រដូវរ៉ាម៉ាឌនដ៏កក់ក្តៅរបស់ជនជាតិ Cham

22:19 2018/05/17

យុគសម័យ - នាថ្ងៃទី១៦ខែឧសភា ប្រជាជន Cham ឥស្លាមនៅភាគខាងត្បូងវៀតណាមបានចាប់ផ្តើមចូលបួស ខែ រ៉ាម៉ាឌន។ នេះជាពិធីសំខាន់ដែលបានរៀបចំជាប្រចាំឆ្នាំរបស់ជនរួមជាតិ Cham ឥស្លាម ដែលពោរពេញទៅដោយអត្ថន័យសម្រាប់សាសនិកម្នាក់ៗ។ មកទស្សនាតាមភូមិ Cham នារដូវនេះ មនុស្សគ្រប់រូបសុទ្ធតែទទួលបាននូវបរិ យាកាសកក់ក្តៅនិងសប្បាយរីករាយនៃរដូវរ៉ាម៉ាឌន។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញជូនពរខែបួសរ៉ាម៉ាឌនរបស់ជនជាតិ Cham  (រូបថតៈ bandantoc.hochiminhcity.gov.vn)

មកទស្សនាភូមិ Cham ទី៤ ឃុំ Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai នាប៉ុន្មានថ្ងៃនេះ ជនរួមជាតិ Cham តែងតែចូលរួមខែបួសរ៉ាម៉ាឌន។ នេះជាឱកាសដើម្បីជនរួមជាតិ ទាំងយុវជន យុវនារី ពីអាយុ១៥ឡើងទៅ ពិនិត្យឡើងវិញនូវសកម្មភាពខុសត្រូវរបស់ខ្លួនក្នុងថ្ងៃនីមួយៗ ខែនីមួយៗនៃឆ្នាំកន្លងទៅ ដើម្បីជំនះនូវអំពើមិនគប្បីរបស់ខ្លួននិងឆ្ពោះទៅរកសកម្មភាពមនុស្សធម៌។ ក្នុងខែបួសនេះ ម្នាក់ៗគេមិនស្លាប់សត្វទេ មិនឈ្លោះគ្នា។ ក្នុងខែរ៉ាម៉ាឌន គេមិនរៀបចំពិធីបុណ្យទានអ្វីឡើយ។ លោក Mohamd Rohim អ្នកគ្រប់គ្រងវិហារ Mourul Ehsan ឃុំ Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai បានចែករំលែកថា៖ “ចាប់ថ្ងៃទី១៦គឺចូលខែបួសរ៉ាម៉ាឌន អ្នកភូមិស្រុកគេបានត្រៀមម្ហូបអាហារ ដូចជាស្ករ អង្ករ ទាំងប្រាក់ដើម្បីខែបួសរ៉ាម៉ាឌន”។

មុននេះ ភូមិ Cham ទី៤ ជាភូមិមានស្ថានភាពលំបាកពិសេសរបស់ឃុំ Xuan Hung ដោយសារមានការផ្លាស់ប្តូររបៀបរស់នៅនិងទទួលបានគោលនយោបាយជួយឧបត្ថម្ភច្រើនពីរដ្ឋ បានជាជីវភាពទាំងខាងសំភារៈនិងស្មារតីរបស់ជនជាតិ Cham មានការកែលំអពីមួយថ្ងៃទៅមួយថ្ងៃ។ និយាយអំពីការផ្លាស់ប្តូរថ្មីរបស់ភូមិ លោក Mohamad Amin បានឲ្យដឹងថា ឥឡូវនេះ ផ្លូវចូលភូមិសុទ្ធតែជាផ្លូវប៉េតុង ផ្ទះបានសាងថ្មីជំនួសផ្ទះឈើ។ ភូមិទាំងមូលមានគ្រួសារទាំង៤៣៩ដែលប្រជាជនក្នុងភូមិភាគច្រើនស្ថិតក្នុងវ័យអាយុធ្វើពលកម្មហើយសុទ្ធតែមានការងារស្ថិរភាព។ ក៏ដោយសារមានចំណូលស្ថិរភាព ជីវភាពនឹងនរ បានជាខែបួសរ៉ាម៉ាឌនឆ្នាំនេះ ជនរួមជាតិ Cham ឥស្លាមបានត្រៀមរៀបចំយ៉ាងល្អជាងឆ្នាំទៅ។ លោក Mohamad Amin បានសំណេះសំណាលថា៖ “ជារៀងរាល់ឆ្នាំ ដល់ខែបួសរ៉ាម៉ាឌន គឺរដ្ឋអំណាចពីខេត្ត ស្រុកដល់ឃុំ តែងតែចុះមូលដ្ឋាន ជូនអំណោយដើម្បីអ្នកភូមិទទួលខែបួសរ៉ាម៉ាឌន។ រដ្ឋអំណាចមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនជាតិ Cham ណាស់។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញជូនពរខែបួសរ៉ាម៉ាឌនរបស់ជនជាតិ Cham  (រូបថតៈ bandantoc.hochiminhcity.gov.vn)

ក៏ដូចជាអ្នកភូមិ Cham ទី៤ ខេត្ត Dong Nai  ដើម្បីត្រៀមរៀបចំចូលខែរ៉ាម៉ាឌននោះ ប្រជាជន Cham ឥស្លាមដែលរស់នៅកន្លែងចំនួន២១ទូទាំងទីក្រុងហូជីមិញក៏បានត្រៀមទិញរបស់របរចាំបាច់សម្រាប់ចូលខែបួសរ៉ាម៉ាឌន។ រួមជាមួយការត្រៀមរៀបចំជាមួយប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញក៏បានបញ្ចូនក្រុមការងារមួយចំនួន ទៅសាកសួរសុខទុក្ខ ជូនពរ និងជូនអំណោយដល់គណៈតំណាងសហគមន៍ជនឥស្លាមទីក្រុងហូជីមិញនិងគណៈអភិបាលកិច្ចវិហារនានា រួមទាំងជនរួមជាតិក្រីក្រនៅទីក្រុងផងផងដែរ។ អ្នកស្រី Aphi Nah ជាគ្រួសារក្រីក្រមួួ នៅភូមិ Cau Kho ខ័ណ្ឌទី១ ទីក្រុងហូជីមិញឲ្យដឹងថា៖ “រដ្ឋអំណាចបានជូនអំណោយក្នុងឱកាសខែបួសរ៉ាម៉ាឌនជូនយើងខ្ញុំ ធ្វើឲ្យអ្នកភូមិទាំងអស់គ្នារំភើបចិត្តណាស់”។

វៀតណាមបច្ចុប្បន្នមានសាសនិកឥស្លាមជាង៨០ម៉ឺននាក់ក្នុងនោះជនជាតិ Cham ស្រូបយកជិត៨៥% ដោយមានមូលដ្ឋានធ្វើសក្ការៈបូជា ជាង១០០ (ពោលគឺ វិហារ (Masjis) និងវិហារតូច (Surao) ដែលប្រមូលផ្តុំភាគច្រើននៅភាគខាងត្បូង។

រដូវរ៉ាម៉ាឌនមួយទៀតបានមកជាមួយជនរួមជាតិ Cham ឥស្លាម។ ដោយពាក្យស្លោក “រស់នៅល្អខាងផ្លូវលោកនិងខាងផ្លូវធម៌” ជនរួមជាតិ Cham ឥស្លាមបានប្រឡងប្រណាំងធ្វើការងារល្អដោយឥតឈប់ឈរ  រួមចំណែកបង្កើនផែនមហាសាមគ្គីជនជាតិទាំងមូល កសាងស្រុកកំណើតប្រទេសជាតិកាន់តែស្អាត សម្បូររុងរឿង៕

(ដោយ ស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll