងការរស់នៅរបស់សហគមន៍អាណិកជនវៀតណាមនៅខេត្តឡាវខាងជើង។

ក្នុងដំណើរទស្សនកិច្ចនេះដែរ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang បានសម្របសម្រួលជាមួយសមាគមវៀតណាមនៅខេត្ត Oudomxay និងរដ្ឋបាលខេត្ត Oudomxay ដើម្បីផ្តល់អង្ករចំនួន ២ តោននិងសៀវភៅចំនួន ២ ពាន់ក្បាលដល់គ្រួសារក្រីក្រនិងសិស្សនៅឃុំ Xaymungkhun ស្រុក Muonghun ខេត្ត Oudomxay។

ការគាំទ្រនេះគឺដើម្បីជួយដល់ប្រជាជនក្រីក្រនិងសិស្សនៅក្នុងតំបន់នេះកាត់បន្ថយការលំបាកមួយចំនួន ហើយឆាប់មានស្ថេរភាពក្នុងជីវិភាពរស់នៅនិងការសិក្សា៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: nhandan.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll