មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 បានប្រារព្ធជាផ្លូវការ

11:21 2019/05/12

យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែឧសភា មហាពិធីបុណ្យវិសាខបូជាលើកទី ១៦ នៃអង្គការសហប្រជាជាតិ - Vesak 2019 ក្រោមមានប្រធានបទ "វិធីសាស្រ្តអភិក្រមលើព្រះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព” បានប្រារព្ធជាផ្លូវការនៅសាលប្រជុំធំនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam (ភាគខាងជើងវៀតណាម)។

មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 បានប្រារព្ធជាផ្លូវការ
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីប្រារព្ធ (រូបថតៈ chinhphu.vn)

ទិដ្ឋភាពនៃពិធីប្រារព្ធ Vesal 2019 (រូបថតៈ chinhphu.vn)

ពីណាក់ភ្ញៀវកិត្តយសអន្តរជាតិ មានវត្តមាន: ប្រធានាធិបតីនៃសាធារណៈរដ្ឋមីយ៉ាន់ម៉ា លោក Win Myint និងភរិយា; អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu; នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ លោក Khadga Prasad Sharma Oli និងភរិយា; ប្រធានព្រឹទ្ធសភា Bhutan លោក Tashi Dorji។

រូបថតៈ chinhphu.vn

អញ្ជើញថ្លែងទៅកាន់គណៈប្រតិភូជាតិនិងអន្តរជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិបានលើសពីពិធីបុណ្យវប្បធម៌សាសនាធម្មតា ដើម្បីលើកស្ទួយលក្ខណៈល្អប្រពៃនៃព្រះពុទ្ធសាសនានិងជាការផ្សព្វផ្សាយសាររបស់ព្រះពុទ្ធសក្យមុនីអំពីសន្តិភាព ភាពសុខដុមរម្យនា ភាពអត់ធ្មត់និងសប្បុរសធម៌ ដែលនៅរក្សាដដែលនូវតម្លៃរបស់ខ្លួន រហូតទៅដល់សព្វថ្ងៃនេះ។  នោះក៏ជាគ្រឹះសម្រាប់បង្កើតទំនាក់ទំនងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ ប្រជាពលរដ្ឋ សាសនានិងសម្ភារៈ ដើម្បីរួមចំណែកក្នុងការកសាងជីវភាពសម្បូររុងរឿង វិបុលភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីប្រយោជន៍ដល់មនុស្សជាតិ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ chinhphu.vn)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃការប្រារព្ធមហាពិធីបុណ្យវិសាខបូជាលើកនេះគឺ “វិធីសាស្រ្តអភិក្រមលើពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលលោកនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព” បានបង្ហាញពីទំនួលខុសត្រូវរបស់ព្រះពុទ្ធសាសនាជាមួយការពិតនិងអនាគតសង្គម ក៏ដូចជាសារពីមហាពិធីបុណ្យនេះគឺ យើងម្នាក់ៗ គឺជាអ្នកនាំសាររបស់ព្រះពុទ្ធ ហេតុដូច្នេះ ចូររួមជាមួយគ្នាចែករំលែកនូវសារស្តីពីសន្តិភាព, សាមគ្គីភាពនិងសេចក្តីស្រឡាញ់ទៅក្នុងស្ថានភាពរស់នៅជាក់ស្តែង ដើម្បីនាំមនុស្សឱ្យមានជីវិតសប្បាយរីករាយ ដែលបញ្ចេញពន្លឺនៃអត្ថន័យរបស់ Vesak ឲ្យរីកសុះសាយជំវិញពិភពលោក  ជាពិសេសបង្កើតឋាននិព្វានក្នុងក្នុងតថៈភាពជាក់ស្តែង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអនុវត្តពិធីស្រង់ព្រះ (រូបថតៈ​ chinhphu.vn)

ជាមួយគោលនយោបាយសមាហរណកម្មអន្តរជាតិសកម្មនោះ វៀតណាមជាមិត្តនិងជាដៃគូរទុកចិត្តរបស់បណ្តាប្រទេសក្នុងសហគមន៍អន្តរជាតិ ពោលគឺវៀតណាមត្រៀមជាស្រេច បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស អង្គការអន្តរជាតិនិងប្រជាជននៅទូទាំងពិភពលោក ដោយស្មារតីសាមគ្គីភាព សន្តិភាពនិងមិត្តភាពសម្រាប់ភាពសុខដុមរមនារវាងប្រជាជននិងប្រជាជន ដែលរួមចំណែកដល់ការពង្រឹងតម្លៃវប្បធម៌ដ៏ស្រស់ស្អាតនៃមនុស្សជាតិទាំងអស់។ ក្នុងវិស័យវប្បធម៌ខាងវិញ្ញាណវៀតណាមគាំទ្រការអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីជាតិ។ ក្នុងពេលជាមួយគ្នានេះស្រូបយកនិងទទួលបាននូវវប្បធម៌ពិភពលោកដ៏ល្អនិងរួមបញ្ចូលជាមួយវប្បធម៌ជឿនលឿននៅលើពិភពលោកផងដែរ។

នេះគឺជាព្រឹត្តិការណ៍នយោបាយនិងវប្បធម៌ដ៏សំខាន់មួយនៃអង្គការសហប្រជាជាតិដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនេះជាលើកទី ៣ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះទទួលរៀបចំនូវមហាពិធីបុណ្យនេះ។ ចូលរួមក្នុងពិធី មានវត្តមានប្រតិភូផ្លូវការជិត ៣.០០០ នាក់ ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន ១.៦៥០ នាក់ មកពី ១១២ ប្រទេសនិងតំបន់ដែនដី៕

 

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll