Trending now

រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សសាមគ្គីកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

14:02 | 01/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី៣១ឧសភា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយ អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh បានអញ្ជើញជួបសវនាការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ទិដ្ឋភាពនៃជំនួបសវនាការ (រូបថតៈ TTXVN)

ជំនួបនេះគឺស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ៣១ឧសភាដល់ថ្ងៃទី៣មិថុនារបស់គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។

អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh

នៅក្នុងជំនួបពិភាក្សាក្នុងឱកាសនេះ អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh និង ​អនុប្រធានអចិន្ត្រៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម វ៉ាលី បានរំលឹកឡើងវិញនូវសកម្មភាពរបស់រណសិរ្សមាតុភូមិនៃប្រទេសនីមួយៗនាពេលកន្លងទៅ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលមានស្រាប់ ដាក់ចេញទិសដៅសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-កម្ពុជានិងដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ។

អនុប្រធានអចិន្ត្រៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម វ៉ាលី

ជាមួយនឹងលទ្ធផលដែលទទួលបាននោះ អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh និង ​ អនុប្រធានអចិន្ត្រៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម វ៉ាលី បានអះអាងថា ភាគីទាំងពីរ គប្បីបន្តអនុវត្តយ៉ាងល្អនូវខ្លឹមសារដែលបានលើកឡើងក្នុងជំនួបពិភាក្សានេះនាដំណាក់កាលខាងមុខ។ ក្នុងនោះ អង្គការរណសិរ្សនៃប្រទេសទាំងពីរ នឹងបង្កើនសកម្មភាពមិត្តភាពឲ្យបានច្រើនថែមទៀត ដើម្បីនាំទំនាក់ទំនងទ្វេភាគីនេះកាន់តែស៊ីជម្រៅក៏ដូចជាចូលរួមដោះស្រាយបញ្ហាកើតមានឡើងក្នុងជីរវភាពរស់នៅរបស់ប្រជា ជនតាម បណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះ អនុប្រធានអចិន្ត្រៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម វ៉ាលី

នាពេលរសៀលថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដឹកនាំ ដោយអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការ លោក Hau A Lenh បានទៅទស្សនាសមាគមខ្មែរ-វៀតណាមនៅកម្ពុជា៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ជំនឿ និងការរំពឹងទុកសម្រាប់ជំហានថ្មីមួយទៅមុខសម្រាប់ប្រទេសជាតិ
បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ ការរៀបចំការបោះឆ្នោតនៅវៀតណាមកំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់